រំសាយកំហឹងដោយវីធីវិជ្ជមាន ជំរុញដល់ផាសុកភាពក្នុងការរស់នៅ

កំហឹងបណ្តាលមកពីបុព្វហេតុចម្រុះ ហើយបើនិយាយពីផលប៉ះពាល់វិញ មិនត្រឹមតែជះផលមិនល្អចំពោះឯកត្តជននោះទេ! វាបង្កហេតុមិនល្អទៅក្នុងសង្គមទាំងមូលផងដែរ។ ពេលកំហឹងរាលដាលច្រើនទៅៗ ជំរុញឱ្យមនុស្សប្រើប្រាស់អកប្បកិរិយាមិនល្អដូចជា ហិង្សា ការបៀតបៀន បង្កសកម្មភាពឈ្លានពាន អាការៈក្រេវក្រោធ និងរួមបញ្ចូលទាំងជំរុញឱ្យមានឧប្បត្តិហេតុហិង្សានៅទីសាធារណៈ តួយ៉ាងនៅលើដងផ្លូវឬវិថី មានអំពើហិង្សាក្នុងគ្រួសារ និងអត្រាឃាតកម្មក៏កើនឡើង ។ បន្ថែមពីនោះវាក៏ជំរុញនូវផលប៉ះពាល់ផ្នែកសុខភាពទាំងរយៈពេលវែង និងរយៈពេលខ្លី ដែលមានដូចជា ការបាក់ទឹកចិត្ត ការថប់បារម្ភ ធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនមានដំណើរការល្អ បង្កការឈឺចាប់រ៉ាំរ៉ៃ និងបញ្ហាដទៃទៀត។ កំហឹងក៏អាចធ្វើឱ្យបេះដូងដំណើរការមិនប្រក្រតី និងបង្កឱ្យសម្ពាធឈាមកើនឡើងផងដែរ។

ជារួមការយកចិត្តទុកដាក់អំពីការគ្រប់គ្រងកំហឹងដោយផ្តើមចេញពីបុគ្គល ម្នាក់ៗ ប្រៀបដូចជាការរួមចំណែកសាងនូវបរិយាល្អក្នុងសង្គមមួយផ្នែកដែរ ខាងក្រោមជាគន្លឹះមួយចំនួនសម្រាប់អនុវត្តន៍ដើម្បីពង្រឹងជំនាញដោះស្រាយនឹងកំហឹង ដែលមានរៀបរាប់ដូចខាងក្រោម ៖

ផ្តោតលើការកម្សាន្តជំនួយឱ្យអារម្មណ៍តឹងតែង ៖ មានការប្រៀបធៀបមួយថា កំហឹងប្រៀបដូចជាកម្ដៅបាយពុះ ឬកម្តៅដែលស្ថិតក្នុងសម្ពាធមួយយ៉ាងខ្លាំងហៀបនឹងផ្ទុះចេញ ហើយដើម្បីទប់កុំឱ្យមានការផ្ទុះដែលមានកម្លាំងខ្លាំង គឺត្រូវឱ្យមានចន្លោះដើម្បីបង្ហើបកម្តៅនោះបន្តិចម្តងៗ ហើយការប្រៀបធៀបនេះហាក់មិនខុសពីកំហឹងមនុស្សនោះទេ ហើយក៏ត្រូវទទួលស្គាល់ដែរថា វាមិនងាយក្នុងការប្រត្តិបត្តិនោះដែរ។ នៅពេលដែលមនុសកំពុងស្ថិតក្នុងស្ថានភាពខឹងសម្បារ វាបង្កបាននូវអារម្មណ៍ច្របូកច្របល់ខ្ពស់ ដូច្នេះដើម្បីបន្ធូរបន្ថយបញ្ហាទាំងនោះ ពេលខ្លះមនុស្សអាចនឹងស្រែកខ្លាំង វាយទាត់សម្ភារៈប្រើប្រាស់នានា ដើម្បីបញ្ចេញអារម្មណ៍មិនល្អទាំងនោះ ការដែលធ្វើបែបនេះ វាមិនខុសពីយកសាំងចាក់លើភ្លើងនោះទេ។ ជំនួសឱ្យសកម្មភាពដែលមិននាំនូវផលចម្រើនទាំងនោះ លោកអ្នកអាចជ្រើសរើសវិធីសាស្រ្តផ្សេងវិញដើម្បីអនុវត្តន៍ដូចជា ការរត់ ហាត់ប្រាណ ឬសកម្មភាពដែលអាចបញ្ចេញកម្លាំងជាច្រើនទៀតដែលមិនបង្កភាពឈឺចាប់ទៅកាន់អ្នកដទៃ និងមិនបង្កការខូចខាតផ្នែកសម្ភារៈ។

រក្សាគម្លាត ឬសម្រាកបន្តិច ៖ មិនជាបញ្ហាអ្វីនោះទេ នៅពេលដែលមានការរក្សាគម្លាតពីគ្នា ប្រសិនបើអ្នកព្យាយាមការពារ ឬរារាំងមិនឱ្យនរណាម្នាក់ចាកចេញ ខណៈកំហឹងកំពុងតែដុតកម្ដៅ គឺវាបង្កបាននូវទំនាក់ទំនងមិនល្អ ឬមិនមានដំណោះស្រាយជាវិជ្ជមានអ្វីនោះទេ។ ព្រោះពេលខ្លះការនៅដាច់ដោយឡែកត្រឹមតែ១០នាទី ឬមួយម៉ោងទៅពីរម៉ោង ក៏អាចផ្លាស់ប្តូរការគិតមកជាសភាពល្អប្រសើរវិញក៏មាន។ ដូច្នេះនៅពេលមានកំហឹង ហើយទុកពេលឱ្យមនុស្សមានឱកាសសម្រាក ឬក៏ការធ្វើឱ្យអារម្មណ៍ស្ងប់ វាជាការឆ្លើយតបមួយ តាមបែបវិជ្ជមានជំនួយឱ្យការប្រតិកម្មដែលបង្កហិង្សា។

ប្រើប្រាស់វិធីសាស្រ្ត ៣០-៣០-៣០ ៖ អត្ថន័យ និងគោលដៅរបស់វិធីសាស្រ្តនេះជំរុញឱ្យមនុស្សទទួលបាននូវអារម្មណ៍ស្ងប់ ដែលគេត្រូវអនុវត្តន៍បីជំហាន ដោយជំហាននីមួយៗត្រូវប្រើរយៈពេល៣០នាទី ឧទាហរណ៍ ៣០នាទីសម្រាប់ដកដង្ហើមឱ្យវែងៗ ៣០នាទីទៀតធ្វើឱ្យសាច់ដុំនៃរាងកាយទទួលបានអារម្មណ៍កម្សាន្ត ហើយប្រើ៣០នាទីចុងក្រោយធ្វើអ្វីដែលផ្តល់នៅភាពស្រស់ស្រាយទៅកាន់ខ្លួនឯងដូចជានិយាយពាក្យវិជ្ជមានជាមួយខ្លួនឯងជាដើម។ ដូច្នេះមានន័យយថា ប្រើពេល៩០នាទីបែងចែកជាបីចំណែកធ្វើរឿងផ្សេងៗគ្នា ប៉ុន្តែត្រូវប្រាកដថារាល់ទង្វើទាំងនោះ ជាសកម្មភាពនាំឱ្យចិត្ត និងកាយទទួលបានបទពិសោធន៍ផាសុកភាព។

បើតាមបទពិសោធន៍របស់ Laura Beth Moss ដែលមានតួនាទីជាអ្នកជំនាញផ្នែកគ្រប់គ្រងគំហឹងបានឱ្យដឹងពីរបៀបនៃការប្រើប្រាស់វិធីសាស្រ្តខាងលើដូច្នេះថា ពេលខឹង មុនដំបូងគាត់យកពេល៣០នាទីផ្តាច់ខ្លួនចេញពីស្ថានភាពដែលមានកំហឹងដោយចាកចេញពីបន្ទប់ ឬចេញទៅខាងក្រៅផ្ទះ។ បន្ទាប់មកយកពេល៣០នាទីទៀត ទៅធ្វើសកម្មភាពផ្សេងៗដូចជា ហ្វឹកហាត់ផ្លូវដង្ហើមឱ្យធូរស្រាយ ឬធ្វើផែនការសម្រាប់អាហារពេលល្ងាច ដែលសកម្មភាពទាំងនោះជួយឱ្យខួរក្បាលអាចបំភ្លេចបាននូវអារម្មណ៍ដែលកំពុងតែខឹងបានមួយពេល។ ចំណែកឯ ៣០នាទីចុងក្រោយគឺយកទៅស្វែងរកដំណោះស្រាយដើម្បីជួយឱ្យស្ថានភាពអារម្មណ៍ល្អប្រសើរជាងមុន។ ជារួមមកវិញ ការប្រើប្រាស់វិធីសាស្រ្ត ៣០-៣០-៣០ អនុវត្តន៍សកម្មភាពភ្លាម គឺជ្រើសយកសកម្មភាពណា ដែលដំណើរការល្អចំពោះអ្នក ហើយអាចធ្វើឱ្យអារម្មណ៍ដែលខឹងបានធូរស្បើយ ថែមទាំងអាចបញ្ចេញអារម្មណ៍ខឹងបានមួយខណៈ។

បំប្លែងកំហឹងឱ្យទៅជាកំណត់ហេតុ ៖ វាជារឿងសាមញ្ញ ប៉ុន្តែពិតជាមានប្រសិទ្ធភាព សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកវិធីសាស្រ្តក្នុងការដោះស្រាយជាមួយកំហឹងប្រដោយភាពវិជ្ជមាន ដោយត្រូវដឹងពីឬសគល់នៃកំហឹងតាមរយៈការចោទជាសំណួរដូចជា កំហឹងកើតមកដោយរបៀបណា? ពេលណា? ហេតុអ្វីបណ្តាលឱ្យមានរឿងដូច្នេះ? បកស្រាយរាល់ចម្លើយទាំងនោះដោយសរសេរចូលទៅក្នុងសៀវភៅ ឬដោយវិធីដែលអ្នកគិតថាងាយស្រួល។ ការធ្វើបែបនេះ មិនត្រឹមតែអាចគ្រប់គ្រងកំហឹងបាននោះទេ ប៉ុន្តែក៏ជាដំណាក់កាលមួយជួយឱ្យស្វែងរកដំណោះស្រាយផងដែរ។

ជជែកគ្នាដោយបើកចំហគំនិត ៖ វិធីសាស្រ្តដែលមានផាសុកភាពមួយ គឺ បញ្ចេញអារម្មណ៍ដែលខឹងដោយការបង្ហាញពីតម្រូវការរបស់ខ្លួនដោយត្រង់ៗ ព្រមទាំងគោរពរាល់តម្រូវការរបស់អ្នកដទៃដូចគ្នា។ ដែលវាមានន័យថាជាការផ្តល់ការគោរពចំពោះខ្លួនឯង ព្រមទាំងមនុស្សដែលយើងកំពុងតែនិយាយជាមួយផងដែរ។ គោលដៅនៃការនិយាយដោយបើកចំហគឺ ចែករំលែកនូវអារម្មណ៍ដែលអ្នកកំពុងតែជួបប្រទះ អនុញ្ញាតឱ្យភាគីម្ខាងទៀតដឹងអំពីអ្វីដែលអ្នករំពឹងទុកក្រោយពីការបញ្ចប់កិច្ចសន្ទនា។ ទន្ទឹមគ្នា ក៏ត្រូវផ្ទៀងផ្ទាត់ជាមួយដៃគូ ដែលអ្នកកំពុងនិយាយជាមួយដូចគ្នាដែរថា តើគេមានអារម្មណ៍បែបណា សួរពួកគេត្រង់ៗ ថា តើមានអ្វីដែលធ្វើឱ្យគេមិនសប្បាយចិត្តដែរឬទេ? មួយវិញទៀត ការជ្រើសរើសពេលសមស្របក្នុងការនិយាយក៏មានភាពចាំបាច់ដែរ ព្រោះអ្នកប្រហែលជាមិនអាចបង្កលក្ខណៈសន្ទនាមានភាពល្អនោះទេ ប្រសិនបើអ្នកខ្លួនឯងក៏កំពុងមានកំហឹងនៅក្នុងខ្លួនដែរនោះ។ ដូច្នេះរក្សាអារម្មណ៍ឱ្យនឹងធឹងសិនទើបប្រាកដថា ការនិយាយមានភាពច្បាស់លាស់ និងប្រកបដោយការគោរពគ្នាទៅវិញទៅមក។

រកអ្នកជំនាញដើម្បីប្រឹក្សាយោបល់ ៖ ពេលខ្លះ អ្នកពិតជាត្រូវការអ្នកជំនាញម្នាក់ នៅពេលកំហឹងស្ថិតក្នុងស្ថានភាពមួយដែលពិបាកក្នុងការគ្រប់គ្រង ជាពិសេសនៅពេលដែលអ្នកសង្កេតឃើញថាមានមិត្តដែលជិតស្និត ឬក៏សមាជិកគ្រួសាររបស់អ្នកបានផ្តល់យោបល់ហើយ ប៉ុន្តែនៅតែមិនអាចដោះស្រាយវាចេញបាន ឬក៏ម្យ៉ាងទៀតប្រសិនបើអ្នកពិតជាមានបញ្ហាក្នុងការគ្រប់គ្រងកំហឹងក្នុងស្ថានភាពដែលយូរអង្វែងឬពិបាកទ្រាំដែលកំណត់សម្គាល់បានតាមរយៈសំណួរដូចជា តើពេលដែលមានកំហឹងម្តងៗមានរយៈពេលយូរដែរទេ? តើធ្លាប់ខឹងខ្លាំងនៅរឿងហេតុតូចៗដែរទេ? តើការឆ្លើយតបនឹងកំហឹងមានអាការៈក្រេវក្រោធដែរឬទេ? ដូចជាបោះបោករបស់របរ ឬក៏ដាល់ជញ្ជាំងជាដើម។

ប្រសិនបើស្ថានភាពរបស់អ្នកស្របទៅនឹងការចោទសួរខាងលើស្ទើតែទាំងអស់ អាចថាគឺជាពេលមួយដែលត្រូវរកអ្នកជំនាញម្នាក់ដើម្បីប្រឹក្សា ឬក៏រកកម្មវិធីដើម្បីសិក្សាបន្ថែមអំពីរបៀបគ្រប់គ្រងកំហឹង។ ពីព្រោះការរកអ្នកជំនាញ និងសិក្សាបន្ថែមជួយឱ្យអ្នកពង្រឹងបាននូវជំនាញមួយចំនួនដូចជា ចេះយល់ចិត្ត យល់ពីភាពខុសគ្នារវាងការឆ្លើយតបនិងការប្រតិកម្ម វិធីសាស្រ្តក្នុងការទំនាក់ទំនង និងការដោះស្រាយបញ្ហាពេលមានទំនាស់ជាដើម ដែលកត្តាទាំងនោះហើយ សុទ្ធសឹងតែជាជំនាញត្រៀមទុកសម្រាប់ដោះស្រាយបញ្ហាពេលមានកំហឹងកើតមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...