ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ គឺជាជំនាញមួយដែលបានជួយបំពេញក្តីស្រមៃ យុវជន សេង ចិត្រា ដែលមានតាំងតែពីក្មេង ហើយជំនាញមួយនេះ ក៏បានជួយឱ្យ ចិត្រា មានអាជីពច្បាស់លាស់ទៀតផង។
យុវជន សេង ចិត្រា បច្ចុប្បន្នកំពុងសិក្សាឆ្នាំទី២ ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ នៅវិទ្យាស្ថាន PSE ដោយផ្តោតទៅលើ សេវាកម្មអាហារ និងភេសជ្ជៈ និងរបៀបដំណើរការសណ្ឋាគារ ។ ការសិក្សាជំនាញមួយនេះ ចិត្រា ចំណាយពេលមួយសប្តាហ៍រៀនទ្រឹស្ដី និងមួយសប្តាហ៍ទៀតអនុវត្តផ្ទាល់។
និយាយត្រឡប់ក្រោយបន្តិច តាមពិតទៅ យុវជន សេង ចិត្រា កើតនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ហើយត្រូវផ្លាស់ប្តូរទីលំនៅជាញឹកញាប់ និងបានធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃថែមទៀត ដែលធ្វើឱ្យការសិក្សារបស់ ចិត្រា មិនបានខ្ពង់ខ្ពស់អ្វីនោះទេ គឺរៀនបានតែត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។ ដោយមានការគិតគូរដល់អនាគតកូនៗ ឪពុកម្តាយរបស់ ចិត្រា បានសម្រេចចិត្តត្រឡប់ពីប្រទេសថៃមករាជធានីភ្នំពេញ និងបានសុំអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ដើម្បីឱ្យ ចិត្រា បានចូលរៀនបន្ត និងសិក្សាជំនាញដើម្បីជាបំណិនជីវិតទៅថ្ងៃអនាគត។

ក្នុងការសិក្សានៅសាលា PSE ក្រៅតែពីបានសិក្សាពីជំនាញហើយ ចិត្រា មានឱកាសធ្វើការងារហាត់ការនៅសណ្ខាគារសូហ្វីថែល ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដោយទីនោះធ្វើឱ្យ ចិត្រា ទទួលបាននូវប្រាក់កម្រៃខ្លះៗដើម្បីផ្គត់ផ្គង់ដល់ប្អូនៗរបស់ខ្លួនចំនួន៤នាក់ថែមទៀត។
យ៉ាងណាក៏ដោយ ចាប់តាំងពីរៀនជំនាញបដិសណ្ឋារកិច្ច និងសណ្ឋាគារនេះមក យុវជន សេង ចិត្រា ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ដោយពេលនេះ គេអាចដឹងពីរបៀបដំណើរកានៃសណ្ឋាគារ ចេះគ្រប់គ្រងកម្មវិធី មិនថាប្រជុំ ជប់លៀង, អាពាហ៍ពិពាហ៍, ខួបកំណើត និងកម្មវិធីធំៗជាច្រើនទៀត។
យុវជន សេង ចិត្រា
“តាមរយៈនៃការរៀនជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ព្រមទាំងទទួលបានឱកាសហាត់ការនៅសណ្ឋាគារ ខ្ញុំបានរៀនសូត្រអំពីការប្រាស័យទាក់ទង និងរៀនសង្កេតពីចំណង់ចំណូលចិត្តភ្ញៀវ ដែលជាហេតុធ្វើ ឱ្យខ្ញុំអភិវឌ្ឍការទំនាក់ទំនងបានមួយផ្នែកទៀត”
តាមបទពិសោធរបស់ ចិត្រា សម្រាប់ការរៀនពីជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ចិត្រា ក៏ទទួលបានជំនាញសំខាន់មួយចំនួនទៀតដូចជា របៀបធ្វើភេសជ្ជៈ ការប្រាស្រ័យទាក់ទង ឥរិយាបទនិងកាយវិកាយពេលអនុវត្តសកម្មភាពការងារ និងមានជំនាញនានាបន្ថែមទៀត។

សម្រាប់យុវជន សេង ចិត្រា ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ បានជួយខ្លួនក្នុងការបង្កើនទំនុកចិត្ត មានជំនាញច្បាស់លាល់, ចេះទំនាក់ទំនង និងជំនាញបំណិនជីវិតបន្ថែមទៀត។ នៅពេលរៀនចប់ ចិត្រា មានបំណងចង់បន្តការសិក្សាជំនាញនេះបន្ថែមនៅបរទេស ដើម្បីពង្រឹងជំនាញបន្ថែម និងទៅធ្វើការយកបទពិសោធន៍ ព្រមទាំងរកចំណូលតាមរយៈជំនាញមួយនេះផងដែរ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ក្រោមគ្រោងកម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូតដល់ទៅចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។
ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើនកន្លែងសិក្សាកម្រិត...






























