ប្រទេសអ៊ីតាលីជាប់ចំណាត់ថ្នាក់ល្អបំផុត​ ​សម្រាប់គុណភាពនៃតុល្យភាពជីវិតនិងការងាររបស់ប្រជាជន

ប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់គុណភាពនៃតុល្យភាពជីវិតការងារក្នុងឆ្នាំ២០២០ រួមមាន អ៊ីតាលី ដាណឺម៉ាក ន័រវេស អេស្ប៉ាញ និងហូឡង់ ប៉ុន្តែសហរដ្ឋអាមេរិក បានមកចំណាត់ថ្នាក់ទី២៩ ពីព្រោះជាងមួយភាគដប់នៃប្រជាជនអាមេរិកធ្វើការច្រើនម៉ោង។ ទន្ទឹមគ្នានេះ ជនជាតិអ៊ីតាលីមានតុល្យភាពជីវិតការងារល្អបំផុត ដែល‎មានតែបីភាគរយប៉ុណ្ណោះនៃនិយោជិកនៅក្នុងប្រទេសធ្វើការជាង ៥០ម៉ោងក្នុងមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Statista ។

‎យោងតាមការរកឃើញថ្មីៗនេះដោយ‎‎អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)‎‎ ប្រជាជននៅក្នុងប្រទេសអ៊ីតាលីរីករាយនឹងតុល្យភាពជីវិតការងារដ៏ល្អបំផុតនេះ ។ នេះមិនគួរឱ្យភ្ញាក់ផ្អើលពេកទេ ព្រោះទិដ្ឋភាពសំខាន់បំផុតសម្រាប់តុល្យភាពជីវិតការងារដែលមានសុខភាពល្អ គឺជាចំនួនពេលវេលាដែលមនុស្សចំណាយមិនមែននៅកន្លែងធ្វើការ ។

អ្នកនិពន្ធនៃសន្ទស្សន៍ជីវិតល្អប្រសើរកត់សម្គាល់ថា តាមរយៈភស្តុតាងបានបង្ហាញថា ម៉ោងធ្វើការយូរអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន គ្រោះថ្នាក់ដល់សុវត្ថិភាព និងបង្កើនភាពតានតឹង។ ‎ជនជាតិអ៊ីតាលីជាមនុស្សដែលរីករាយនឹងតុល្យភាពជីវិតការងារល្អបំផុត។

ជាមួយគ្នានេះ ជនជាតិអ៊ីតាលីដែលមានការងារធ្វើ មានពេលវេលាច្រើនបំផុតសម្រាប់ការកម្សាន្ដ និងសកម្មភាពផ្ទាល់ខ្លួននៅក្នុងការស្ទង់មតិនេះ ខណៈដែលមានតែនិយោជិក ៣ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសនេះបានធ្វើការរយៈពេលវែងបំផុត គឺ ៥០ម៉ោងឬច្រើនជាងនេះក្នុងមួយសប្តាហ៍។ បើប្រៀបធៀបទៅនិយោជិកអាមេរិក ១០,៤ ភាគរយបានធ្វើការច្រើនម៉ោងដែលធ្វើឱ្យសហរដ្ឋអាមេរិកមានចំណាត់ថ្នាក់ទាបជាងមុន គឺ ២៩ក្នុងចំណោម ៤១ប្រទេស។

បើយោងតាមការសិក្សារបស់ OECD ប្រជាជនម៉ិកស៊ិកស្ថិតក្នុងចំណោមអ្នកដែលកំពុងពុះពារខ្លាំងបំផុតជាមួយនឹងតុល្យភាពជីវិតការងាររបស់ពួកគេ។ ទន្ទឹមគ្នានេះ ប្រទេសកូឡុំប៊ី និងប្រទេសកូស្តារីកាន ក៏មិនមានតុល្យភាពការងារផងដែរ ។ ម៉្យាងវិញទៀត នៅក្នុងសន្ទស្សន៍ជីវិតល្អប្រសើរសម្រាប់ឆ្នាំ២០២០ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមិនមានតុល្យភាពការងារដោយបានចូលមកក្នុងលំដាប់ទី ១៣ និងទី ១៤ក្នុងចំណោមប្រទេសសមាជិក OECD ទាំង ៣៨ រួមជាមួយប្រទេសរុស្ស៊ី ប្រេស៊ីល និង អាហ្វ្រិកខាងត្បូង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់