ការររៀនសូត្រពេញមួយជីវិតមិនមែនជាជម្រើសទៀតទេ តែជាតម្រូវការដ៏ចាំបាច់បំផុត

គិតត្រឹមរយៈពេលពីរទៅបីទសវត្សរ៍ចុងក្រោយនេះ ពិភពលោកផ្លាស់ប្តូរក្នុងល្បឿនលឿនជាងមុនទ្វេដង, ពេលខ្លះគ្រាន់តែមិនបានតាមដានព័ត៌មាន ឬមិនបានតាមដានរបៀបនៃការប្រើកម្មវីធីបច្ចេកវិទ្យាត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ អ្នកនឹងកត់សម្គាល់ឃើញភ្លាមៗថា ភាពខ្វះចន្លោះនៃចំណេះដឹងជាច្រើនដែលត្រូវការបំពេញបន្ថែម ឬពិបាកក្នុងការតាមឱ្យទាន់។

តាមរយៈ Udemy បានឱ្យដឹងថា សន្ទុះនៃភាពលឿនរហ័សក្នុងការបង្កើតថ្មី និងការចែកចាយចំណេះដឹងកាន់តែរុញច្រានរបៀប នៃការស្រូបចំណេះដឹងមានភាពងាយស្រួលជាងមុនដូចគ្នា តាមរយៈវិស័យច្នៃប្រឌិតមួយចំនួនដូចជា សារព័ត៌មាន ការបោះពុម្ពផ្សាយទាំងការប្រើក្រដាស និងឌីជីថល ឬតាមរយៈវិទ្យុ ភាពយន្តឯកសារខ្លីនិងវែង អ៊ីនធឺណិត។ តាមរយៈវិស័យអស់ទាំងនេះ បង្ហាញថា វិធីនៃការរៀនសូត្រហាក់ដូចជាមិនពិបាកពេកទេ! ប៉ុន្តែការបង្កើតទម្លាប់ទៅវិញទេ ដែលជាដំណាក់កាលមួយត្រូវការប្តេជ្ញាចិត្តខ្ពស់ពីបុគ្គលម្នាក់ៗឱ្យខាងតែបាន និងត្រូវការឱ្យមនុស្សប្រើប្រាស់កាលៈទេសៈនេះ ឱ្យមានប្រសិទ្ធភាព គឺការបន្តសិក្សាឈ្វេងយល់ប្រចាំថ្ងៃ និងរក្សាទម្លាប់រៀនសូត្រពេញមួយជីវិត។

បច្ចុប្បន្ន ការរៀនសូត្រពេញមួយជីវិត មិនមែនជាជម្រើស (រៀនក៏បាន អត់ក៏បាន) ដូចមុនទៀតទេ! ប៉ុន្តែគឺជាតម្រូវការដ៏ចាំបាច់ ដោយសារមនុស្សជំនាន់នេះ ត្រូវការជំនាញចម្រុះបែបច្រើនជាងមុន ត្រូវប្រើបញ្ញាសិប្បនិមិត្ត (AI) ហើយត្រូវការផ្លាស់ប្តូរការងារច្រើនដងជាងអ្នកជំនាន់មុនៗ រួមទាំងត្រូវការប្រើបច្ចេកវិទ្យាជាកាតព្វកិច្ច ត្រូវការពន្លឿនផលិតភាពការងារ និងភាពបត់បែន ឬការផ្លាស់ប្តូរជាច្រើនទៀតក្នុងល្បឿនមួយដែលរហ័សជាងមុន ជាមួយគ្នានោះ នៅមានហេតុផលសំខាន់ៗដទៃទៀត ដែលអាចបញ្ជាក់ជូនបន្ថែមនៅខាងក្រោម ៖

ចំណេះដឹងលើសពីការបង្កើនឥទ្ធិពល គឺជាកត្តាជួយបង្កើនចំណូល ៖ តម្លៃការងាររបស់និយោជិតមិនមែនពឹងផ្អែកលើការខិតខំតែមួយមុខនោះទេ ប៉ុន្តែផ្អែកលើការដឹង និងអនុវត្តន៍របៀបនៃការធ្វើការដោយមានប្រសិទ្ធភាព។ ចំណូលគឺជាការដោះដូរនឹងគុណតម្លៃ ឬសមត្ថភាពនៃការដោះស្រាយបញ្ហារបស់និយោជិត ជូនទៅកាន់និយោជក។ ហើយការបន្តអភិវឌ្ឍន៍ជំនាញ និងការបង្កើនចំណេះដឹង ឬការបន្តរៀនសូត្រពេញមួយជីវិតនេះ គឺជាការត្រៀមខ្លួន ឬជាការពង្រីកវិសាលភាព នៃការគ្រប់គ្រងកិច្ចការឱ្យមានប្រសិទ្ធភាពដើម្បីបង្កើនគុណតម្លៃក្នុងការទទួលបានចំណូលបន្ថែម។

គ្រឿងម៉ាស៊ីន(រ៉ូបូត) ឬបញ្ញាសិប្បនិមិត្ត កាន់តែឆ្លាតវៃ ៖ បញ្ញាសិប្បនិមិត្តកាន់តែឆ្លាតវៃ តម្រូវឱ្យមនុស្សត្រូវតែឆ្លាតជាងរបស់ទាំងនោះ! តាមរយៈការសិក្សាបន្ថែមអំពីរបៀបនៃការប្រើប្រាស់ឱ្យមានគុណភាព ប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងមានសមត្ថភាព ការពារទិន្នន័យផ្ទាល់ខ្លួន ដោយរៀននូវជំនាញបន្ថែម។ ( ឧទាហរណ៍ កាលពីប៉ុន្មានឆ្នាំមុន តម្រូវការនៃអ្នកធ្វើការផ្នែកសេវាកម្មមានភាពចាំបាច់ខ្លាំង ដូចជាអ្នកទទួលទូរស័ព្ទ អ្នកផ្តល់ព័ត៌មាន និងអ្នកគិតលុយជាដើម ខណៈបច្ចុប្បន្ន ប្រភេទសេវាកម្មទាំងនេះត្រូវបានជំនួសដោយគ្រឿងម៉ាស៊ីន ដែលជាហេតុតម្រូវឱ្យអ្នកធ្វើការផ្នែកនេះ ត្រូវរៀបបន្ថែមអំពីរបៀបនៃការបញ្ជាគ្រឿងម៉ាស៊ីនទាំងអស់នោះ ទើបអាចក្លាយជាតម្រូវការ តួនាទីជាក់ស្ដែងបាន) ដូច្នេះ ការបន្តសិក្សារៀនសូត្រពេញមួយជីវិត គឺជារបៀបនៃការសម្របខ្លួន ក្នុងការរស់នៅពីមួយជំនាន់ ទៅមួយជំនាន់។

ការផ្លាស់ប្តូរការងារមានចំនួនច្រើនដងជាងជំនាន់មុនៗ ៖ ចំនួនដងនៃការផ្លាស់ប្តូរការងារ វាអាស្រ័យលើទីកន្លែងដែលមនុស្សរស់នៅ ឬក៏ប្រភេទការងារដែលបុគ្គលម្នាក់ៗប្រកបកិច្ចការ។ តែយ៉ាងណា បើក្រឡេកទៅមើលកាលពីមុនៗ ( គិតចាប់ពីជំនាន់ឪពុក ឬលោកតាលោកយាយ ពួកគាត់អាចចំណាយពេលចាប់ពី២០ឆ្នាំ ៣០ឆ្នាំ ឬ៥០ ឬក៏ការងារតែមួយនៅក្នុងដំណើរជីវិតរបស់គាត់ នៅកន្លែងការងារតែមួយ! ឬនៅក្នុងក្រុមហ៊ុនតែមួយ) ខណៈ​បច្ចុប្បន្ន មិនដូចទៅនឹងពេលពីមុនៗទៀតទេ ក្នុងមួយជីវិតរបស់អ្នកធ្វើការម្នាក់ត្រូវចំណាយពេលក្នុងការចាប់ផ្តើមសារថ្មីជាច្រើនលើកច្រើនសារ ហើយចំនួងដងនៃការផ្លាស់ប្តូរ ក្នុងមួយជីវិតការងារ អាចឈានទៅដល់៥ទៅ៧ដង ក្រោមហេតុផលខុសៗគ្នា ដូចជាការប្តូរជំនាញឱ្យត្រូវនឹងទេពកោសល្យ ប្តូរដើម្បីបង្កើនបទពិសោធ ដើម្បីពង្រីកសក្ដានុពល ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ ឬរបត់នៃការងារកំពុងតែប្រតិបត្តិបច្ចុប្បន្នមានការផ្លាស់ប្តូរប្រព័ន្ធជាដើម។

កត្តាទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការសិក្សារៀនសូត្រពេញមួយជីវិត គឺជាភាពចាំបាច់មួយក្នុងការអនុវត្តឱ្យបានជាប្រចាំ ដើម្បីសម្របខ្លួនឱ្យទាន់សម័យកាលផង និងជាការត្រៀមខ្លួននៅពេលមានការផ្លាស់ប្រែណាមួយដែលពុំបានដឹងជាមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...