អាកប្បកិរិយាវិជ្ជមាន ជួយ​ឱ្យ​គ្រួសារមានភាពសុខដុម

អាកប្បកិរិយាស្តែង​ចេញតាមរយៈអារម្មណ៍ ឬកំពុង​គិត​អ្វីមួយ ដែលវា​នឹងជះឥទ្ធិពលដល់ឫកពារដែលសម្តែងចេញមកក្រៅ ។ អាកប្បកិរិយា​ដែលស្តែង​ចេញ​​មក​ខាងក្រៅ ប្រសិន​បើ​ជា​​អកប្បកិរិយាវិជ្ជមាន វានឹងធ្វើឱ្យដំណើរនៅក្នុងគ្រួសារទាំងមូលបង្កើននូវភាពស្និតស្នាល ហើយ​វា​ក៏​បាន​ជះផលវិជ្ជមាន​ទៅ​ដល់​ការងារ​ផងដែរ។

យោងតាមគេហទំព័រ Discover Your Life Today វប្បធម៌គ្រួសារដែលមានអកប្បកិរិយាវិជ្ជមាន ពួកគេ​យល់ដឹងពីវិធីបំពេញគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាការចេះគាំទ្រ និងជំរុញសមាជិកឱ្យបន្តក្រោកឈរនៅពេលពួកគេជួបនឹងវិបត្តិអ្វីមួយជាដើម ឬក៏ការគាំទ្រទៅតាមរូបភាពនានាដែលឆ្លើយតបនឹងតម្រូវការ។ ហេតុផលទាំងនេះហើយនាំឱ្យសមាជិកនីមួយៗមានសន្តិភាពផ្លូវចិត្តនឹងអាចមានឱកាសសម្រេចក្ដីស្រមៃបានល្អប្រសើរជាងបុគ្គលដែលខ្វះការគាំទ្រ។ ការគាំទ្រគ្នាគឺជាកាតាលីករនាំឱ្យគ្រួសារមានការផ្លាស់ប្តូរយ៉ាងគាប់ប្រសើរ ហើយចំណុចដែលមានប្រសិទ្ធភាពមួយទៀតនោះគឺការផ្ដួចផ្ដើមសកម្មភាពអបអរសាទរនៅពេលមាននរណាម្នាក់នៅក្នុងគ្រួសារទទួលបានជោគជ័យ ឬសម្រចភារកិច្ចអ្វីមួយ។

មានគ្រួសារខ្លះត្រូវមានសមាជិកចេញក្រៅបំពេញកិច្ចការ ឬក៏គ្រួសារខ្លះបំពេញភារកិច្ចខាងក្រៅទាំងអស់គ្នា ដូច្នេះហើយនៅពេលដែលត្រឡប់មកដល់ផ្ទះគឺត្រូវព្យាយាមសួរនាំអំពីសុខទុក្ខគ្នាទាំងរឿងល្អក្ដី ឬមិនល្អក្ដី ដោយ​ត្រូវតែបើកចិត្តក្នុងការសួរ និងឆ្លើយដើម្បីយល់ពីគ្នា និងត្រូវប្រើប្រាស់ប្រយោគបែបវិជ្ជចំពោះគ្នាទៅវិញទៅមក ទោះបីស្ថិតក្នុងស្ថានភាពដែលពិបាកទទួលយកក៏ដោយ។ មួយវិញទៀតសូមជៀសវាងនូវការវិនិច្ឆ័យផ្តេសផ្តាស មិនថាមានរឿងអ្វីក៏ដោយ គួរតែសួរនាំឱ្យបានគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតកុំព្យាយាមរំឮកនូវ​ចំណុចខ្សោយ ឬហេតុការណ៍មិនល្អកាលពីមុនដែលនាំឱ្យសមាជិកណាម្នាក់ទទួលរងនូវ​ភាពអាម៉ាស់មុខ ឬផលទង្គិចផែ្នកសតិអារម្មណ៍ ព្រោះវាពុំបានផ្តល់ផលចំណេញអ្វីឡើយ ។ សូមចាំថា ការយល់ចិត្ត និងក្ដីស្រឡាញ់គឺជាថាមពលមិនចេះរីងស្ងួត និងបង្កឱ្យសមាជិកក្នុងផ្ទះមានអារម្មណ៍កក់ក្តៅ។

ផ្ទុយ​ទៅវិញប្រសិនបើនៅក្នុងគ្រួសារប្រើប្រាស់អាកប្បកិរិយាអវិជ្ជមានតាមរយៈការប្រើប្រាស់ប្រយោគបំបាក់ស្មារតី នោះវានឹងជះឥទ្ធិពលពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរក្នុងរូបភាពខុសៗគ្នា ដោយ​វាពុំបានធ្វើ​ឱ្យ​ស្ថានភាពគ្រួសារបានប្រសើរឡើយ ។ ដូច្នេះ​ដើម្បីស្តារស្ថានភាពនោះឱ្យប្រសើរឡើងវិញ លុះត្រាតែមានសមាជិកនៅក្នុងគ្រួសារមានឱកាសរៀនសូត្រ និងបានយល់ពីផលប៉ះពាល់ នៃសកម្មភាពអវិជ្ជមានទាំងនោះ ព្រមទាំងមានគោលបំណងនិងការប្តេជ្ញាក្នុងការកែប្រែ ឬលុបបំបាត់ចោលតែម្តង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...