ដំណោះស្រាយនៅពេលកើតមានអារម្មណ៍អន់ចិត្តចំពោះអ្វីមួយ

សេចក្ដីអាក់អន់ចិត្តគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស ហើយការកើតទោមនស្សតែងតែដក់ជាប់ជាមួយអារម្មណ៍ដែលប្រមូលផ្តុំទៅដោយការភ័យព្រួយ និងភាពអវិជ្ជមាន។ ចំណុចទាំងនេះងាយស្រួលសង្កេតឃើញចំពោះអ្នកដទៃ ប៉ុន្តែបែរជាពិបាកក្នុងការកត់សម្គាល់ពេលកើតមានចំពោះខ្លួនឯងទៅវិញ។ យ៉ាង​ណាមិញ គេអាចកត់សម្គាល់អារម្មណ៍ដែលមានសេចក្ដីទោមនស្សដូចជា មិនមានអារម្មណ៍សុវត្ថិភាពចំពោះខ្លួនឯង បង្កើនការប្រៀបធៀប ឬក៏មើលមកខ្លួនឯងអន់ជាងអ្នកដទៃជាដើម។ បើតាមគេហទំព័រ 21ninety បានបង្ហាញវិធីសាស្រ្តមួយចំនួន ក្នុងការអនុវត្តនៅពេលមានអារម្មណ៍អន់ចិត្តកើតមាន ចំពោះបុគ្គលណាម្នាក់ ឬមជ្ឈដ្ឋានអ្វីមួយ។

១. ត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯង ៖ មានមនុស្សមួយចំនួនហាក់ មិនទទួលស្គាល់ថា ខ្លួនមានអារម្មណ៍កើតទុក្ខមិនសុខចិត្តឡើយ ហើយអារម្មណ៍បែបនេះ គឺពុំបានផ្តល់នូវផាសុកភាពនោះទេ។ ជារឿយៗ វាកើតមានដោយសារតែមនុស្សយល់ថា សេចក្តីឃ្នើសចិត្តទាំងឡាយនោះ បណ្តាលមកពីអ្នកដទៃផ្តល់មកកាន់ខ្លួន។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកគេចវេស ឬក៏ធ្វើដូចជាមិនមានរឿងអ្វីកើតឡើង នោះវាពុំបានជួយឱ្យអ្នកក្រោកចេញពីបញ្ហានេះ បានលឿននោះទេ។ ជំនួសមកវិញ លោកអ្នកត្រូវស្មោះត្រង់ជាមួយនឹងខ្លួនឯង ដោយគិតថា អារម្មណ៍អន់ចិត្ត ឬច្រណែននេះ វាជារឿងធម្មតារបស់មនុស្សនិងកើតឡើងដោយធម្មជាតិ​ឯងៗ ហើយអារម្មណ៍បែបនេះ អាចកើតមានដោយសារបុព្វហេតុអ្វីមួយ ប៉ុន្តែវានឹងរសាយ ឬក៏ការផ្លាស់ប្រែជាបន្តបន្ទាប់។

២. ដឹងឱ្យច្បាស់ពីអ្វីដែលខ្លួនចង់បាន ៖ នៅពេលអ្នកស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯងហើយ នោះគឺអាចជួយកំណត់រាល់អ្វីដែលអ្នកចង់បាននៅក្នុងជីវិត ហើយកាលដែលដឹងច្បាស់ពីអ្វីដែលលោកអ្នកចង់បាន នោះវាជាជំហានដំបូង ជួយឱ្យអ្នកបង្កើតផែនការសកម្មភាព ដើម្បីសម្រេចការរំពឹងទុក និងកាត់បន្ថយសេចក្ដីសោកសៅបានមួយផ្នែក។

៣. ក្នុងករណីចាំបាច់គឺផ្តាច់ខ្លួនចេញតែម្តង ៖ បើអ្នកសង្កេតឃើញថា បច្ចុប្បន្នកំពុងកើតទុក្ខមិនសុខចិត្តមានអត្រាកើនឡើង កាន់តែច្រើនទៅៗ ហើយរំខានការគិតរបស់អ្នក សូមទុកពេលសម្រាក ឬផ្តាច់ខ្លួនចេញមួយខណៈពីបុគ្គល ឬមជ្ឈដ្ឋាននោះ។ មានន័យថានៅឱ្យឆ្ងាយពីមនុស្សដែលអ្នកមិនមានអារម្មណ៍ល្អ ឬក៏ចាកចេញពីបណ្តាញសង្គមណា ដែលបង្កបាននូវអារម្មណ៍ច្របូកច្របល់។

៤. ធ្វើខ្លួនឱ្យរវល់ប៉ុន្តែអនុវត្តន៍សកម្មភាពដែលស្របនឹងបំណងប្រាថ្នា ៖ នៅពេលលោកអ្នកមិនមានសកម្មភាពដើម្បីធ្វើខ្លួនឱ្យឯងរវល់នោះទេ គឺជាកត្តាមួយដែលដាក់អន្ទាក់លោកអ្នក ឱ្យស្ថិតក្នុងស្ថានភាពមិនស្រស់ស្រាយសប្បាយចិត្ត ពីព្រោះអ្នកហាក់ប្រើប្រាស់អារម្មណ៍ ជំនួសឱ្យខួរក្បាលច្រើនជាង។ អនុញ្ញាតឱ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែង ស្ថិតជាមួយនឹងការងារដែលអាចជួយឱ្យអ្នកមានអារម្មណ៍សុវត្ថិភាពជាមួយនឹងបច្ចុប្បន្ន បើទោះជាមិនទាន់សម្រេចអ្វីដែលបានដៅទុកក៏ដោយ ។ ហើយត្រូវតែប្រាកដថា សកម្មដែលធ្វើដើម្បីបន្លប់ភាពក្នក់ក្នុងចិត្តនោះ ឆ្លើយតបនឹងគោលដៅ ហើយមានផាសុកភាព និងភាពវិជ្ជមានផងដែរ។

៥. ពេញចិត្តចំពោះសមិទ្ធផលកន្លងមក ៖ វិធីសាស្រ្តដ៏ល្អមួយដើម្បីបង្ហាញទៅកាន់ពិភពខាងក្រៅ ឬបញ្ជាក់ប្រាប់ខ្លួនឯងថា អ្នកអាចទ្រទ្រង់នឹងស្ថានភាពអន់ចិត្តបាន គឺរៀនពេញចិត្តនឹងអ្វីដែលកំពុងតែមានក្នុងពេលបច្ចុប្បន្ន ដែលពេលខ្លះអ្នកកំពុងនឹកភ្នកទៅដល់អ្វីដែលរំពឹងទុកកាលពីមុន ប៉ុន្តែមិនទាន់មាននៅក្នុងដៃនៅឡើយ។ ជំនួសមកវិញ សូមលោកអ្នកគិតថា យ៉ាងហោចណាស់ ក៏នៅមានជីវិតក្នុងការបន្តដុសខាត់សមត្ថភាពដើម្បីសម្រេចរាល់អ្វីដែលបានដៅទុក។ ដោយអ្នកគ្រាន់តែក្រឡេកមួយកន្ទុយភ្នែកមើលទៅលើ ចំណុចណាមួយនៃខ្លួនឯង គិតអំពីរឿងល្អៗ ឬចំណុចដែលមានមោទកភាពជាងគេ។ ស្របពេលកំពុងព្យាយាមយ៉ាងខ្នះខ្នែង ដើម្បីចាប់យកនៅអ្វីដែលខ្លួនរំពឹងទុក សូមកុំភ្លេចផ្តោតចំពោះអ្វីដែលលោកអ្នកកំពុងមានក្នុងពេលបច្ចុប្បន្ន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...