ការគេងបានត្រឹមតែ ៥ម៉ោងមិនមានផលល្អសម្រាប់សុខភាពនោះទេ

សារព័ត៌មាន BBC របស់​ប្រទេស​អង់គ្លេស បានរាយការណ៍​ពីការ​រកឃើញ​ថ្មី​មួយ ដោយថា ការគេងបានត្រឹមតែ ៥​ម៉ោង វា​មិនល្អចំពោះសុខភាពនោះទេ ដោយ​វានឹង​អាចកាត់បន្ថយឱកាសអាយុរស់នៅ ព្រមទាំង​​អាចប្រឈមនឹងមានបញ្ហាសុខភាពផងដែរ។

អ្នកស្រាវជ្រាវ បាននិយាយថា សុខភាពមិនល្អអាចរំខានដល់ដំណេក ប៉ុន្តែការគេងមិនបានគ្រប់គ្រាន់ក៏អាចមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ដោយជាទូទៅអ្នកជំនាញណែនាំឱ្យ​គេង​យ៉ាងហោចណាស់ប្រាំពីរ ឬប្រាំបីម៉ោង។ យោងទៅតាម ការសិក្សាពី PLoS Medicine ដែលបានតាមដានសុខភាព និងការគេងរបស់មន្ត្រីរាជការចក្រភពអង់គ្លេស និង​ មានអ្នកចូលរួមប្រហែល ៨ ពាន់នាក់ ដោយ​បានសួរជា​សំណួរថា តើអ្នកគេងបានប៉ុន្មានម៉ោងក្នុងមួយយប់ជាមធ្យម? ហើយ អ្នក​ខ្លះ​ក៏បាន​ពាក់​ឧបករណ៍​តាមដាន​ការ​គេង។

តាមរយៈនេះ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលគេងបានតែប្រាំម៉ោង ឬតិចជាងនេះ នៅពេលដល់អាយុប្រហែល ៥០ឆ្នាំ ពួកគេនឹងមានហានិភ័យ ៣០ ភាគរយ នៃជំងឺច្រើនមុខជាងអ្នកដែលគេងប្រាំពីរម៉ោង។ ក្នុងអំឡុងពេលសិក្សានេះដែរ គេ​ក៏បានរកឃើញដែរថា ការគេងបានតិចម៉ោងចំពោះអ្នកអាយុ ៥០ ឆ្នាំក៏ត្រូវជួបនឹងហានិភ័យខ្ពស់ នៃការស្លាប់ផងដែរ។

សព្វថ្ងៃនេះ គ្រូពេទ្យកម្រនឹងចេញវេជ្ជបញ្ជាថ្នាំងងុយគេងណាស់ ព្រោះវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ និងបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែជារឿយៗបញ្ហា នៃការគេងអាចដោះស្រាយបាន ហើយជំនួយអាចរកបាន។ យ៉ាងណាក៏ដោយ គេ​ក៏​បានណែនាំ​​នូវគន្លឹះសាមញ្ញៗដែលអាចជួយឱ្យ​គេងលក់ស្រួល​ផងដែរដូចជា៖

១. ធ្វើការនៅពេល​ថ្ងៃ​ដោយ​ធ្វើ​ឱ្យ​ខ្លួន​ឯង​រវល់ និងបញ្ចេញ​សកម្មភាព ប៉ុន្តែបន្ថយសកម្មភាពទាំងនោះ​ពេលជិត​ចូល​គេង។

២.ជៀសវាងការគេងពេលថ្ងៃ។

៣. រៀបចំបន្ទប់គេងរបស់អ្នកមានផាសុកភាព និងអំណោយផលដល់ការគេងដូចជា ដាក់វាំងននក្រាស់ ឬវាំងននងងឹត សីតុណ្ហភាពសមល្មម គ្រែគេងជាដើម ជាពិសេសគួរកុំចុចទូរស័ព្ទពេលរៀបគេង។

៤. កុំផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងអាល់កុល ពេលជិតចូលគេង។

៥. បើ​មិន​ទាន់មានអារម្មណ៍ថា ងងុយគេង កុំ​បង្ខំ​វា ឬ​តានតឹង – ក្រោក​ឡើង​ដោយធ្វើ​អ្វី​មួយដែល​ធ្វើឱ្យ​យើងស្ងប់​មួយ​ភ្លែត ដូចជា​អាន​សៀវភៅ រួច​ត្រឡប់​មក​វិញ ​ពេល​ងងុយគេង។

៦. ប្រសិនបើអ្នកធ្វើការវេនយប់ ឬ ច្រើនវេន សូមព្យាយាមគេងមួយភ្លែត មុនពេលដល់វេនរបស់អ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...