ទម្លាប់បរិភោគប្រាំមួយប្រភេទ នាំមកនូវសុខដុមរមនាក្នុងការរស់នៅ

ជាធម្មតានៅពេលចាប់ផ្តើមឆ្នាំថ្មី វាក៏ជាពេលដ៏សាកសមមួយ ក្នុងការបញ្ជូលរូបភាពល្អៗទៅក្នុងទម្លាប់ថ្មីៗ ក៏ដូចជាគោលដៅ ក្នុងការថែទាំសុខភាព។ តាមរយៈគេហទំព័រ My Health បានបង្ហាញគន្លឹះសាមញ្ញៗក្នុងការជំរុញលោកអ្នក ឱ្យអនុវត្តន៍សកម្មភាពដែលបានរួមចំណែកធ្វើឱ្យរបៀបរស់នៅមានភាពរស់រវើកជាងមុន។

១. របបអាហារមានសារធាតិចិញ្ចឹមត្រូវតែមានភាពចម្រុះ ៖ អាហារដែលផ្តល់សារធាតុចិញ្ចឹមឆ្លើយតបនឹងតម្រូវការរាងកាយ ក្នុងសភាពច្រើនប្រភេទ ដូច្នេះត្រូវផ្តល់ឱកាសឱ្យខ្លួនឯងទទួលបានបទពិសោធន៍អាហារដែលមានចម្រុះបែបដូចគ្នា ដើម្បីកាត់បន្ថយភាពធុញទ្រាន់ដែរ។ ម៉្យាងវិញទៀត ស្ថានភាពនៃសុខភាពមនុស្សមានភាពខុសប្លែកគ្នា ហើយតម្រូវការអាហារក៏មានភាពភាពខុសប្លែកគ្នាដែរ។ វិធីជំរុញឱ្យកាន់តែមានប្រសិទ្ធភាព គឺទៅពិនិត្យសុខភាពដើម្បីឱ្យកាន់តែច្បាស់ពីប្រសិទ្ធភាពនៃអាហារដែលត្រូវទទួលទាន។

២. ទម្លាប់ទទួលទាននៅផ្ទះជំនួសឱ្យការចេញទៅក្រៅ ៖ ការចម្អិនអាហារនៅផ្ទះ មិនត្រឹមតែជួយរក្សាអនាម័យ ​និងការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងខ្លាំងទៅកាន់ការសន្សំថវិកា។​ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងចំណុចនេះ ឬក៏កាត់បន្ថយភាពស្មុគស្មាញ លោកអ្នកអាចរៀបចំផែនការប្រចាំថ្ងៃ នៃប្រភេទមុខម្ហូបទៅក្នុងសប្តាហ៍នីមួយៗ នៅពេលមានផែនការរៀបរាប់លម្អិត នោះក៏ផ្តល់នូវភាពងាយស្រួល ក្នុងការដើរផ្សារទិញគ្រឿងទេសផងដែរ។ ផែនការសកម្មភាពធ្វើម្ហូបនៅផ្ទះ បានរួមចំណែកថែទាំសុខភាពរាងកាយ កាត់បន្ថយការចំណាយ និងមានភាពងាយស្រួលដល់ការរៀបចំផែនការហិរញ្ញវត្ថុ។

៣. កាត់ទម្លាប់ញ៉ាំផ្អែម ៖ ជារឿងទូទៅហើយ ដែលមនុស្សបានដឹងថា ពិសាជាតិស្ករច្រើនពេក អាចបណ្តាលឱ្យឡើងទម្ងន់ ឬលើសទម្ងន់ រួមទាំងបណ្តាលឱ្យពុកធ្មេញ កើតជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺលើសឈាម និងបញ្ហាសុខភាពផ្សេងៗទៀត។ ទោះបីជាមិនអាចកាត់ផ្តាច់អាហារដែលមានជាតិស្ករបានទាំងស្រុងក៏ពិតមែន ប៉ុន្តែគេអាចកាត់បន្ថយតាមរយៈសកម្មភាពមួយចំនួនដូចជា ឧស្សាហ៍ពិនិត្យកម្រិតជាតិស្ករក្នុង​ផលិតផលនីមួយៗដែលបានកំណត់ មុននឹងទទួលទាន និងព្យាយាមជ្រើសអាហារដែលគេដាក់ថា គ្មានជាតិស្ករជាដើម។

៤. អាហារសម្រន់ផ្ទុកក្នុងផ្ទះគួរតែគិតឱ្យលម្អិតមុនជ្រើសយក ៖ ពេលដែលទំនេរនៅផ្ទះម្នាក់ឯង ឬក៏ពេលអផ្សុក គឺជាឱកាសមួយដែលរុញច្រានចិត្តមនុស្សឱ្យស្វែងរកអាហារសម្រន់មកទទួលទាន ទោះបីជារាងកាយមិនទាន់ត្រូវការអាហារក៏ដោយ។ ដូច្នេះបុគ្គលខ្លួនឯងផ្ទាល់ត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានេះ ដោយឡែកការជ្រើសប្រភេទអាហារ ដែលផ្តល់នូវផលវិជ្ជមានទៅកាន់សុខភាព ឬសារធាតុល្អដូចជា ជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់ ក៏អាចកាត់បន្ថយហានិភ័យខ្លះៗទៅកាន់រាងកាយដែរ។

៥. ជ្រើសនរណាម្នាក់ដែលអាចជំរុញសក្តានុពល ៖​ ការព្យាយាមដើម្បីខ្លួនឯង ជាចំណុចល្អហើយ ប៉ុន្តែយូរ ឬឆាប់ ថាមពលនឹងថមថយនៅពេលណាមួយ។ ដូច្នេះត្រូវមានវិធីសាស្រ្តក្នុងការទប់ទល់ដូចគ្នា ហើយការប្រើប្រាស់ថាមពលខាងក្រៅ ដូចជាការជំរុញចិត្តពីគ្រួសារ ពីមនុស្សស្និទ្ធស្នាល សុទ្ធសឹងតែជាចំណែកសំខាន់ ក្នុងការជួយឱ្យរក្សាបាននូវទម្លាប់ទទួលទានល្អៗរៀងរាល់ថ្ងៃ។

៦. ពិនិត្យតាមដានខ្លួនឯង ៖ ក្នុងករណីដែលមានការព្រួយបារម្ភខ្លាំងពាក់ព័ន្ធនឹងទម្លាប់មិនល្អនៃការទទួលទានអាហារ អ្វីដែលគួរអនុវត្តន៍នៅត្រង់ចំណុចនេះ គឺធ្វើកាលវិភាគតាមដានអាហារដែលបានទទួលទានរួច តាមរយៈកម្មវិធីឌីជីថលណាមួយ បន្ទាប់មកសង្កេតរាល់ប្រភេទអាហារ និងបរិមាណដែលបានទទួលទាន ធ្វើបែបនេះជាការដាស់តឿនស្មារតីកុំឱ្យទទួលទានចំណីចំណុកលើសពេក ឬក៏ការជ្រើសអាហារបន្ថែមដើម្បីអភិវឌ្ឍន៍សុខភាពរាងកាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *