ទម្លាប់៧ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត

ជំងឺបាក់ទឹកចិត្ត បណ្តាលមកពីកត្តារួមផ្សំជាច្រើនដោយលើសពីសមត្ថភាពដែលខ្លួនអាចគ្រប់គ្រងបានដូចជា បាត់បង់ការងារ មនុស្សជាទីស្រឡាញ់ផុតចាកលោក ឬក៏មានវិបត្តិហិរញ្ញវត្ថុជាដើម។ បន្ថែមពីនោះ ការសម្រេចចិត្តតូចៗក្នុងការរស់នៅប្រចាំថ្ងៃមិនឆ្លើយតបនឹងតម្រូវការ បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តដូចគ្នាដែរ។ បទពិសោធន៍ក្នុងការរស់នៅប្រចាំថ្ងៃ ទម្លាប់នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម រួមទាំងវិធីសាស្រ្ត នៃការរស់នៅប្រចាំថ្ងៃក៏ជាចំណែកឆ្លុះបញ្ចាំងអំពីសុភមង្គល ខណៈមនុស្សមួយចំនួនមិនចាប់អារម្មណ៍ត្រង់ចំណុចសាមញ្ញៗទាំងនេះនៅឡើយ ។ យ៉ាងណាមិញ កត្តាប្រឈម ឬក៏ទម្លាប់មិនល្អដែលបានលើកឡើងខាងលើ សុទ្ធតែអាចកែខៃ ឬផ្លាស់ប្តូរបាន។ តាមរយៈគេហទំព័រ Beliefnet បានប្រាប់ពីទម្លាប់ចំនួនប្រាំពីរដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយនឹងមូលហេតុដែលត្រូវជៀសវាង។

១. ដើរមិនត្រង់ខ្លួន ឬដើរមិនសកម្ម ​៖ តាមរយៈការដកបទពិសោធន៍ ការដើរដែលប្រមូលផ្តុំផ្នែក នៃរាងកាយផ្សេងៗឱ្យចូលរួមជាមួយដែរជះផលវិជ្ជមានទៅដល់សុខភាពផ្លូវចិត្ត។ ចំពោះការដើរដែលជំរុញបាននូវថាមពលមានដូចជា ដើរឱ្យត្រង់ខ្លួន ត្រង់ខ្នង ចង្កាងើយឡើង មិនដើរបង្អោនៗទម្លាក់មុខចុះក្រោម ការដើរគួរតែបោះជំហានទៅមុនជាមួយនិងស្មាបើក ហើយរលាស់ដៃជាដើម។ ការដើរដោយមានជំហរត្រឹមត្រូវជំរុញទៅដល់ការបង្កើនបាននូវទស្សនៈវិជ្ជមាន និងទំនុកចិត្ត។

២. ថតរូបគ្រប់កាលៈទេសៈ ៖ រូបថតបានបន្សល់ ឬក៏រំឮកការចងចាំ ល្អៗ ប៉ុន្តែការផ្តល់ភាពសំខាន់ក្នុងការសង្កេត និងរីករាយជាមួយបរិយាកាសបច្ចុប្បន្នគឺជាចំណែកសំខាន់ដូចគ្នា ព្រោះកាលដែលនៅជាមួយបច្ចុប្បន្នកាលជាផ្នែកសំខាន់នៃការរក្សាលំនឹងសុខភាពផ្លូវចិត្ត។ យ៉ាងណាមិញ ក្នុងករណីលោកអ្នកចង់រក្សាការចងចាំអំពីទិដ្ឋភាព នៃព្រឹត្តិការណ៍ណាមួយ និងចាំបាច់ត្រូវតែថត គួរតែថតផ្តោតទៅលើចំណុចសំខាន់ៗបានហើយ ដើម្បីមានពេលច្រើនអាចរីករាយជាមួយនឹងបរិយាកាសដែលមាននៅជុំវិញខ្លួន ការបែងចែកបែបនេះ ជាជំហានក្នុងការពង្រឹងសុខភាពផ្លូវចិត្ត។

៣. អនុញ្ញាតិឱ្យពាក្យបញ្ជើចបញ្ចាល់គ្របដណ្តប់ ៖ ពាក្យបញ្ជើចបញ្ចាល់ឌឺដង មិនបានផុតរលត់ ឬកាត់បន្ថយទៅតាមអាយុកាលរបស់អ្នកនោះទេ ប្រយោគទាំងនេះអាចនឹងបន្តកើតឡើងស្ទើរតែគ្រប់ទីកន្លែង ទាំងក្នុងរូបភាពចេតនា និងអចេតនា។ ដូច្នេះការពង្រឹងសមត្ថភាពពីខាងក្នុងខ្លួន តាមរយៈការសិក្សា និងការប្រត្តិបត្តិនូវជំនាញ ធ្វើឱ្យ​ស្គាល់អំពីគុណតម្លៃនៃខ្លួនឯង សុទ្ធសឹងតែជាចំណែកក្នុងការបញ្ចៀសពីបញ្ហាផ្លូវចិត្ត។ បើនៅតែមិនធូរស្បើយទេ សូមកុំបង្អែរបង្អង់ក្នុងការទៅជួបជាមួយអ្នកជំនាញ ដើម្បីទទួលបានវិធីសាស្រ្តគ្រប់គ្រងស្ថានភាពផ្លូវចិត្តដែលមិនល្អ ឬក៏ទទួលសេវាព្យាបាលមួយដែលសមប្រកប។

៤. មិនធ្វើលំហាត់ប្រាណ ឬសកម្មភាពផ្លូវកាយ ៖ តាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវរបស់ JAMA Psychiatry បានបង្ហាញថា ប្រសិនបើអ្នកមានសកម្មភាពផ្លូវកាយបានល្អ ឬក៏ហាត់ប្រាណបាន៣ដងក្នុងមួយសប្តាហ៍ នោះហានិភ័យនៃជំងឺបាក់ទឹកចិត្តក៏នឹងកាត់បន្ថយបានរហូតទៅដល់១៩ភាគរយ។ បុគ្គលដែលមិនសូវមានសកម្មភាពផ្លូវកាយ ក៏ដូចជាមិនបានហាត់ប្រាណ ប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ ហើយជាដំណោះស្រាយនោះ គឺ ការព្យាយាមធ្វើចលនា ទោះការអនុវត្តមិនស្ថិតក្នុងរយៈពេលវែងក្ដី ប៉ុន្តែយ៉ាងហោចណាស់បានបន្តសកម្មភាពជាប្រចាំ ដើម្បីឱ្យសមត្ថភាពខួរក្បាលមានភាពរស់រវើកបន្ថែម។

៥. ទម្លាប់ពន្យារពេល ៖ គិតទៅដល់កិច្ចការដែលនៅសល់ស្រកេកស្រកាក វាពុំបាននាំអារម្មណ៍វិជ្ជមានមកកាន់ស្មារតីនោះទេ ហើយបើប្រភេទការងារដែលនៅសល់ទាំងនោះបណ្តាលមកពីគ្មានអារម្មណ៍បំពេញភារកិច្ច ឬក៏ខ្ជិលធ្វើ និងឆាប់ធុញទ្រាន់ជាដើម។ ហេតុផលទាំងនោះ ពុំបានធ្វើឱ្យលោកអ្នកមានអារម្មណ៍ល្អប្រសើរឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកគេចចេញ ពីការងារដែលអ្នកហាក់មានក្ដីបារម្ភភ័យព្រួយថាអាចនឹងបរាជ័យបន្ទាប់ពីធ្វើរួច ឬក៏ផ្តល់នូវអារម្មណ៍ធុញថប់ នោះទម្លាប់ពន្យារពេលនឹងកាន់តែរីកដុះដាល។ ជាដំណោះស្រាយនៅក្នុងបញ្ហានេះ គឺ ស្វែងរកសកម្មភាពដែលបន្ថយភាពតានតឹងបន្តិច រួចហើយបន្តបំពេញការងារឱ្យចប់ ដែលសកម្មភាពទាំងនោះមានដូចជា លេងកីឡា ស្តាប់តន្រ្តី និងធ្វើលំហាត់ប្រាណជាដើម។

៦. រស់ក្នុងទំនាក់ទំនងដែលគ្មានផាសុកភាព ៖ ការទ្រាំបន្តជាមួយទំនាក់ទំនងមួយដែលគ្មានផាសុកភាព បានរុញច្រានឱ្យមនុស្សធ្លាក់ទៅក្នុងស្ថានភាពជំងឺបាក់ទឹកចិត្ត អាការថប់បារម្ភ និងបាត់បង់ការស្គាល់ ឬផ្តល់គុណតម្លៃចំពោះខ្លួនឯង។ ដោយហេតុថា ដៃគូដែលនៅក្នុងទំនាក់ទំនងមិនល្អ តែងធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថា មិនល្អគ្រប់គ្រាន់ អសមត្ថភាព ឬក៏មានអារម្មណ៍ថា ខ្លួនអាត្មានិយមជាដើម។ ដូច្នេះត្រូវពិនិត្យ និងផ្ទៀងផ្ទាត់អំពីប្រភេទ នៃទំនាក់ទំនងជាប្រចាំថា តើមានការប្រើពាក្យពេចន៍រំលោភបំពានគ្នាដែរទេ? មានការគោរពគ្នាដែរទេ?

៧. សោះកក្រោះក្នុងការរស់នៅ ៖ ការសិក្សាមួយចំនួនបានបង្ហាញថា សំណើច ជះផលវិជ្ជមានទៅកាន់រាងកាយ រួមបញ្ជូលទាំងសុខភាពផ្លូវចិត្ត។ សំណើចជាឱសថសម្រាប់ព្យាបាលអ្នកមានជំងឺបាក់ទឹកចិត្ត និងអ្នកមានមានអារម្មណ៍ថប់បារម្ភ។ ទាំងនេះជាហេតុផលបង្ហាញឱ្យឃើញថា ការរកភាពរីករាយដាក់ខ្លួនឱ្យបានច្រើនរៀងរាល់ថ្ងៃ ជាចំណែកសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវចិត្ត។ ក្រៅពីវិនិយោគពេលទៅបំពេញការងារប្រចាំថ្ងៃ លោកអ្នកគួរចំណាយពេលជាមួយមិត្ត គ្រួសារ ឬក៏នៅជាមួយនរណាដែលអាចផ្តល់នូវស្នាមញញឹមរាល់ពេលនៅក្បែរ និងការចំណាយពេលខ្លះទៅមើលភាពយន្តកម្សាន្តជាដើម។ បន្ថែមពីនោះ ការថែទាំខ្លួនឯង គឺជារបៀបរស់នៅមួយដែលរក្សាបាននូវទម្លាប់ល្អ ជំរុញសុខភាពផ្លូវចិត្ត ក៏ដូចជាសុខុមាលភាពទូទៅ។ ការថែទាំខ្លួនទៀតសោធ គេអាចធ្វើឡើងតាមរយៈសកម្មភាពដូចជា សម្រាកបានគ្រប់គ្រាន់ គេងឱ្យបានស្ងប់ល្អ បរិភោគអាហារមានជីវជាតិ និងការធ្វើលំហាត់ប្រាណបានទៀងទាត់ ព្រមទាំងការរៀបចំផែនការ គោលដៅក្នុងការរស់នៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...