យុវជន សេង ចិត្រា ៖ ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ធ្វើឱ្យខ្ញុំអាចបំពេញក្ដីស្រមៃព្រមទាំងមានអាជីពច្បាស់លាស់

ជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ គឺជា​ជំនាញ​មួយ​​ដែល​បានជួយ​​បំពេញ​ក្តីស្រមៃ​ យុវជន សេង ចិត្រា ដែល​មានតាំងតែពីក្មេង ហើយ​ជំនាញ​មួយ​នេះ ក៏​បានជួយ​ឱ្យ​ ចិត្រា មានអាជីព​ច្បាស់លាស់​ទៀតផង។

យុវជន សេង ចិត្រា បច្ចុប្បន្នកំពុងសិក្សា​ឆ្នាំទី២ ជំនាញ​បដិសណ្ឋារកិច្ច និងទេសចរណ៍ នៅ​វិទ្យាស្ថាន PSE ដោយ​ផ្តោតទៅលើ សេវាកម្មអាហារ និងភេសជ្ជៈ និងរបៀបដំណើរការសណ្ឋាគារ ។ ការ​សិក្សា​ជំនាញ​មួយ​នេះ ចិត្រា ចំណាយពេលមួយសប្តាហ៍រៀនទ្រឹស្ដី និងមួយសប្តាហ៍ទៀតអនុវត្តផ្ទាល់។

និយាយ​ត្រឡប់ក្រោយ​បន្តិច តាម​ពិត​ទៅ យុវជន សេង ចិត្រា កើត​នៅ​ក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ហើយ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​ជា​ញឹកញាប់ និង​បាន​ធ្វើ​ចំណាកស្រុក​​ទៅ​ធ្វើកម្មករ​នៅ​ប្រទេ​សថៃថែមទៀត ដែលធ្វើ​ឱ្យ​ការ​សិក្សា​របស់ ចិត្រា មិនបានខ្ពង់ខ្ពស់អ្វីនោះទេ គឺរៀន​បាន​តែត្រឹម​ថ្នាក់ទី៦​ប៉ុណ្ណោះ។ ដោយមាន​​ការ​គិតគូរ​ដល់អនាគត​កូនៗ ឪពុកម្តាយ​របស់​ ចិត្រា បានសម្រេច​ចិត្ត​ត្រឡប់​ពី​ប្រទេស​ថៃមក​រាជធានីភ្នំពេញ និង​បាន​សុំ​អង្គការ​ដើម្បីភាពញញឹម​ នៃកុមារ (PSE) ដើម្បី​ឱ្យ​ ចិត្រា បាន​ចូល​រៀន​បន្ត និង​សិក្សា​ជំនាញ​ដើម្បី​ជា​បំណិន​ជីវិត​ទៅ​ថ្ងៃអនាគត។

ក្នុងការ​សិក្សា​នៅ​សាលា​ PSE ក្រៅ​តែពីបាន​សិក្សា​ពីជំនាញ​ហើយ ចិត្រា មាន​ឱកាស​ធ្វើ​ការងារ​ហាត់ការ​នៅ​សណ្ខាគារ​សូហ្វីថែល ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដោយ​ទីនោះ​ធ្វើ​ឱ្យ​ ចិត្រា ទទួលបាន​នូវ​ប្រាក់​កម្រៃ​ខ្លះៗ​ដើម្បីផ្គត់ផ្គង់​ដល់ប្អូនៗ​របស់​ខ្លួន​ចំនួន​៤នាក់ថែមទៀត។

យ៉ាងណាក៏ដោយ ចាប់តាំងពីរៀនជំនាញបដិសណ្ឋារកិច្ច​ និង​សណ្ឋាគារ​នេះមក យុវជន សេង ចិត្រា ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ទូលំទូលាយ ដោយ​ពេលនេះ គេ​អាច​ដឹង​ពីរបៀបដំណើរកានៃសណ្ឋាគារ ចេះ​គ្រប់គ្រង​កម្មវិធី មិនថាប្រជុំ ជប់លៀង, អាពាហ៍ពិពាហ៍, ខួបកំណើត និងកម្មវិធីធំៗ​ជាច្រើនទៀត។

យុវជន សេង ចិត្រា

“តាមរយៈនៃការរៀនជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ព្រមទាំងទទួលបានឱកាសហាត់ការនៅសណ្ឋាគារ ខ្ញុំបានរៀនសូត្រអំពីការប្រាស័យទាក់ទង និងរៀនសង្កេតពីចំណង់ចំណូលចិត្តភ្ញៀវ ដែលជាហេតុធ្វើ ឱ្យខ្ញុំអភិវឌ្ឍការទំនាក់ទំនងបានមួយផ្នែកទៀត”

តាមបទពិសោធរបស់ ចិត្រា សម្រាប់​ការរៀនពីជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ចិត្រា​ ក៏​ទទួលបានជំនាញសំខាន់មួយ​ចំនួន​ទៀត​ដូចជា របៀបធ្វើភេសជ្ជៈ ការប្រាស្រ័យទាក់ទង ឥរិយាបទនិងកាយវិកាយពេលអនុវត្តសកម្មភាពការងារ និងមានជំនាញនានាបន្ថែមទៀត។

សម្រាប់យុវជន សេង ចិត្រា ជំនាញបដិសណ្ឋារកិច្ច និង​ទេសចរណ៍ បានជួយខ្លួន​​ក្នុង​ការ​បង្កើនទំនុកចិត្ត មានជំនាញច្បាស់លាល់, ចេះទំនាក់ទំនង និងជំនាញបំណិនជីវិតបន្ថែមទៀត។ នៅពេលរៀនចប់ ចិត្រា មានបំណងចង់​បន្តការសិក្សាជំនាញនេះបន្ថែមនៅ​បរទេស ដើម្បីពង្រឹងជំនាញបន្ថែម និងទៅធ្វើការយកបទពិសោធន៍ ព្រមទាំង​រកចំណូលតាមរយៈជំនាញមួយ​នេះផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។