អ្នកចិត្តសាស្ត្រ ណែនាំគោលការណ៍ ៥ សម្រាប់យុវជនបង្ការវិបត្តិផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការយល់ដឹងអំពីវិធីថែទាំសុខភាពផ្លូវចិត្តនឹងជួយយុវជនរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនបានល្អ។ តាមរយៈការទទួលស្គាល់ពីតម្រូវការផ្នែកផ្លូវចិត្តខាងជំនឿ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងរក្សាតុល្យភាពជីវិតបានល្អ នឹងធ្វើឱ្យជីវិតយុវជនប្រសើរឡើង, នេះជាការលើកឡើងរបស់ លោក ប៊ុន លឹមហ៊ួរ ជាអ្នកជំនាញចិត្តសាស្រ្ត និងជាសមាជិកសមាគមអ្នកចិត្តសាស្រ្តអាមេរិក។

បើតាមអ្នកចិត្តសាស្ត្ររូបនេះ មានគោលការណ៍ ៥ យ៉ាង ដែលអាចជួយយុវជន ជៀសផុត ពីវិបត្តិផ្លូវចិត្ត ដែល​រួមមាន៖

១. ការបញ្ចេញអារម្មណ៍ ៖ រកមិត្តភក្ដិជជែកគ្នា ឬចែករំលែករឿងរ៉ាវក្នុងចិត្តជាមួយ អ្នកដែលអាចទុកចិត្តបាន។

២. ថែទាំសុខភាពផ្លូវកាយ ៖ ញ៉ាំអាហារសុខភាព គេងគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ម៉ោង និងអនុវត្តលំហាត់ ឬសកម្មភាពរាងកាយ មួយថ្ងៃយ៉ាងតិច ៣០នាទី។

៣. រកវិធីដោះស្រាយភាពតានតឹង ដោយខ្លួនឯង ៖ លោក លឹម ហួរ ថា ការដោះស្រាយអារម្មណ៍ស្ត្រេស ឬភាពតានតឹង អាចធ្វើតាមរយៈ ការធ្វើសកម្មភាពសិល្បៈ ការច្នៃប្រឌិតថ្មីៗ និងមានទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រឡាញ់។

៤. បង្កើតព្រំដែនសម្រាប់ខ្លួនឯង ៖ ចំណុចនេះ លោកថា ពេលខ្លះយុវជនត្រូវឆ្លើយតបខ្លួនឯងថា មិនអីទេ! នៅស្ងៀមស្ងាត់ ឬក៏មិនចាំបាច់ទាល់តែឆ្លើយឆ្លងជាមួយនរណាម្នាក់ និងនៅឆ្ងាយពីទូរស័ព្ទក្នុងខណៈពេលខ្លី។

៥. រកជំនួយ ៖ រកជំនួយ ក្នុងន័យនេះ លោកណែនាំឱ្យ​ យុវជន អាចទៅជួបអ្នកជំនាញ ស្រាវជ្រាវ ឬរៀនពីគន្លឹះជួយខ្លួនឯង អានសៀវភៅណែនាំ និងអនុវត្តអ្វី ដែលបានស្រាវជ្រាវ ជាប្រចាំ។

ស្របនឹងការលើកឡើងរបស់ លោក លឹម ប៊ុនហួរ អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាស្ត្រថា ដើម្បីថែទាំផ្លូវចិត្តឱ្យបានល្អ យុវជន អាចអនុវត្តសកម្មភាពមួយចំនួន ដូចជា តាមដានសុខភាពផ្លូវកាយជាប្រចាំ ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត ឬមានអារម្មណ៍រីករាយ ជជែកជាមួយមនុស្សដែលខ្លួនទុកចិត្ត ចៀសវាងសកម្មភាពគ្រោះថ្នាក់ចំពោះខ្លួនឯង និងអ្នកដទៃ និងចំណាយពេល ២នាទី ដើម្បីបន្ធូរអារម្មណ៍ ដោយបិទភ្នែកបន្តិចម្ដងៗ រួចដកដង្ហើមវែងៗ។

យ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តបន្ថែមទៀត បើតាមលោក លឹមហួរ នៅតាមសាលារៀនរដ្ឋ និងឯកជន គួរមានក្លិបយុវជន ដែលបង្រៀនកុមារ និងយុវជន អំពីការអប់រំផ្លូវចិត្ត សម្មាធិ បំណិនជីវិត និងការគ្រប់គ្រងផ្លូវចិត្ត និងមានអ្នកជំនាញ​ឯកទេស សុខភាពផ្លូវចិត្ត និងអ្នកសង្គមកិច្ច ជួយសាលានៅតាមសហគមន៍ ចាប់ពីកម្រិតបឋមសិក្សា ដល់វិទ្យាល័យ។ ហើយការផ្ដួចផ្ដើមគំនិត សំខាន់ៗ មានដូចជា ៖

  • បញ្រ្ជាបការយល់ដឹងអំពី ការចិញ្ចឹមបីបាច់អប់រំកូន គួរតែមានការផ្សព្វផ្សាយឱ្យទូលាយ នៅតាមតាមសាលា និងមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត។
  • បង្កើតកម្មវិធី ឬគោលការណ៍អន្តរាគមន៍បែបចិត្តសាស្រ្ត-ផ្លូវចិត្ត សម្រាប់កុមារ យុវវ័យឬយុវជន នៅតាមគ្រឹះស្ថានអប់រំទាំងអស់ (អន្តរាគមន៍បែបជាក្រុម និងបុគ្គល)។
  • មានអន្តរាគមន៍ជាក់លាក់ ផ្នែកចិត្តចិត្តសាស្រ្ត-សង្គម និងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។
  • ការជួបជុំក្រុមយុវជន ជួយគាំទ្រគ្នាទៅមក(Peer Support Group) ហើយផ្តល់ការគោរព សេចក្តីថ្លៃថ្នូរ និងការរក្សាការសម្ងាត់ក្នុងក្រុម។

គួរជម្រាបជូនថា បញ្ហាផ្លូវចិត្តក្នុងចំណោមយុវជនកម្ពុជា បានកើនឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ បើតាមអង្គការសុខភាពពិភពលោក ករណីធ្វើអត្តឃាតនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ហើយ​ការ​កើនឡើងខ្លាំងគឺចាប់ពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ក្នុងករណីធ្វើអត្តឃាតចំនួន ៨៣៦នាក់ ស្មើនឹង ១,០២ភាគរយនៃចំនួនអ្នកស្លាប់ ដោយជំងឺមិនឆ្លង១សែននាក់ ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយករណីអត្តឃាតបានកើនឡើងដល់ ៥,៨៧ ភាគរយ ដែលភាគច្រើនជាយុវជនអាយុចន្លោះពី១៥ឆ្នាំ ទៅ១៩ឆ្នាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...