យុវជនឆ្នើម១៥រូប ចូលរួមគម្រោង Sala Enrichment Program ដើម្បីលើកកម្ពស់ការអប់រំក្នុងសហគមន៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យុវជនឆ្នើម ១៥រូប ដែល​ជាសិស្សវិទ្យាល័យ មកពីសាលានៃខេត្តចំនួន ៥ រួមមាន ក្រចេះ ស្ទឹងត្រែង សៀមរាប បាត់ដំបង និងកំពង់ចាម បានទទួលឱកាសចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញរឹង នៃគម្រោងដែលមានឈ្មោះថា “Sala Enrichment Program 2024” ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំក្នុងសហគមន៍របស់ពួកគេ។

នៅក្នុងសន្ទរកថាបើក លោក សុខ លាភ នាយកសាលាថេក ឌីជីថល មានប្រសាសន៍ថា យុវជនទាំង ១៥ រូបដែលមានសមាជិកក្នុងមួយក្រុមបីនាក់ មកពីខេត្ត ៥ ផ្សេងគ្នានេះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញទន់ ជំនាញរឹង និងផ្នត់គំនិត ឱ្យមានសមត្ថភាពរៀបចំគម្រោងស្វែងរកបញ្ហាទាក់ទងនឹងការអប់រំក្នុងសហគមន៍។ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ៣ថ្ងៃ និងអនុវត្តគម្រោងរយៈពេល ៦ខែ ។ លោក សុខ លាភ រំពឹងថា យុវជនទាំង ១៥រូប នឹងជំរុញសិស្សានុសិស្សចំនួន ១០០០នាក់ផ្សេងទៀត ឱ្យចាប់អារម្មណ៍បន្តការសិក្សា កម្រិតមហាវិទ្យាល័យ និងជំនាញបច្ចេកទេស ដើម្បីពង្រឹងគុណភាព និងសក្តានុពលរបស់ពួកគេ ក្នុងគោលដៅឆ្ពោះទៅរកក្ដីស្រមៃ និងអនាគតល្អប្រសើរ។

លោក សុខ លាភ នាយក សាលា ថេក ឌីជីថល។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា គម្រោងនេះ ពិតជាមានសារៈសំខាន់ ហើយនឹងជំរុញឱ្យយុវជនចាប់អារម្មណ៍បន្ថែមទៀត ក្នុងការចូលរួមចំណែកការងារស្ម័គ្រចិត្ត ខណៈបច្ចុប្បន្ន ការចូលរួមចំណែករបស់យុវជន មានសារៈសំខាន់ខ្លាំងនៅគ្រប់សកម្មភាពទាំងអស់។ លើសពីនេះ លោកបានផ្ដល់អនុសាសន៍ដល់យុវជន ទាំង ១៥រូប ដែលបានចូលរួមក្នុងគម្រោង និងវគ្គបណ្ដុះបណ្ដាល ត្រូវចូលរួមឱ្យបានពេញដៃពេញជើង ដើម្បីឱ្យអនុវត្តគម្រោងឱ្យបានជាផលប្រយោជន៍សម្រាប់សហគមន៍របស់ខ្លួន។

ចំពោះយុវជនទាំង១៥រូប ដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលសុទ្ធសឹងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួកគេរៀងខ្លួន។ រិន ស្រីណង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេចឪ មកពីខេត្តបាត់ដំបង ជាយុវតីម្នាក់ដែលបានចូលរួមកម្មវិធីនេះ មានក្តីសង្ឃឹមយ៉ាងម៉ោះមុតថា តាមរយៈការចូលរួមក្នុងកម្មវិធីនេះ នឹងផ្ដល់ឱកាសដល់ពួកគេស្វែងគំនិត បទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ជាពិសេស គឺកាត់បន្ថយការបោះបង់ការសិក្សាទាំងនៅវ័យក្មេង ខណៈក្នុងរបស់នាងនឹងចូលរួមដោះស្រាយបញ្ហាបោះបង់ការសិក្សា ដែលបណ្ដាលមកពីបញ្ហាហិរញ្ញវត្ថុ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជន និងកីឡា ។

សូមជម្រាបជូនថា គម្រោង “Sala Enrichment Program” ត្រូវបានផ្ដួចផ្ដើមឡើងដោយ​ សាលា (Sala) ដែលទទួលបានការគាំទ្រពីកម្មវិធីការគាំទ្រការវិនិយោគសម្រាប់សហគ្រិន (EIS) និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធី EIS ត្រូវបានអនុវត្ដរួមគ្នារវាងសហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ដោយទទួលបានការសហការឧបត្ថម្ភថវិកាគាំទ្រដោយសហគ្រិនខ្មែរ (KE) ភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្ដិការ (SDC) និងភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ(KOIKA)៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]