ការរស់នៅបែបតិចនិយម ជាផ្លូវឆ្ពោះទៅរកឯករាជ្យផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត ក្នុងសម័យឌីជីថល

តាមរយៈការកាត់បន្ថយការចំណាយដែលមិនចាំបាច់ កាត់បន្ថយការចំណាយលើការរស់នៅ បង្កើនការសន្សំ និងវិនិយោគលើខ្លួនឯង, ការរស់នៅបែបតិចនិយម (Minimalist) អាចជាផ្លូវឆ្ពោះទៅរកឯករាជ្យផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត។ 

តើអ្វីជារបៀបរស់នៅបែបតិចនិយម ឬ Minimalist ?

ស្ថាបត្យករ តាំង ចុងសាន បានឱ្យនិយមន័យគោលការណ៍តិចនិយមថា វាជាការរស់នៅប្រកាន់គោលការណ៍តិច ពោលគឺជាការរស់នៅមានចំណង់តិច ប៉ុន្តែទទួលបានផលច្រើន ឬមានន័យជាភាសាអង់គ្លេសថា «Less is more» ។ ក្នុងន័យនេះ លោកចង់សង្កត់ធ្ងន់ថា យើងត្រូវលះបង់នូវអ្វីដែលមិនចាំបាច់សម្រាប់ការរស់នៅ ហើយផ្តោតលើអ្វីដែលចាំបាច់ ហើយផ្ដល់គុណតម្លៃសម្រាប់ជីវិត។ ម្យ៉ាងទៀត អ្វីដែលយើងមាន គួរតែប្រើឱ្យអស់ពីលទ្ធភាព និងស្គាល់ពីតម្រូវការជាក់ស្តែង ហើយមិនខ្ជះខ្ជាយ។ 

ស្ថាបត្យករ តាំង ចុងសាន

ឥទ្ធិពលនៃគោលការណ៍រស់នៅតិចនិយម លើសុខភាពហិរញ្ញវត្ថុ

បើតាមលោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា បើនិយាយតាមទម្រង់ចិត្តសាស្ត្រ នៅពេលរស់នៅប្រកាន់គោលការណ៍តិចនិយម មនុស្ស នឹងមិនចាំបាច់ប្រៀបធៀប និងបង្អួតជីវិតខ្លួនឯងឱ្យអ្នកដទៃមើលឃើញ។ 

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។

លោកបន្តថា ​​នៅពេលឈប់ប្រៀបធៀប ឈប់បង្អួត គេនឹងដឹងថា សម្ភារ ម្ហូបអាហារ និងរបស់ប្រើប្រាស់ មិនចាំបាច់ថ្លែ ក៏យើងអាចប្រើ និងញ៉ាំបាន អ្វីដែលសំខាន់ គឺមានគុណភាព និងរស់នៅស្រួល។

ការរស់នៅ ដោយត្រូវបង្អួត បង្ហាញអ្នកដទៃ បានត្រឹមតែល្អមើលប៉ុណ្ណោះ វាមិនមែនជាសន្តិភាពផ្លូវចិត្ត ហើយក៏មិនមែនជាភាពរីករាយពិតប្រាកដដែរ។ ការយល់បែបនេះ យើងនឹងអាចរស់នៅដោយសាមញ្ញ ព្រមទាំងមានសុខភាពហិរញ្ញវត្ថុល្អ។

លោក គីម ដារ៉ា

សម្រាប់ស្ថាបត្យករ តាំង ចុងសាន ដែលលោកចូលចិត្តរស់នៅបែបតិចនិយមនេះដែរ បានចែករំលែកថា តាមបទពិសោធជាក់ស្ដែងរបស់លោក ការរស់នៅបែបតិចនិយម មានឥទ្ធិពលវិជ្ជមានមកលើហិរញ្ញវត្ថុលោកខ្លាំង ជាពិសេសក្នុងការបរិបទរស់នៅបែបឌីជីថល ដែលងាយស្រួលបញ្ជាទិញរបស់របរគ្រប់បែបយ៉ាង ។ លោកយល់ថាការរស់នៅបែបតិចនិយម គឺល្អ, ល្អត្រង់ថា នៅពេលមុននឹងសម្រេចចិត្តទិញអ្វីមួយ លោកតែងតែសួរសំណួរបីមកខ្លួនឯងថា តើរបស់នោះចាំបាច់ឬទេ? ផ្ដល់គុណតម្លៃសម្រាប់ខ្ញុំឬទេ? ហើយរបស់នោះមានគុណភាពខ្ពស់ ឬទេ? ប្រសិនបើស្ថិតក្នុងចំណុចទាំងបីនេះ លោកនឹងទិញរបស់នោះ។

ការអនុវត្តទម្លាប់សួរខ្លួនឯងមុនទិញអ្វីមួយ ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំប្រសើរឡើង និងមានលំនឹង។ ដូច្នេះ ថវិកា ដែលសល់ពីការចំណាយចាំបាច់ ខ្ញុំអាចប្រើ សម្រាប់គ្រាអាសន្ន ដែលអាចកើតឡើងគ្រប់ពេល។

លោក តាំង ចុងសាន

ហេតុផលដែលមនុស្សសម័យថ្មី គួរជ្រើសរើសគោលការណ៍តិចនិយម

កញ្ញា សេង ហ្គិចលី ជាអ្នកផលិតមាតិកា ដែលមានបទពិសោធអនុវត្តទម្លាប់រស់នៅតិចនិយមប្រមាណ ៥ឆ្នាំ បានបង្ហាញការយល់ឃើញថា ការរស់នៅបែបតិចនិយម គឺពិតជាល្អសម្រាប់យុវជន និងមនុស្សសម័យថ្មី​ ជាពិសេស សម្រាប់អ្នកដែលរស់នៅក្នុងបន្ទុកឪពុកម្ដាយ អ្នកដែលទើបតែចេញធ្វើការ ឬទើបតែមានចំណូលដំបូងៗ ប្រសិនបើគាត់អាចប្ដូរមករស់នៅបែបតិចនិយមបាន គឺវាពិតជាអាចជួយគាត់កាត់បន្ថយការចំណាយបានច្រើន។

កញ្ញា សេង ហ្គិចលី

កញ្ញាបន្តថា ដូច្នេះ ថវិកាដែលនៅសល់ យើងអាចយកទៅប្រើលើសកម្មភាព ដែលផ្ដល់ជាប្រយោជន៍ផ្សេងទៀត ដូចជា ការវិនិយោគលើសមត្ថភាពខ្លួនឯង ទិញសៀវភៅ ចូលរួមវគ្គសិក្សាខ្លីៗ ឬរៀនជំនាញទន់ នោះការចំណាយរបស់យើងនឹងរឹតតែមានប្រសិទ្ធភាព និងផ្ដល់ប្រយោជន៍ ដល់យើងនៅថ្ងៃអនាគត។ 

មិនត្រឹមតែសម្រាប់ការរស់នៅប៉ុណ្ណោះទេ ការរស់នៅបែបតិចនិយម គឺល្អសម្រាប់សង្គមទាំងមូលតែម្ដង ហើយលើសពីការជួយដល់សង្គម គឺជួយបរិស្ថានរស់នៅរបស់យើងផងដែរ។ ជាក់ស្ដែង ប្រសិនបើយើងមានទម្លាប់រស់នៅតិចនិយម ពិភពលោកនឹងល្អជាងមុន ស្រស់ស្អាតជាងមុន អាចកាត់បន្ថយប្លាស្ទិក និងកាកសំណល់ផ្សេងៗ ហើយសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើងក៏ប្រសើរឡើងដូចគ្នាដែរ។ នេះជាការលើឡើងរបស់ ស្ថាបត្យករ តាំង ចុងសាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។