កំពត – ក្នុងកម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី៣ កាលពីពេលថ្មីៗនេះ លោក ហ៊ូ ក្រើន នាយកអង្កការហេឡែន ខេលល័រអន្តរជាតិកម្ពុជា បានលើកឡើងថា បញ្ហាអាហារូបត្ថម្ភ គឺជារឿងដែលគួរឱ្យយកចិត្តទុកដាក់សម្រាប់ក្មេងៗ ដោយថា ការខ្វះអាហារូបត្ថម្ភចំពោះកុមារ បង្កឱ្យមានហានិភ័យគួរឱ្យបារម្ភ ដោយក្នុងនោះ ក្មេងដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ មានខួរក្បាលមិនវៃឆ្លាតក្នុងការរៀនសូត្រ ហើយលទ្ធផលមិនល្អ បើប្រៀបធៀបក្មេងដេលមានអាហារូបត្ថម្ភល្អ។
នាយកអង្គការហេឡែន ខេលល័រអន្តរជាតិកម្ពុជា បញ្ជាក់ថា នៅពេលក្មេងពេញវ័យចេញទៅបម្រើការងារ ក្មេងដែលខ្វះអាហារូបត្ថម្ភ ឬក្រិសក្រិនច្រើនរកការងារមិនបានល្អ ព្រោះរៀនមិនពូកែ។ ដោយបើពិនិត្យមើលទៅប្រទេសនៅអាហ្រ្វិក គេបានរកឃើញថា ប្រាក់ចំណូល៣០ឆ្នាំនៅក្នុងចំណោមកុមារនៅក្នុងប្រទេសអាហ្វិ្រច រកឃើញាថា ក្មេងដែលកង្វះអាហារូបត្ថម្ភពីនៅតូច ប្រៀបធៀបនឹងក្មេងដែលមានអាហារូបត្ថម្ភល្អ គឺរកប្រាក់ចំណូលតិចជាងក្មេងដែលមានអាហារូបត្ថម្ភល្អពីតូចរហូតទៅដល់២២%។

ក្នុងនោះដែរ ប្រទេសទាំងឡាយដែលសម្បូរក្មេងខ្វះអាហារូបត្ថម្ភ គឺធ្វើឱ្យសេដ្ឋកិច្ចជាតិមានការថយចុះ មិនរីកចម្រើនដូចប្រទេសផ្សេងទៀតដែលសម្បូរក្មេងមានអាហារូបត្ថម្ភល្អទេ។ ម៉្យាងវិញទៀត ប្រាក់ចំណូលសរុបរបស់ប្រទេសដែលមានបញ្ហាអាហារូបត្ថម្ភធ្លាក់ចុះ ១១ដង នៃប្រទេសដែលមានក្មេងសម្បូរអាហារូបត្ថម្ភល្អ។ ទន្ទឹមគ្នានេះ ការចំណាយរបស់គ្រួសារទៅលើពេទ្យព្យាបាល មានរហូតដល់២០% នៃប្រាក់ចំណូលរបស់គ្រួសារ។ បើតាមលោក ហ៊ូ ក្រើន នេះជាការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់ខ្លួនយើងផ្ទាល់ គ្រួសារ សហគមន៍ និងប្រទេសជាតិ។
យ៉ាងណាក៏ដោយ បើតាមលោកនាយកអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា ដើម្បីធានាបានអាហារសុខភាព និងកាត់បន្ថយអត្រាក្រិសក្រិនរបស់កុមារដោយសារកង្វះអាហារូបត្ថម្ភ គឺទី១. ស្រ្តីមានផ្ទៃពោះត្រូវញ៉ាំអាហារទៅតាមតម្រូវការរបស់ស្រ្តីមានផ្ទៃពោះ មានន័យថា ញ៉ាំអាហារដើម្បីកូនផងដើម្បីខ្លួនឯងផង។ អ្នកវិទ្យាសាស្រ្តបានឱ្យយោបល់ថា អំឡុងពេលមានផ្ទៃពោះឱ្យស្រ្តីញ៉ាំអាហារពេលឱ្យបាន៤ដងនៅក្នុងមួយថ្ងៃ។ ទី២. ស្រ្តីត្រូវមានការឡើងទម្ងន់ យ៉ាងតិចក៏៧គីឡូ និងមិនឱ្យលើស ១៦គីឡូ ពេលកំពុងពេលមានផ្ទៃពោះ។ ទី៣. នៅពេលទារកកើតមកត្រូវបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់។ ទី៤. នៅពេលទារកមានអាយុចាប់ពី ៦ខែឡើងទៅត្រូវផ្ដល់អាហារបន្ថែមដែលជាអាហារចម្រុះ មានជាតិប្រូតេអ៊ីន និងថាមពល និងទី៥. អនាម័យនៅពេលចំអិនម្ហូបអាហារ ព្រោះបើទោះបីជាអាហារមានសារជាតិចិញ្ចឹមច្រើនយ៉ាងណាក៏ដោយ បើអាហារនោះគ្មានអនាម័យក៏មិនទទួលបានអាហារូបត្ថម្ភដែរ។

គួរជម្រាបជូនថា កម្ពុជាបាត់បង់ថវិកាជាតិរហូតដល់ ៤១៩លានដុលា្លរនៅក្នុងមួយឆ្នាំៗ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ នេះបើតាមការសិក្សា របស់ក្រុប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ គាំទ្រដោយអង្គការ UNESEF និងអង្គការ World Food Program កាលពីឆ្នាំ២០១៦៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2024
កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2024
រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...


































































