ពេលវេលា​ សុខភាព និងទំនាក់ទំនង ជាទ្រព្យមានតម្លៃខ្ពស់ជាងថវិកា

ថវិកា ជាឧបករណ៍ដ៏មានឥទ្ធិពលមួយផ្នែក ប៉ុន្តែនៅមានទ្រព្យសម្បត្ដិចំនួនបី ដែលសំខាន់ជាងលុយទៅទៀត នោះគឺ ពេលវេលា សុខភាព និងទំនាក់ទំនង។ មនុស្សដែលមាន សុខភាពល្អ មានពេលគ្រប់គ្រាន់ និងរក្សាបាននូវទំនាក់ទំនងល្អ គឺជាការផ្ទុកទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ តាមរយៈគេហំព័រ Yourtango បានបកស្រាយលម្អិតបន្ថែមអំពីកត្តាដែលបង្ហាញថា ពេលវេលា សុខភាព និងទំនាក់ទំនង មានតម្លៃជាងទឹកប្រាក់។

១. ពេលវេលា ៖ ពេលជាសេរីភាព ! ដែលជាសេរីភាពមួយ ជួយឱ្យអ្នកជ្រើសរើសទៅធ្វើសកម្មភាពដែលឆ្លើយតបនឹងគោលដៅ ឬបំណងប្រាថ្នាជីវិត។ ពេលវេលា ប្រៀបដូចជាប្រណិតភាពមួយដែលជាមូលហេតុបង្ហាញឱ្យឃើញថា ការប្រើពេលជាមួយខ្លួនឯង គួរតែចាត់ជាអាទិភាព។ ដូច្នេះ ការប្រើប្រាស់ប្រតិទិនដើម្បីកត់ត្រា និងកំណត់អំពីពេលវេលាមួយឱ្យជាក់លាក់ ក្នុងការកាត់ផ្តាច់ពីការរំខាន ឬយកពេលទៅធ្វើការងារដែលស្របនឹងចំណូលចិត្ត សន្សំពេលបន្តអភិវឌ្ឍន៍សមត្ថភាព និងការសង្រួបសង្រួមចិត្តឱ្យល្អ តាមរយៈការដកដង្ហើមមួយៗ វែងៗ។ មួយវិញទៀត គួរប្រើប្រាស់ពេលទៅស្រូបយកបទពិសោធបន្ថែម ដោយការព្យាយាមធ្វើកិច្ចសន្ទនាជាមួយមនុស្សដទៃ ធ្វើខ្លួនឱ្យស្ថិតក្នុងបច្ចុប្បន្នភាព ប្រើពេលវិស្សមកាលឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបានទៅដើរកម្សាន្ត ឬរៀនសូត្រអ្វីថ្មីៗ ជាការកាត់បន្ថយភាពស្តាយក្រោយចំពោះការប្រើប្រាស់ជីវិត ហើយអ្វីដែលគួរឱ្យស្តាយក្រោយនោះ គឺ បណ្តាយឱ្យពេលកន្លងផុតទៅ ដោយមិនបានប្រើឱ្យអស់លទ្ធភាព ឬមិនបានធ្វើអ្វីដែលមានន័យចំពោះខ្លួនឯង។

២. សុខភាព ៖ សុខភាពល្អ គឺជាអត្ថប្រយោជន៍ និងទ្រព្យដែលមិនអាចកាត់ថ្លៃបាននោះឡើយ។ ត្បិតថារាងកាយគ្រាន់តែជាវត្ថុក្រៅខ្លួនបណ្តោះអាសន្ន ដើម្បីប្រើប្រាស់ក្នុងការស់នៅក៏ពិតមែន ប៉ុន្តែកាលដែលមិនមានសុខភាពមួយរឹងប៉ឹង នោះក៏នឹងគ្មានន័យអ្វី ក្នុងការរស់នៅឡើយ។ ដូច្នេះ គួរតែបង្កើតទម្លាប់បរិភោគអាហារល្អៗ ចលនារាងកាយ តាមរយៈសកម្មភាពចម្រុះ ដូចជាហាត់ប្រាណ ជិះកង់ ហាត់យូហ្គា ដើរ និងរត់ជាដើម ដែលសកម្មភាពទាំងនេះ សុទ្ធសឹងតែ ជាចំណែកជំរុញដល់សុខភាពខួរក្បាល។ ហើយការបង្កើតទម្លាប់ល្អចំពោះខ្លួនឯង ជាកត្តាសំខាន់ ព្រោះវាសនា នាពេលខាងមុខ ត្រូវទទួលខុសត្រូវដោយខ្លួនឯងជាចម្បង។

៣. ទំនាក់ទំនង ៖ សេចក្ដីទាមទារនៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នា គឺជាធម្មជាតិរបស់មនុស្ស យើងត្រូវការរបៀបយកចិត្តទុកដាក់ ក្ដីស្រឡាញ់ ការយល់ចិត្តបែបស៊ីជម្រៅ មិនថាមិត្តភាពឬក៏ដៃគូនោះទេ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចក្លាយជាបុគ្គលបំពេញភាពកក់ក្តៅ និងតម្រូវការដែលយើងចង់បាននោះទេ ដែលជាហេតុបង្ហាញឱ្យឃើញថា បន្ទាប់ពីមានមនុស្សយល់ចិត្តហើយ ការរក្សាទំនាក់ទំនងឱ្យល្អ គឺជាចំណែកជួយបង្កើនសុភមង្គល និងជាទ្រព្យដ៏សំខាន់នៃមនុស្សម្នាក់ៗ ។ បន្តយកចិត្តទុកដាក់ជាមួយមនុស្សដែលផ្តល់អារម្មណ៍វិជ្ជមានទៅកាន់ខ្លួន ចែករំលែករឿងរ៉ាវជាមួយគ្នា ធ្វើជាអ្នកស្ដាប់ដ៏ល្អ និងធ្វើខ្លួនឱ្យនៅបច្ចុប្បន្នភាព ពេលនៅក្បែរមនុស្សជាទីស្រឡាញ់ទាំងនោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។