ក្រសួងអប់រំដំណើរការកម្មវិធីស្វ័យសិក្សា MoEYS E-Learning ឆ្លើយតបទៅនឹងគន្លងជីវិតថ្មីក្នុងវិស័យអប់រំកម្ពុជា

ភ្នំពេញ៖ ដូចការគ្រោងទុកនៅថ្ងៃសុក្រនេះ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានសហការដាក់ដំណើរការកម្មវិធីទូរស័ព្ទ ដែ​ល​មានឈ្មោះថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning សម្រាប់សិស្សានុសិស្ស គ្រូបង្រៀន និងសាធារណជន។ ការដាក់ដំណើរការកម្មវិធីទូរស័ព្ទរបស់ក្រសួងអប់រំនៅពេលនេះ នឹងចូ​ល​រួមលើកស្ទួយគុណភាព និងសមធម៌នៃការអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាឱ្យកាន់តែទូលំទូលាយ ឆ្លើយតបទៅនឹងទស្សនទានគន្លងជីវិតថ្មីក្នុងវិ​ស័​យអប់រំកម្ពុជា។

ខ្លឹមសារសេចក្តីថ្លែងការរួមស្តីពីការដាក់ដំណើរការកម្មវិធីទូរស័ព្ទស្វ័យសិក្សា MoEYS E-Learning បានបញ្ជាក់ថា កម្មវិធីស្វ័យសិក្សាដែលបានអភិវឌ្ឍន៍ឡើងតាមបែបឌីជីថលនិងបច្ចេកវិទ្យានេះនឹងផ្ដល់ភាពងាយស្រួល រហ័ស និងចំណេញពេលវេលាដល់សិស្សានុសិស្សក្នុងការចូលទៅប្រើប្រាស់និងទាញយកប្រយោជន៍ដល់ច្រើនសម្បូរបែប។ កម្មវិធីនេះនឹងផ្ដល់ជាជម្រើសមួយបន្ថែមទៀតក្នុងការអនុវត្តទស្សនទាន “គន្លងជីវិតថ្មីក្នុងវិស័យអប់រំកម្ពុជា” ដែលសិស្សានុសិស្សនៅកម្រិតចំណេះដឹងទូទៅអាចស្វ័យសិក្សាបន្ថែមស្របតាមភាពចាំបាច់ និងជាឧបករណ៍អប់រំដ៏ប្រសើរមួយទៀតសម្រាប់លោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាលក្នុងការជួយបង្រៀនកូននៅផ្ទះ។

គំនិតផ្ដួចផ្ដើមបង្កើតកម្មវិធីស្វ័យសិក្សា បានកើតឡើងក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទបដិវត្តឧស្សាហកម្ម ៤.០ ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងក្រោមកិច្ចសហការរួមគ្នារបស់ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន E-school Cambodia និងការគាំទ្រពីគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអប់រំយល់ថា ឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថលមានលក្ខណៈបើកទូលាយសម្រាប់សិស្សានុសិស្សទូទៅ ជាជម្រើសដ៏ល្អប្រសើរដែលផ្ដល់ឱ្យសិស្សានុសិស្សនូវគ្រប់ឯកសារនិងឧបករណ៍សិក្សាចាំបាច់នានាឱ្យមាននៅក្នុងដៃ។ បន្ថែមពីលើនេះ កម្មវិធីនេះនឹងជួយជំរុញឱ្យសិស្សានុសិស្សអាចសម្របខ្លួនទៅនឹងការទស្សនាទាននៃការអប់រំតាមបែបឌីជីថល តាមរយៈការស្វែងយល់បន្ថែមដោយខ្លួនឯងអំពីបំណិនជីវិត ជាពិសេសទំនួលខុសត្រូវក្នុងការគ្រប់គ្រងពេលវេលា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែង ការពង្រឹងចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពស្របតាមកាលៈទេសៈ និងទាន់សម័យដើម្បីអនាគតខ្លួន។

កម្មវិធីស្វ័យសិក្សាមានវីដេអូសិក្សាពីថ្នាក់ទី០១ ដល់ថ្នាក់ទី១២ សៀវភៅ សិក្សាអេឡិចត្រូនិក ដូចជាសៀវភៅសិក្សាគោល សៀវភៅកំណែ អំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។ សិស្ស អាណាព្យាបាលសិស្ស គ្រូបង្រៀន សាធារណជន អាចទាញយកកម្មវិធីសិក្សាតាមរយៈ http://onlinek.to/moeysapp យកមកប្រើប្រាស់។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងយ៉ាងហ្មត់ចត់ធ្វើយ៉ាងណាសំដៅដល់ការផ្តល់ជូនភាពងាយស្រួល (User Friendly Interface) ក៏ដូចជាមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់។ ការអភិវឌ្ឍកម្មវិធីទូរសព្ទនេះ ក៏ត្រូវបានយកចិត្តទុកដាក់ជាចម្បងសម្រាប់អ្នកប្រើប្រាស់ដូចជា ការគិតគូរ លើបញ្ហាខ្វះខាតអ៊ីនធឺណិត ការគិតគូរលើកង្វះខាតឧបករណ៍ ការគិតគូរលើការតាមដានការសិក្សា ការគិតគូរលើការរចនាច្នៃប្រឌិតផ្សេងៗក្នុងភាពជាខ្មែរ និងជាពិសេសជាការតម្លើងដោយស្នាដៃខ្មែរ ១០០ភាគរយ។

គួរបញ្ជាក់ដែរថា តាមខ្លឹមសារសេចក្តីថ្លែងការណ៍ខាងលើ កម្មវិធីស្វ័យសិក្សានឹងជួយចង្អុលបង្ហាញ និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យសិក្សាបន្ថែម រំលឹកមេរៀន ឬត្រៀមរៀនសម្រាប់មេរៀនណាមួយដែលចាំបាច់នៅគ្រប់កម្រិត និងគ្រប់ភូមិសិក្សានៃការអប់រំចំណេះទូទៅ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំសម្រេចផ្អាកសាលារដ្ឋ និងឯកជននៅភ្នំពេញចំនួន២ថ្ងៃ ក្នុងឱកាសកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់នៅរាជធានីភ្នំពេញឲ្យឈប់សម្រាកចំនួន២ថ្ងៃ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញគាំទ្រគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសាលារៀនទូទាំងប្រទេស ព្រោះបរិស្ថានស្អាតផ្តើមចេញពីសិស្ស

អ្នកជំនាញផ្នែកបរិស្ថានគាំទ្រកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការកាត់បន្ថយ និងការគ្រប់គ្រងសំណល់ប្លាស្ទិក
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ប្រតិភូយុវជនកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក

ប្រតិភូយុវជនកម្ពុជាឆ្នើមចំនួន ៨រូបត្រូវបានជ្រើសរើសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុង «កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាពន្លឿនការរៀបចំក្រមប្រតិបត្តិ និងស្តង់ដាវាយតម្លៃ ដើម្បីធានាគុណតម្លៃពិតប្រាកដនៃឋានៈសាស្ត្រាចារ្យ

ដើម្បីធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ និងស្តង់ដា ក្នុងកម្រិតឧត្តមសិក្សា កម្ពុជាកំពុងពន្លឿនការរៀបចំយន្តការ នីតិវិធី
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រងាយៗ ៥ យ៉ាង ជួយអ្នកផ្តាច់បារីឱ្យបានជោគជ័យ

ការផ្តាច់បារីមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែក៏មិនមែនជារឿងដែលមិនអាចធ្វើបានដែរ។ អ្នកជំនាញសុខភាពបញ្ជាក់ថា ការចាប់ផ្តើមឈប់ជក់បារីមិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គរុនិស្សិតខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតផលិតវីដេអូប្រយុទ្ធប្រឆាំងគ្រឿងញៀន

ស្នាដៃវីដេអូដែលផលិត​ឡើង​ដោយ​គរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ បាន​ជាប់ជ័យលាភីលេខ១
ជំនាញ, ព្រឹត្តិការណ៍

អ្នកជំនាញ ៖ ភាសារុស្ស៊ីពិបាករៀន តែបើចេះច្បាស់ នឹងងាយទទួលបានឱកាសអាហារូបករណ៍ និងការងារជំនាញខ្ពស់

អ្នកជំនាញអប់រំលើកឡើងថា ទោះបីភាសារុស្ស៊ីមិនទាន់មានប្រជាប្រិយភាពទូលំទូលាយនៅកម្ពុជាក៏ដោយ ក៏ការចេះភាសានេះអាចជួយយុវជនពង្រីកឱកាស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បណ្ណាល័យវិទ្យាសាស្ត្រថ្មីនៅបាត់ដំបង ជំរុញការអប់រំស្ទែម

បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយនៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការអប់រំ វប្បធម៌ បច្ចេកវិទ្យាឌីជីថល AI និងទេសចរណ៍ ជាសសរស្ដម្ភគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា-ចិន

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីការអប់រំ និងទេសចរណ៍វប្បធម៌កម្ពុជា-ចិន កាលពីថ្ងៃទី២០ តុលា នៅខេត្តសៀមរាប

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon