៥វិធីកាត់បន្ថយការរំខានអំឡុងពេលទទួលទានអាហារ ដើម្បីរក្សាសុខភាព និងគុណភាពជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ញាំៗ អស់អាហារពីចានដោយមិនដឹងខ្លួន ព្រោះតែជក់ចិត្តនឹងការមើល៍​ទូរទស្សន៍ ការប្រើប្រាស់ទូរស័ព្ទដៃ ដែលបទពិសោធន៍មួយនេះ មានមនុស្សមិនតិចទេបានជួបប្រទះ ដោយនេះគឺជាផលរំខាននៃការទទួលទានអាហារ ហើយជំរុញឱ្យគុណភាព នៃការទទួលទានមិនមានតុល្យភាពគ្រប់គ្រាន់ ដូចជាញាំច្រើនពេក ញាំតិចពេក ឬទំពាអាហារមិនហ្មត់ជាដើម ដែលកត្តានេះ បានបង្កផលបះពាល់ ទៅដល់សុខភាពរាងកាយ ក៏ដូចជាប្រព័ន្ធរំលាយអាហារ។

មូលហេតុដែលត្រូវកាត់បន្ថយការរំខានអំឡុងពេលទទួលទានអាហារ គឺដើម្បីការពារពីការញាំច្រើន ឬញាំខុសពេល ជារួមគឺការទទួលទានដែលមិនសូវមានគុណភាព។ តាមរយៈគេទំព័រ chefsa បានបង្ហាញគន្លឹះត្រួសៗមួយចំនួនពាក់ព័ន្ធនឹងការកាត់បន្ថយដូចជា ការបិទឧបករណ៍អេឡិចត្រូនិច ញាំជាមួយមិត្តជិតស្និទ្ធ ឬសមាជិកគ្រួសារ បន្ថយល្បឿននៃការញាំ ផ្លាស់ប្តូរទីតាំងសម្រាប់ទទួលទានជាដើម។

១. បិទឧបករណ៍អេឡិចត្រូនិច ៖ ពេលញាំ គួរតែសម្រាកពីការមើលទូរទស្សន៍ ទូរស័ព្ទ ហ្គេម ឬក៏ឧបករណ៍ដទៃៗទៀត។ អំឡុងពេលទទួលទានអាហារ ប្រព័ន្ធគ្រឿងអេឡិចត្រូនិចអាចជាឧបករណ៍រំខាន ដ៏មានឥទ្ធិពលមួយ ដែលជំរុញមនុស្សឱ្យទទួលទានឈានដល់លើសចំណុះ ឬក៏ខ្វះជាដើម ការយកចិត្តទុកដាក់ពេលញាំអាហារ ប្រៀបដូចជាយកចិត្តទុកដាក់លើសុខភាពរាងកាយដូច្នោះដែរ។

២. ញាំជាមួយមិត្តជិតស្និទ្ធ ឬសមាជិកគ្រួសារ ៖ ទទួលទានអាហារម្នាក់ឯង ដោយលេងហ្គេមបណ្តើរញាំបណ្តើ ឬក៏មើលទូរស័ព្ទបណ្តើរញាំបណ្តើរ គឺជាការកម្សាន្តមួយបែប! ប៉ុន្តែក៏ជាកត្តាមួយជំរុញឱ្យបាត់បង់ការផ្តោតទៅលើអាហារនិងការតាមដានតម្រូវការនៃរាងកាយ ដូចនេះគួរតែការបិទរាល់ឧបករណ៍រំខាន ឬដាក់ភ្លេងយឺតៗ តិចៗ ប្រសិនបើត្រូវតែបរិភោគម្នាក់ឯងជាចាំបាច់។ យ៉ាងណា​ ប្រសិនបើមានគ្នាជាក្រុមដើម្បីបរិភោគអាហារ គួរតែអនុញ្ញាតិឱ្យខ្លួនឯងទទួលបាននូវបទពិសោធនៃការញាំអាហារជុំគ្នា ព្រោះអាចធ្វើឱ្យការញាំ និងស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព។

៣. បន្ថយល្បឿននៃការញាំ ៖​​ មិនថាស្ថិតក្នុងស្ថានភាពឃ្លានខ្លាំងយ៉ាងណានោះទេ ព្យាយាមបន្ថយល្បឿនពេលកំពុងទទួលទាន ព្រោះទទួលទានយឺតៗ ធ្វើឱ្យការទំពារអាហារបានហ្មត់ និងសង្កេតពីរស់ជាតិនៃអាហារ ក៏ដូចជាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារបានមួយផ្នែកដែរ។

៤. ផ្លាស់ប្តូរទីតាំងសម្រាប់ទទួលទាន ៖ ក្នុងគ្រួសារមួយចំនួន ពួកគេមានទីតាំងសម្រាប់ទទួលទាន រួមទាំងមានច្បាប់ទម្លាប់យ៉ាងខ្ជាប់ខ្ជួន ដូចជាទទួលទាននៅលើតុ និងទីតាំងជាក់លាក់ណាមួយ ខណៈទីតាំងចម្រុះនៃការទទួលទានអាហារ បានដើរតួនាទីសំខាន់ដូចគ្នា។ ហើយការបរិភោគដោយផាសុកភាពមិនចាំបាច់ទាល់តែមានតុជាក់លាក់ណាមួយនោះទេ ការទទួលទានត្រូវការអារម្មណ៍ស្រស់ស្រាយ ហើយពេលខ្លះ ការផ្លាស់ប្តូរបរិយាកាស អាចធ្វើឱ្យបទពិសោធនៃការទទួលទានកាន់តែរីករាយ ដូចជាទទួលទាននៅលើដំបូលផ្ទះ ទីធ្លា​ក្រោយ​ផ្ទះ និងទីតាំងដែលមានរុក្ខជាតិពណ៌បៃតងជាដើម។

៥. ផ្តល់ឱកាសឱ្យខ្លួនឯងចាប់ផ្តើមម្តងបន្តិចៗ ៖ ដើម្បីផ្លាស់ប្តូរទម្លាប់ណាមួយឱ្យមានប្រសិទ្ធភាព គឺចាប់ផ្តើម ម្តងបន្តិចៗ តួយ៉ាងការបរិភោគអាហារក៏ដូចគ្នាដែរ បើក្នុងករណីនៅក្នុងបរិយាកាសមិនល្អ ឬប្រញាប់ចេញដំណើរជាដើម នោះក៏អាចបត់បែនទៅតាមស្ថានភាពជាក់ស្តែងម្តងម្កាលបាន ឬក៏ជ្រើសយកវិធីសាស្រ្តញាំពេលកំពុងធ្វើដំណើរតែម្តង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *