កូរ៉េខាងត្បូង៖ រឿងរ៉ាវនេះបានកើតឡើងនៅរវាងឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ក្នុងពេលលោក Sim Jae Duck កាន់តំណែងជាអភិបាលក្រុង Suwon ដ៏ល្បីឈ្មោះម្នាក់នៅ ប្រទេសកូរ៉េខាងត្បូង។ លោក Duck ជាមនុស្សដែលមានប្រវតិ្តកំណើតកំសត់កើតនៅក្នុងបន្ទប់ទឹកផ្ទះជីតារបស់ខ្លួន។ តាមរយៈប្រវត្តិកើតក្នុងបន្ទប់ទឹកនេះ ពេលកាន់តំណែងជាអភិបាលក្រុង លោកយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិវឌ្ឍនិងថែរក្សាបង្គន់អនាម័យក្នុងទីក្រុង រហូតដល់ពេលលោកបាត់បង់ជីវិតទៅវិញ។
លោក Duck បានកាន់តំណែងជាអភិបាលក្រុង Suwon អស់រយៈពេលជាង ១០ឆ្នាំ។ លោកបានក្លាយជាមនុស្សដ៏ល្បីល្បាញនៅក្នុងកិច្ចការងារអនាម័យទីក្រុង ពិសេសការងារបង្គន់អនាម័យតែម្តង។ លោក Duck ក៏បានក្លាយបង្កើតសមាគមបង្គន់ពិភពលោក ឬ World Toilet Association (WTO) ផងដែរ ។
កាលពីឆ្នាំ២០០៧ លោក Duck បានធ្វើរឿងដ៏អស្ចារ្យមួយដោយកែច្នៃគេហដ្ឋានផ្ទាល់ខ្លួនទៅជាអគារថ្មីមួយដែលមានរូបរាងដូចជាចានបង្គន់។ បង្គន់យក្សនេះត្រូវបានរចនាឡើងដោយអ្នករចនាឈ្មោះថា Go Gi Wong ហើយបានដាក់ឈ្មោះជាភាសាកូរ៉េថា Haewoojae ឬមានន័យជាភាសាអង់គ្លេសថា “a house to satisfy anxiety”។ វាជាផ្ទះក្នុងក្តីស្រមៃរបស់លោក Duck ។
លោក Sim Jae Duck ត្រូវបានប្រជាជនកូរ៉េផ្តល់កិត្តិនាមជា Mr. Toilet ហើយតាមបណ្តាំផ្ទះរបស់លោកបានបរិច្ចាគទៅឱ្យអាជ្ញាធរក្រុងដើម្បីប្រែក្លាយវាទៅជាសារមន្ទីរនិងជាទីកន្លែងតាំងពិពណ៍ពន្យល់អំពីសារៈសំខាន់នៃបង្គន់អនាម័យចំពោះជីវិតរបស់មនុស្សទាំងឡាយ៕
ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ , ព្រឹត្តិការណ៍ , យុវជនឆ្នើម
ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត , ព្រឹត្តិការណ៍
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍ , ព្រឹត្តិការណ៍
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ , ព្រឹត្តិការណ៍
ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…