បរិភោគអាហារល្អ និងលំហាត់ប្រាណ ជាអាទិភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ

ហេតុអ្វីបានជាបច្ចុប្បន្ននេះ នៅតែមានមនុស្សមើលរំលងទាក់ទងនឹងការហាត់កីឡា ខណៈការបរិភោគអាហារល្អ និងការធ្វើលំហាត់ប្រាណ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដូច្នេះយើងគ្រប់គ្នាគួរតែត្រូវតាមដាន និងមានចំណេះដឹងពីកម្រិតរបបអាហារដោយខ្លួនឯងជាកត្តាចម្បង។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានលើកឡើងថា ការហាត់កីឡាមិនមែនជារឿងសាមញ្ញាពេកនោះទេ ព្រោះដើម្បីទទួលបានប្រសិទ្ធភាព យើងត្រូវហាត់ប្រាណតាំងតែពីយើងនៅជាវ័យកុមារមកម្ល៉េះ ។ ព្រោះទាំងនេះ ជាសកម្មភាពដែលតម្រូវឱ្យមានការវិនិយោគក្នុងរយៈពេលវែង  មិនមែនគ្រាន់តែចង់បានលទ្ធផលថ្ងៃស្អែក ទើបចាប់ផ្តើមនៅថ្ងៃនេះនោះឡើយ ។ បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ ការចាប់ផ្តើមនៅក្នុងវ័យចំណាស់ពេក វាធ្វើឱ្យស្ថានភាពឆ្អឹងមិនមានភាពរឹងប៉ឹង រួមទាំងប៉ះពាល់ដល់ឆ្អឹង ឬរាងកាយក្នុងផ្អែកណាមួយ។

ជាបទពិសោធន៍ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ ក្រោយពីធ្វើលំហាត់ប្រមាណទៀងទាត់ និងរបបអាហារត្រឹមត្រូវ លោកមិនដែលមានអាការៈជំងឺអ្វីឡើយ សូម្បីតែជំងឺផ្តាសាយ។

ខ្ញុំមានទម្លាប់ហាត់ប្រាណជាង៣០ឆ្នាំហើយ ទើបវាអត់ធ្វើឱ្យខ្ញុំមានអាការៈកើតជំងឺធ្ងន់ធ្ងរអ្វីទេ ហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ខ្ញុំគ្មានអា​ការៈផ្ដាសាយម្តងណាឡើយ។ ហូប ហាត់ គេង និងគិត ជាធម្មជាតិរបស់មនុស្ស គឺពិបាកនឹងធ្វើវាឱ្យត្រូវណាស់។ ដែលចំណុចទាំងអស់នេះត្រូវការមានមូលដ្ឋានគ្រឹះពីក្មេងទៅ។

បណ្ឌិត តាន់ មុនីវណ្ណ

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ ក៏បានផ្តល់ដំបូន្មានទៅដល់យុវជន ត្រូវចាប់ផ្តើមហាត់កីឡាពីពេលនេះតទៅ ហើយផលដែលទទួលបានមានដូចជា៖ សុខភាពល្អ ការគិតក៏ដូចជាបញ្ញាវាខុសអំពីមនុស្សធម្មតាបើប្រៀបទៅនឹងអ្នកដែលបានហាត់ ! ទន្ទឹមគ្នានោះ វាមិនធ្វើឱ្យសុខភាពរងសម្ពាធ ឬជំងឺនានា ហើយមិនខាតបង់ពេលវេលា ឬការចំណាយថវិកាមិនចាំបាច់ និងជំរុញឱ្យអាយុវែង។ ការហាត់ប្រាណ មិនត្រឹមតែធ្វើទៅដើម្បីឱ្យឆ្លើយតបនឹងការស្រឡាញ់សុខភាពប៉ុណ្ណោះទេ ការហាត់ដែលមានប្រសិទ្ធភាពគឺទាល់តែយើងចេះស្រឡាញ់រូបរាងខ្លួនឯងផងដែរ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ នេះ បានធ្វើឡើងនៅក្នុងកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្រោមប្រធានបទ “Winning University Life 2024″ កាលពីពេលថ្មីៗនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥