យុវតីកម្ពុជា កៅ ម៉េងហ័ង ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតផ្នែកនវានុវត្តក្នុងវិស័យសុខាភិបាល នៅប្រទេសឥណ្ឌូនេស៊ី

កញ្ញា កៅ ម៉េងហ័ង និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសប្បនិម្មិត គឺជា​យុវតី​កម្ពុជា​មួយ​រូប ដែលបានឈ្នះជ័យលាភីលេខ១  នៅក្នុងកម្មវិធីប្រកួតប្រជែងនិស្សិតពហុជំនាញអន្តរជាតិ (IMSC) ក្រោមប្រធានបទ “នវានុវត្តនៅក្នុងវិស័យសុខាភិបាល និងបរិស្ថាន” នៅសាកលវិទ្យាល័យ Brawijaya ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

កញ្ញា កៅ ម៉េងហ័ង បានចូលរួមកម្មវិធីនេះជាតំណាងឱ្យយុវជនកម្ពុជា និងបានបកស្រាយទៅលើប្រធានបទ បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល។ ទន្ទឹមគ្នានេះ កញ្ញា ម៉េងហ័ង ក៏បានចូលរួមនៅក្នុងសន្និសិទអន្តរជាតិលើកទី៦ ផ្នែកទន្តសាស្ត្ររបស់សាកលវិទ្យាល័យ Brawijaya និងបានចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល៨ថ្ងៃផងដែរ។

កញ្ញា កៅ ម៉េងហ័ង និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសប្បនិម្មិត

ម៉េងហ័ង បានប្រាប់ AMS Education ថា កម្មវិធីប្រកួតប្រជែងនិស្សិតពហុជំនាញអន្តរជាតិ (IMSC) នេះ មានយុវជនចូលរួមមកពី ៥ប្រទេសផ្សេងគ្នា រួមមាន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម យេមែន និងហ្សកដានី។ ក្នុងនោះ កញ្ញា​គឺជាយុវជនតែម្នាក់ប៉ុណ្ណោះដែលបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីនេះ។

និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសប្បនិម្មិត រូបនេះ បន្ថែមថា កត្តាដែលជំរុញឱ្យរូបនាងអាចជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតនេះ គឺដោយសារការធ្វើបទបង្ហាញមានភាពច្បាស់លាស់ ជាពិសេស ការពន្យល់អំពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជួយដល់វិស័យសុខាភិបាល ក៏ដូចជាការឆ្លើយសំណួរបានល្អ និងការនិយាយភាសាអង់គ្លេសបានល្អផងដែរ។

កញ្ញា កៅ ម៉េងហ័ង បន្ថែមទៀតថា ពេលបានជាប់ជ័យលាភីនាងពិតជារំភើបជាខ្លាំង ព្រោះនាងមិនធ្លាប់រំពឹងថា​អាចទទួលបានជ័យលាភីលេខ១ឡើយ ដោយសារគិតថាមានសិស្សពូកែជាច្រើនផ្សេងទៀតដែលចូលរួម ប៉ុន្តែនាងបានខិតខំព្យាយាមឱ្យអស់ពីសមត្ថភាព។

កម្មវិធីប្រកួតផ្នែកនវានុវត្តនៅក្នុងវិស័យសុខាភិបាល នៅប្រទេសឥណ្ឌូនេស៊ី

សម្រាប់កម្មវិធីថ្នាក់អន្តរជាតិមួយនេះ កញ្ញា កៅ ម៉េងហ័ង ឱ្យដឹងថា​ នាងទទួលបានចំណេះដឹងពីកម្មវិធីនេះជាច្រើន ដោយរូបនាងបានសិក្សារៀនសូត្រអំពីបរិបទនៃប្រទេសផ្សេងៗទៀត ជាពិសេសនៅក្នុងវិស័យសុខាភិបាល។ លើសពីនេះ ចូលរួមការផ្លាស់ប្ដូរការសិក្សា និងការអនុវត្តក្នុងបន្ទប់ពិសោធន៍។ ម៉េងហ័ង បន្តថា សម្រាប់គម្រោងនៅថ្ងៃមុខ នាងនឹងព្យាយាមស្វែងយល់ពីវិស័យសុខាភិបាលឱ្យបានច្រើន ហើយប្រើប្រាស់ជំនាញបញ្ញាសប្បនិម្មិតដែលកំពុងរៀនសព្វថ្ងៃទៅជួយដល់វិស័យសុខាភិបាលបន្ថែមទៀត។

ម្ចាស់ជ័យលាភីលេខ១ រូបនេះ ក៏បានលើកទឹកចិត្តយុវជនទាំងអស់ត្រូវផ្ដល់ឱកាសដល់ខ្លួន​ឯងក្នុងការដាក់ពាក្យចូលរួមការផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស ឬកម្មវិធីប្រកួតប្រជែងផ្សេងៗ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងផ្នត់គំនិតថ្មីបន្ថែមទៀត។ លើសពីនេះ យុវជនអាចសាកល្បង ហើយខិតខំឱ្យអស់ពីសមត្ថភាពបើទោះជាចូលរួមការប្រកួតកម្រិតអន្តរជាតិក៏ដោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *