ភ្នំពេញ – សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១២៨ ១៣៦នាក់ ដោយចំនួននេះ មានការកើនឡើងជាងឆ្នាំមុន ដែលមានប្រមាណ ១១ម៉ឺន៤ពាន់នាក់។
បើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនដែលដាក់ពាក្យទាំងជាង១២ម៉ឺន៨ពាន់នាក់នេះ មានបេក្ខជនជាស្រ្តីចំនួន ៦៨ ៧៧៣នាក់ ហើយក្នុងនោះ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត មានបេក្ខជនដាក់ពាក្យចំនួន ៤២ ៩៣៦នាក់ ស្រី២៥ ៤៤៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ៨៥ ២០០នាក់ ស្រី ៤៣ ៣២៨នាក់។

ដោយឡែកសម្រាប់មណ្ឌលប្រឡងវិញ នៅឆ្នាំនេះមានសរុបចំនួន ២២១មណ្ឌល ដោយមានការកើនឡើងចំនួន ១៧មណ្ឌលប្រឡង ក្នុងនោះថ្នាក់វិទ្យាសាស្រ្តកើន៣មណ្ឌលប្រឡង និងថ្នាក់វិទ្យាសាស្រ្តសង្គមកើន ១៤មណ្ឌលប្រឡង ពោលគឺ ថ្នាក់វិទ្យាសាស្រ្តមាន ៧៦មណ្ឌល ស្មើនឹង ១៧៤៣បន្ទប់ ខណៈថ្នាក់វិទ្យាសាស្រ្តសង្គមមាន ១៤៥មណ្ឌល ស្មើនឹង ៣៤៣១បន្ទប់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី០៥ និងថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយក្នុងនោះ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹក ត្រូវប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និងជីវវិទ្យា ខណៈពេលរសៀល មានគីមីវិទ្យា និងភាសាបរទេស ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹក មានវិញ្ញាសា អក្សរសាស្រ្តខ្មែរ និងរូបវិទ្យា ខណៈពេលរសៀល វិញ្ញាសា គណិតវិទ្យា ។

ដោយឡែកសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម នៅថ្ងៃទី៥ ខែធ្នូ ពេលព្រឹកវិញ្ញាសា ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា ខណៈពេលរសៀល វិញ្ញាសាភូមិវិទ្យា និងភាសាបរទេស។ ហើយនៅថ្ងៃទី៦ ខែធ្នូ ពេលព្រឹកវិញ្ញាសា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិទ្យា ខណៈពេលរសៀលវិញ្ញាសា អក្សរសាស្រ្តខ្មែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2023
សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































