អ្នកចិត្តសាស្ត្ររកឃើញការប៉ះ ៤ប្រភេទ ដែលធ្វើឱ្យសុខុមាលភាពមនុស្សប្រសើរឡើង

ជាទូទៅមនុស្សនឹងមានអារម្មណ៍កក់ក្ដៅ នៅពេលទទួលបានការឱបពីមនុស្សជាទីស្រឡាញ់ ឬការកាន់ដៃជាមួយគូស្នេហ៍។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនបានដឹងនោះគឺការប៉ះរាងកាយ មិនគ្រាន់តែជាភាសាកាយវិការសាមញ្ញប៉ុណ្ណោះទេ។ វាជាធាតុដ៏សំខាន់នៅក្នុងទំនាក់ទំនង។

បើតាម WE Forum ការប៉ះ គឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ។ វាមានឥទ្ធិពលចំពោះសុខុមាលភាព ការអភិវឌ្ឍខួរក្បាល និងជួយឱ្យយើងអាចកសាងទំនាក់ទំនងក្នុងសង្គមបានល្អ។ តាមការស្រាវជ្រាវរបស់សាស្ត្រចារ្យ Michael Banissy អ្នកជំនាញផ្នែកចិត្តសាស្ត្រ បានបង្ហាញពីការប៉ះចំនួន ៤ប្រភេទ ដែលមានឥទ្ធិពលមកលើសុខុមាលភាពមនុស្ស។

១. ការឱបអាចកាត់បន្ថយភាពតានតឹង ៖ ការស្រាវជ្រាវបង្ហាញថា ទាំងការឱបអ្នកដទៃ និងឱបខ្លួនឯង គឺសុទ្ធតែអាចបន្ថយកម្រិតអរម៉ូនស្ត្រេស កទីសូល (Cortisol) ក្នុងរាងកាយ។ នៅពេលដែលមនុស្សទទួលបានការឱបពីមនុស្សជាទីស្រឡាញ់របស់គេជាប្រចាំ គេអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃរឈាមបេះដូង ជំងឺសម្ពាធឈាម ជំងឺមហារីក និងធ្វើឱ្យគេមានអារម្មណ៍ល្អរាល់ថ្ងៃ។

២. ការប៉ះថ្នមៗអាចបន្ថយការឈឺចាប់៖ មូលហេតុដែលធ្វើឱ្យការប៉ះថ្មមៗ អាចកាត់បន្ថយការឈឺចាប់ ដោយសារតែសកម្មភាពនេះជាប់ទាក់ទងទៅនឹង សរសៃប្រសាទនៅក្នុងស្បែកដែលមានឈ្មោះថា C-tactile afferents ដែលមានតួនាទីបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន (Oxytocin) ដែលធ្វើ​ឱ្យចិត្តស្ងប់ ។ ជាពិសេស ការប៉ះថ្នមៗ អាចកាត់បន្ថយសកម្មភាពខួរក្បាល ដែលទាក់ទងនឹងការឈឺចាប់។

៣. ការកាន់ដៃទប់ទល់នឹងការថប់បារម្ភ ៖ ការស្រាវជ្រាវបង្ហាញថា ការកាន់ដៃគ្នាអាចជួយកាត់បន្ថយការថប់បារម្ភ នៅក្នុងស្ថានការណ៍តានតឹង។ បើតាម National Library of Medicine របស់អាមេរិក បានរកឃើញថា អ្នកជំងឺដែលកាន់ដៃគិលានុបដ្ឋាយិការ នៅអំឡុងពេលវះកាត់ អាចកាត់បន្ថយការថប់បារម្ភ និងកម្រិតនៃអរម៉ូនអាដ្រេណាលីននៅក្នុងខ្លួនគេ។ ក្រៅពីនេះមានការសិក្សាជាច្រើនទៀត ដែលសុទ្ធតែបានបង្ហាញថា ការកាន់ដៃមនុស្សសិទ្ធិស្នាល ឬមនុស្សជាទីស្រឡាញ់ អាចកាត់បន្ថយការថប់បារម្ភ ក្នុងស្ថានការណ៍តានតឹងណាមួយ។

៤. ការម៉ាស្សាផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន៖ អត្ថប្រយោជន៍នៃការម៉ាស្សាមានច្រើន និងចម្រុះ ដែលក្នុងនោះមានដូចជា ការកាត់បន្ថយភាពតានតឹង ការបំបាត់ការឈឺចាប់ និងការផ្ដល់នូវអារម្មណ៍សម្រាក។ ហេតុផលដែលការម៉ាស្សាត្រូវបានផ្ដល់អត្ថប្រយោជន៍ទាំងអស់នេះ ដោយសារតែ នៅពេលម៉ាស្សាធ្វើឱ្យមានការផ្លាស់ប្ដូរសកម្មភាពប្រព័ន្ធប្រសាទ Vegal និង Parasympathetic ដែលជាសរសៃរប្រសាទ ផ្ដល់នូវអារម្មណ៍សម្រាក និងកាត់បន្ថយភាពតានតឹង។

យ៉ាងណាមិញ ជាលក្ខណៈធម្មជាតិ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តឱ្យអ្នកដទៃប៉ះនោះទេ ខណៈអ្នកខ្លះទៀតប្រហែលជាចូលចិត្តការប៉ះប្រភេទណាមួយ មិនមែនគ្រប់ប្រភេទនៃការប៉ះឡើយ។ ប៉ុន្តែអ្នកអនុវត្តការប៉ះក្នុងប្រភេទណាមួយក្នុងកាលៈទេសៈចាំបាច់ នៅពេលដែលមាននរណាម្នាក់ត្រូវការគាំទ្រ និងលើកទឹកចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍