ជៀសវាងទម្លាប់៣ដែលជំរុញឱ្យសុខភាពហិរញ្ញវត្ថុកាន់តែលំបាក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការសន្សំលុយ ពុំមែនជារឿងសាមញ្ញពេកទេ ជាពិសេសចំពោះយុវវ័យ ទោះបីជាកើតមកក្នុងកម្រិតជីវភាពសមរម្យក៏ដោយ​។ តាមរយៈគេហទំព័រ​ Work And Money គេ​បានរកឃើញថា យុវវ័យ​ភាគច្រើន បានប្រើប្រាស់ចំណូលស្ទើរតែទាំងអស់ក្នុងមួយខែៗរបស់ពួកគេដោយគ្មានការសន្សំ ដែលនេះគឺជាហានិភ័យមួយក្នុងរយ:ពេលវែង។

ត្បិតការសន្សំ មិនត្រូវជាមួយស្ថានភាពគ្រប់គ្នា ប៉ុន្តែការសន្សំ ក៏ដូចជាការចាយវាយឱ្យត្រូវខ្ទង់​ ឬចាយឱ្យឆ្លើយតបនឹងតម្រូវការចាំបាច់មានភាពសំខាន់ ចំពោះអ្នកមានកម្រិតជីវភាពមិនធូរធារ​ រួមទាំងកម្រិតមធ្យមជាដើម។

យ៉ាងណាក៏ដោយ​គេ​បានរកឃើញទម្លាប់​មិន​ល្អបី ដែលយុវវ័យគួរជៀសវាង ដើម្បីរំដោះខ្លួនពីទម្លាប់ចាយវាយដែលមិនល្អ ៖

១. មិនខ្វាយខ្វល់អំពីចំនួនទឹកប្រាក់ផ្ទាល់ខ្លួន ៖ ការដែលមិនពិនិត្យតាមដានចំនួនថវិកាដែលមាន ក៏ដូចជាការមិនបានតាមដានរាល់ការចំណាយប្រចាំថ្ងៃ នោះនឹងរុញឱ្យមានទម្លាប់ចាយលើសចំណូលដោយមិនដឹងខ្លួន។ ការតាមដានចំណូលចំណាយបានទៀងទាត់ វាគួរឱ្យខ្លាចតែពេលចាប់ផ្តើមដំបូងៗទេ ប៉ុន្តែយូរៗទៅ អាចជាសកម្មភាពមួយ ដែលផ្តល់ការកម្សាន្តខ្វះមិនបាន។ ប្រសិនបើមិនតាមដាន នោះក៏ពិបាកក្នុងការគ្រប់គ្រងសុខភាពហិរញ្ញវត្ថុ។​ ទម្លាប់តាមដានបែបនេះ ដូចគ្នាទៅនឹងទម្លាប់សន្សំដែរ​ នៅពេលសន្សំកាន់តែយូរ គឺកាន់តែជក់ចិត្តក្នុងការបន្តសន្សំ នៅពេលដែលតាមដានដឹងថាការចំណាយដែលមិនសមទំនងកើតឡើង នោះនឹងមានភាពសោកស្តាយ ហើយភាពសោកស្តាយត្រង់ចំណុចនេះហើយ កាន់តែជំរុញចិត្តឱ្យបន្តសន្សំមានរបៀបជាងមុន។

២. ការផ្តល់របស់ល្អចំពោះខ្លួនឯង ៖ សម្ភារៈគុណភាព​ អាហារឆ្ងាញ់ កន្លែងកម្សាន្តប្រណិតៗ មិនមែនជាចំណោទបញ្ហា ឬការហាមប្រាមដើម្បីឱ្យសល់ថវិកានោះទេ ព្រោះចំណែកទាំងអស់នេះបានផ្តល់នូវមេរៀន បទពិសោធន៍ជីវិត ក៏ដូចជាការលើកទឹកចិត្តខ្លួនឯង និងការទាញថាមពលមកវិញ។ យ៉ាងណាមិញ ក្នុងការបញ្ចៀសពីផលលំបាកផ្នែកហិរញ្ញវត្ថុនៅពេលអនាគត គឺការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងចំណូល និងចំណាយ ប្រសិនបើចំណាយលើភាពប្រណិតល្អៗញឹកញញពេក ដែលលើសពីពីសាច់ប្រាក់ដែលរកបាន វាបង្កើតបានជាវិបត្តិនៃការចំណាយចំពោះខ្លួនឯងទៅពេលខាងមុខ។

៣. គ្មានទម្លាប់សន្សំ ៖​ ហានិភ័យដែលគ្មានទម្លាប់សន្សំ​ ប្រៀបដូចជាការបើកបរ ដោយបិទភ្នែក ព្រោះគ្រោះអាសន្ន អាចកើតមានគ្រប់ពេលដោយមិនដឹងខ្លួន ត្បិតថាការសន្សំពុំអាចដោះស្រាយបញ្ហាបានទាំងស្រុង ប៉ុន្តែការសន្សំជាទម្លាប់មួយកាត់បន្ថយបញ្ហា ជាការបង្រួមបញ្ហាធំឱ្យនៅតូច និងកាត់បន្ថយសម្ពាធផ្លូវចិត្តផងដែរ។ ចាប់ផ្តើមសន្សំថ្ងៃនេះ​ ដើម្បីផ្តល់រង្វាន់ធំជូនខ្លួនឯងនៅពេលក្រោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *