១០ចំណុចជួយពង្រឹងសុខុមាលភាពរស់នៅសម្រាប់ឆ្នាំថ្មី

ឆ្នាំថ្មីផ្តល់នូវក្ដីសង្ឃឹមថ្មី ដោមផ្តើមចេញពីខ្លួនឯង ហើយរឿងដែលអាចធ្វើបានគឺផ្តល់ឱកាសឱ្យខ្លួនឯងសាកល្បងសកម្មភាពថ្មីៗ ទៅរកមជ្ឈដ្ឋានថ្មីៗ។  ឆ្នាំចាស់បានបញ្ចប់ទៅ វាក៏ជាពេលវេលាដែលយើងត្រូវឆ្លុះបញ្ចាំងអំពីអ្វីដែលបានកើតឡើង ​​​​​​​​​​​​​​​​​​​​​​​​​​​​និងគិតអំពីសកម្មភាពដែលធ្វើឱ្យជីវិតយើងកាន់តែល្អប្រសើរ។ យោងតាមគេហទំព័រ onlymyhealth បានចែករំលែកគន្លឹះ១០ចំណុច ដើម្បីជំរុញឱ្យការរស់នៅឱ្យ​មានសុខុមាលភាព និងការរស់នៅកាន់តែប្រសើរជាងមុនសម្រាប់ឆ្នាំថ្មី។

១. ក្រោកពីគេងលឿន ៖ ការក្រោកពីគេងបានលឿនរហ័ស ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះការចាប់ផ្តើមថ្ងៃថ្មី ហើយយើងនឹងមានឱកាសធ្វើកិច្ចការជាច្រើនក្នុងរយៈពេលពេញមួយថ្ងៃ។ យើងអាចចាប់ផ្តើមតាំងពីថ្ងៃដំបូង ដោយការអនុវត្តសន្សឹមៗ និងផ្តោតទៅលើការប្រើប្រាស់ពេលក្នុងមួយថ្ងៃពេញរបស់យើងឱ្យបានហ្មត់ចត់។ ក្រោកពីព្រលឹម វាមិនធ្វើឱ្យអ្នកមានអារម្មណ៍វិលវល់ ឬស្លន់សស្លោនៅពេលព្រឹកនោះឡើយ ដែលចំណុចនេះហើយ អាចជួយឱ្យអ្នកមានភាពស្ងប់ស្ងាត់ចំពោះស្ថានភាពផ្លូវចិត្ត និងរក្សាភាពនឹងធឹង។

២. ឆ្លុះបញ្ចាំង និងពិនិត្យខ្លួនឯង ៖ ស្ថិតក្នុងសភាពអ៊ូអរពេញមួយថ្ងៃ ពេលខ្លះយើងស្ទើរតែមិនបានដឹងពីអារម្មណ៍ជាក់ស្ដែង ដែលកំពុងតែកើតមាននោះទេ ដោយផ្តោតតែទៅលើភាពមមាញឹកជាមួយនឹងការងារជាច្រើនដែលត្រូវបំពេញមិនឈប់ឈរ។ ដូច្នេះទុកចន្លោះទម្លាក់រឿងដែលសំខាន់ៗទាំងអំបាលម៉ានទុកមួយដុំសិន ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលដែលសម្រេចកន្លងមក និងរៀបចំឱ្យបានប្រសើរជាងមុន ដោយការនៅជាមួយខ្លួនឯង ស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ស្វែងយល់អំពីទិសដៅ ដែលយើងប្រុងនឹងឆ្ពោះទៅមុខ ថា តើចង់ទៅចាប់ក្ដីស្រមៃបែបណា ប្រភេទណា និងកម្រិតណា ហើយយើងចង់ឱ្យរបត់ជីវិតនៅឆ្នាំខាងមុខមានការផ្លាស់ប្តូរអ្វីខ្លះ។ កាលដែលឆ្លុះបញ្ចាំងជាមួយខ្លួនឯង ប្រើពេលជាមួយខ្លួនឯង ជាវិធីម្យ៉ាងបញ្ចៀសការវិនិច្ឆ័យពីមជ្ឈដ្ឋានខាងក្រៅមកកាន់រូបយើង។ ដូច្នេះចំណុចសំខាន់ៗ ដែលត្រូវអនុវត្តន៍ គឺ ផ្តល់ភាពស្មោះត្រង់ជាមួយខ្លួនឯង ហើយព្យាយាមដកដង្ហើមឱ្យវែងៗ ធ្វើអារម្មណ៍ឱ្យស្រស់ស្រាយ ជាពិសេសស្វែងយល់ពីខ្លួនឯងឱ្យបានច្រើនជាងមុនតាមដែលអាចធ្វើបាន។

៣. បន្ថែមសកម្មភាពចលនារាងកាយ ៖ ការជំរុញនិងធ្វើឱ្យរាងកាយមានចលនាបានច្រើនជាងមុន គឺមានតែខ្លួនឯងម្នាក់ប៉ុណ្ណោះដែលមានលទ្ធភាពសម្រេច និងចាប់ផ្តើមអនុវត្តន៍នៅពេលណាក៏បាន តាមរយៈការរត់ ដើរ រាំ និងធ្វើលំហាត់ប្រាណជាដើម។ អ្នកអាចចាប់ផ្តើមតែម្នាក់ឯង ឬក៏ជាក្រុម គឺអាស្រ័យលើទំនោ និងស្ថានភាពផ្ទាល់ខ្លួន។ យ៉ាងណា ចូរធ្វើខ្លួនឱ្យមានភាពសកម្ម និងអនុវត្តន៍ឱ្យបានទៀងទាត់ ពីព្រោះរាងកាយមានចលនា ជួយឱ្យអរម៉ូនសុភមង្គលកាន់តែកើន ដែលវានឹងបង្កឱ្យមានភាពរីករាយ មានកម្លាំងជំរុញចិត្ត និងជួយឱ្យរាងកាយមានភាពស៊ាំ និងរឹងមាំ។

៤. ផ្តល់ភាពសំខាន់ចំពោះរបបអាហារល្អៗពេលព្រឹក ៖ អាហារដំបូងដែលចូលក្នុងរាងកាយមុនគេ គឺពេលព្រឹកនេះឯង អាហារពេលព្រឹកមានតួនាទីចម្បងក្នុងការផ្តល់ថាមពលពេញមួយថ្ងៃ។ ដូច្នេះការជ្រើសរើសរបបអាហាល្អវាពិតជាសំខាន់ខ្លាំងណាស់។

៥. រៀបចំកន្លែងរស់នៅ ៖ វាមិនស្រួលពេក ហើយក៏មិនពិបាកពេកដែរ តាមរយៈការសិក្សាមួយបានបង្ហាញថា បរិយាកាសជុំវិញខ្លួនយើង វាផ្តល់ផលប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត ខួរក្បាល ក៏ដូចជាផលិតភាព។ នៅពេលដែលកាត់បន្ថយសម្ភារៈដែលបង្កនូវភាពរញ៉េរញ៉ៃ និងមិនចាំបាច់ចោល នោះវាក៏ជាវិធីសាស្រ្តមួយជួយកាន់បន្ថយភាពតានតឹង តប់ប្រមល់ និងភាពច្របូកច្របល់ជាដើម។

៦. រក្សារាងកាយឱ្យមានជាតិទឹក ៖ នៅពេលដែលយើងពិសាកាហ្វេ ពេលខ្លះវាអាចបណ្តាលឱ្យភ្លេចបរិភោគទឹក ខណៈទឹកជាផ្នែកមួយសំខាន់ក្នុងការទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ និងប្រព័ន្ធសំខាន់ៗទាំងអស់នៃរាងកាយ។

៧. កំណត់ពេលគេងនិងអនាម័យកន្លែងគេង ៖ គេងបានគ្រប់គ្រាន់ និងគេងបានស្ងប់ជាទ្រព្យដ៏គាប់ប្រសើរមួយក្នុងស្ថានភាពដ៏មមាញឹកនេះ។ ផលជះពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ បរិយាកាសដែលបង្កការរំខាន កាតព្វកិច្ចក្នុងសង្គម កាលកំណត់របស់ការងារនិងកិច្ចការផ្ទាល់ខ្លួន សុទ្ធសឹងតែ ជាហេតុផលដែលនាំឱ្យការគេងមិនទទួលបានភាពស្ងប់ស្ងាត់ល្អ។​ ប៉ុន្តែប្រសិនបើអ្នកបានរៀបចំវាឱ្យមានតុល្យភាព និងចេះចាត់អទិភាពទៅលើប្រភេទការងារនីមួយៗ វាគឺជាវិធីសាស្រ្តមួយជួយឱ្យការគេងមានគុណភាព។ ហើយនៅពេលទទួលទានដំណេកបានល្អនិងគ្រប់គ្រាន់ វាក៏ជួយជំរុញផលិតភាពនៅពេលបំពេញភារកិច្ចការរៀងរាល់ព្រឹកដែរ។

៨. ថែទាំខ្លួនឯង ៖ ការថែទាំខ្លួនឯង វាពាក់ព័ន្ធនឹងរាងកាយ ផ្លូវចិត្ត ស្ថានភាពសង្គម អារម្មណ៍ ការគិត សេដ្ឋកិច្ចហិរញ្ញវត្ថុ និងជាច្រើនផ្នែកទៀតនៃដំណើរជីវិត ដែលវាមិនត្រឹមតែការយល់អំពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការមានវិន័យ និងការយកចិត្តទុកដាក់អំពីការជំរុញចិត្ត ក៏ជាផ្នែកមួយនៃការថែទាំខ្លួនឯងដែរ។

៩. កំណត់ផែនការ និងអទិភាពកិច្ចការនីមួយៗ ៖ យើងអាចនឹងមានមោទកភាព នៅពេលមានការងារច្រើននៅក្នុងដៃ។ មានការងារច្រើនអាចធ្វើឱ្យអ្នកសប្បាយចិត្តនឹងធ្វើណាស់នៅពេលដំបូង ប៉ុន្តែបន្តបន្ទាប់មក វាក៏បង្កនូវផលវិបាកជាច្រើនដែលបង្កបានជាភាពហត់នឿយ និងភាពលើសលប់ក្នុងរយៈពេលវែង ហើយពេលខ្លះទៀត ក៏ធ្វើឱ្យខួរក្បាលមានភាពចុះខ្សោយផងដែរ។ ហើយបើបន្ត មិនកំណត់ផែនការ និងអាទិភាពនៃប្រភេទការងារនីមួយៗទេ នោះវានឹងប៉ះពាល់ទៅកាន់សុខភាពផ្លូវចិត្ត និងប៉ះពាល់ដល់ផលិតភាពទាំងការងារផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈផងដែរ។ ដូច្នេះហើយ ការកំណត់ប្រភេទការងារ រង់ចាំឱ្យបញ្ចប់មួយសិន សឹមបន្តចាប់ផ្តើមធ្វើមួយទៀតដោយការផ្តោត និងយកចិត្តទុកដាក់ វាប្រសើរជាងធ្វើរឿងជាច្រើនក្នុងពេលតែមួយ ប៉ុន្តែរកចំណុចបញ្ចប់គ្មានសូម្បីតែមួយ ថែមទាំងបង្កផលប៉ះពាល់ដល់ខួរក្បាលទៀតផង។

១០. ពេញចិត្ត ដឹងគុណ និងអរគុណ ៖ កាលដែលមានមហិច្ឆតាចង់មាន ចង់បានខ្លាំង និងចង់ឱ្យប្រសើរជាងមុន វាជារឿងល្អមួយផ្នែកហើយ។ ប៉ុន្តែទន្ទឹមគ្នានោះ យើងក៏មិនត្រូវបំភ្លេចចោលនូវការចេះពេញចិត្ត ដឹងគុណ និងអរគុណ ចំពោះអ្វីដែលបានកើតឡើងរួចរាល់មកហើយនោះដែរ ព្រោះវាក៏ជាផ្នែកមួយសំខាន់ ដើម្បីឱ្យយើងដឹងថា តើយើងមានអ្វីខ្លះ ឬមានរឿងអ្វីដែលនាំឱ្យស្ដាយក្រោយនិងត្រូវបំពេញបន្ថែម ។ ដូច្នេះជាកិច្ចបន្ទាប់គឺ ចាប់កាន់ប៊ិចនិងសៀវភៅឥឡូវនេះ បន្ទាប់មកបរិភោគទឹកមួយកែវ និងដកដង្ហើមឱ្យវែងៗ រួចចាប់ផ្តើមសរសេរអំពីអ្វីដែលពាក់ព័ន្ធនឹងខ្លួនឯង និងការចង់ឃើញខ្លួនឯងប្រសើរជាងមុនក្នុងរូបភាពបែបណា គឺសរសេរបែបនោះចេញមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...