ទម្លាប់៤ដែលគួរចៀសវាង ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឌីជីថល

អ៊ីនធឺណិត បានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន។ បើទោះជាវត្តមានរបស់អ៊ីនធឺណិតផ្ដល់អត្ថប្រយោជន៍ច្រើន ប៉ុន្តែវាក៏អាចបង្ករជាហានិភ័យផងដែរ ដូច្នេះយើងត្រូវដឹងអំពីរបៀបប្រើប្រព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព។

យោងតាម WE Forum បានបង្ហាញពីទម្លាប់ចំ​នួន ៤ ដែលគួរជៀសវាង ដើម្បីគ្រប់គ្រងសុវត្ថិភាពឌីជីថល។

. ការធ្វេសប្រហែសលេខកូដសម្ងាត់ ៖ នេះគឺជាកំហុសមួយដែលមើលទៅសាមញ្ញ ប៉ុន្តែវាប៉ះពាល់ខ្លាំងដល់ការរក្សាសុវត្ថិភាពប្រព័ន្ធអ៊ីនធឺណិត។ ការធ្វេសប្រហែសនោះអាចជា ការប្រើលេខកូដសម្ងាត់តែមួយសម្រាប់ធ្វើការ និងអ៊ីម៉ែលផ្ទាល់ខ្លួន វាប្រៀបដូចជាអ្នករក្សាទុកទិន្នន័យសំខាន់ៗក្នុងហានិភ័យដែរ។ នៅពេលដែលនរណាម្នាក់ដឹងពីលេខកូដសម្ងាត់នេះ គេអាចលួចទិន្នន័យរបស់អ្នកទាំងនៅកន្លែងធ្វើការ និងជីវិតផ្ទាល់ខ្លួន។ ហេតុនេះ អ្នកជំនាញណែនាំឱ្យអ្នកប្រើប្រាស់មិនគួរចែករំលែកលេខសម្ងាត់របស់ខ្លួនទៅនរណាម្នាក់ឡើយ។ ក្រៅពីនេះ អ្នកប្រើគួរបង្កើតលេខកូដដែលមានសុវត្ថិភាពខ្ពស់ យ៉ាងហោចណាស់មានតួរអក្សចំនួន១២ ដែលមានទាំងអក្សរធំ អក្សរតូច លេខ និងតួរអក្សរពិសេស។ ម្យ៉ាងទៀត គួរផ្លាស់ប្ដូរលេខកូដនោះ ជារៀងរាល់ ៤ ទៅ៦ខែម្ដង។

. មិនធ្វើបច្ចុប្បន្នភាព Software ប្រព័ន្ធ និងឧបករណ៍ប្រើប្រាស់ទាំងអស់ តម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីពង្រឹង និងកែតម្រូវចំណុចខ្វះខាតមួយចំនួនរបស់ប្រព័ន្ធ។ ក្រៅពីនេះ វាក៏ជួយពង្រឹងសុវត្ថិភាពប្រព័ន្ធទៀតផង។ ការមិនខ្វាយខ្វល់ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ក៏ជាមូលហេតុមួយ ដែលនាំឱ្យមានការវាយប្រហារ ឬលួចទិន្នន័យនៅបណ្ដាញឌីជីថលដែរ ។ ដូច្នេះ សូមកុំភ្លេចធ្វើបច្ចុប្បន្នភាព ឧបករណ៍ប្រើប្រាស់ជាប្រចាំ ដើម្បីការពារខ្លួនពីការវាយប្រហារផ្សេងៗ។

. ការប្រើសេវាអ៊ីនធឺណិតសាធារណៈ ៖ ការប្រើសេវាអ៊ីនធឺណិតនៅតាមទីសាធារណៈដូចជា នៅតាមភោជនីយដ្ឋាន ស្ថានីយ៍រថភ្លើង សណ្ឋាគារ និងទីប្រជុំជនផ្សេងៗ បានក្លាយជាទៅរឿងធម្មតាសម្រាប់សាធារណជន។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពឌីជីថល បានបង្ហាញថា ការប្រើបណ្ដាញអ៊ីនធឺណិតសាធារណ​ជនបែបនេះ គឺមិនមានសុវត្ថិភាពឡើយ។ ជាពិសេស គួរជៀសវាងការបញ្ចូលលេខកូដសម្ងាត់ ឬប្រើកម្មវិធីទូរស័ព្ទដែលផ្ទុកទិន្នន័យសំខាន់ៗដូចជា វេទិការបង់ប្រាក់ ឬការចូលប្រើប្រាស់សេវាធនាគារជាដើម។

. ទទួលយកគោលការណ៍ផ្សេងៗ ដោយមិនអានលក្ខខណ្ឌ៖ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ជានិច្ចជាកាលគេប្រើកម្មវិធីទូរស័ព្ទ ឬវេទិកាដែលមានប្រជាប្រិយភាពមួយចំនួន ដើម្បីចែករំលែក ឬផ្ញើទៅកាន់អ្នកប្រើ ដោយមានបង្កប់នូវឃ្លាមួយចំនួន ដែលអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិគ្រប់គ្រង ប្រមូល និងផ្ទេរទិន្នន័យ។ ដូច្នេះ ដើម្បីការពារពីការវាយប្រហារផ្សេងៗ អ្នកប្រើប្រាស់គួរចំណាយពេលអាន និងស្វែងយល់ពីលក្ខខណ្ឌមួយចំនួន ដើម្បីចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីអ្វីមួយ។

ជារួម ចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល គឺពិតជាមានសារៈសំខាន់ ក្នុងការជួយការពារអ្នកប្រើប្រាស់ពីក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិត។ ដូច្នេះ យើងត្រូវរួបរួមសហការគ្នា ក្នុងការជំរុញឱ្យមានអប់រំអំពីចំណេះដឹងឌីជីថល ទៅកាន់​សាធារណជនឱ្យមានកាន់តែទូលំទូលាយ ដើម្បីធានាបានថា អ្នកប្រើប្រាស់បណ្ដាញឌីជីថល អាចការពារខ្លួនពីការវាយប្រហារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។