ការចំណាយពេលនៅម្នាក់​ឯង (Solitude) ល្អសម្រាប់សុខភាពផ្លូវចិត្ត

ជារៀងរាល់ថ្ងៃមានបញ្ហារាប់លានជំពូកដែលមានក្នុងជីវិតយើងម្នាក់ៗ បានធ្វើឱ្យយើងមានអារម្មណ៍ធុញថប់ ស្មុគស្មាញ និងតានតឹង។ យ៉ាងណាមិញ ទន្ទឹមនឹងបញ្ហានេះ អ្នកជំនាញចិត្តសាស្ត្រ Thuy – Vy Nguyen និងជាជំនួយការសាស្ត្រចារ្យ នៃសាកលវិទ្យាល័យ Durham បានរកឃើញថា ការចំណាយពេលខ្លះនៅម្នាក់ឯង អាចជួយអ្នកដោះស្រាយវិបត្តិទាំងនេះបាន។

ការចំណាយពេលនៅម្នាក់ឯង (Solitude) មិនមានន័យថា នៅកន្លែងដែលគ្មានមនុស្សនោះទេ។ ផ្ទុយទៅវិញ យើងអាចចំណាយពេលនៅម្នាក់ឯងក្នុងទីសាធារណៈ ដូចជាការអង្គុយផឹកតែក្នុងហាងកាហ្វេ ឬអានសៀវភៅនៅក្នុងសួនកម្សាន្តជាដើម។ បើតាមការការស្រាវជ្រាវរបស់ Thuy – Vy Nguyen ការចំណាយពេលសម្រាប់ខ្លួនឯង អាចមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍ប្រចាំថ្ងៃរបស់យើង។

អ្នកជំនាញរូបនេះ បានធ្វើការពិសោធន៍មួយ ដោយបាននាំនិស្សិតថ្នាក់បរិញ្ញាបត្រមួយក្រុមចូលបន្ទប់មួយ ហើយឱ្យពួកគេអង្គុយនៅស្ងៀម ដោយមានសៀវភៅ ឬទូរស័ព្ទនៅជាមួយផង។ បន្ទាប់ពីនៅសៀមបាន ១៥ នាទី គេបានរកឃើញថា អារម្មណ៍ នៃភាពថប់បារម្ភ ឬរំភើបរបស់និស្សិតទាំងនោះបានធ្លាក់ចុះ។ ចំណុចនេះ បានធ្វើឱ្យគេសន្និដ្ឋានបានថា ការចំណាយពេលនៅម្នាក់ឯង ជាវិធីសាស្ត្រមួយដ៏ល្អ ដែលអាចជួយការបន្ថយភាពតានតឹងអារម្មណ៍ខឹង ស្មុគស្មាញ ឬភាពរំជើបរំជួលជាដើម។

ទន្ទឹមនឹងនេះ មនុស្សជាច្រើនយល់ថា មានតែមនុស្ស introverts ប៉ុណ្ណោះ ដែលចូលចិត្តចំណាយពេលនៅជាមួយខ្លួនឯង។ ប៉ុន្តែនៅក្នុងការស្ទង់មតិលើមនុស្សពេញវ័យជាង ១៨,០០០ នាក់ជុំវិញពិភពលោក បានរកឃើញថា ជាងពាក់កណ្តាលនៃពួកគេ បង្ហាញការយល់ឃើញថា ការចំណាយពេលនៅម្នាក់ឯងជាសកម្មភាពមួយដ៏សំខាន់ ដែលផ្ដល់គម្លាតសម្រាប់ពួកគេអាចសម្រាក និងប្រមូលថាមពល។ ដូច្នេះ មានន័យថា ទោះជាអ្នកជាមនុស្ស Extroverts ក៏ដោយ ក៏គួរចំណាយពេលខ្លះ ដើម្បីនៅម្នាក់ដែរ ព្រោះនេះជាពេលវេលាមួយ ដែលផ្ដល់ឱកាសឱ្យអ្នកសម្រាក និងមានចិត្តស្ងប់។

បើតាមការស្រាវជ្រាវរបស់ អ្នកជំនាញខាងលើ ខណៈពេលដែលអ្នកនៅម្នាក់ឯង អ្នកអាចអង្គុយនៅស្ងៀមដោយមិនធ្វើអ្វីសោះ ឬចំណាយពេលធ្វើសកម្មភាពសាមញ្ញណាមួយ ដើម្បីបំបាត់អារម្មណ៍អផ្សុក ប៉ុន្តែកិច្ចការទាំងនោះ មិនជាប់ទាក់ទងនឹងការងារដែលធ្វើឱ្យអ្នកត្រូវប្រើការគិតច្រើននោះទេ ។ លើសពីនេះ អ្នកអាចទៅមើលកុនម្នាក់ឯង ញ៉ាំអាហារម្នាក់ឯង ឬធ្វើដំណើរកម្សាន្តម្នាក់ឯងជាដើម។ សកម្មភាពទាំងនេះនឹងធ្វើឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯងជាងមុន និងផ្ដល់នូវសេរីភាពក្នុងការសម្រេចចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...