ឯកឧត្តម កែវ រ៉េមី ៖ ខ្ញុំមិនទុកឱ្យអ្នកស្រលាញ់ភេទដូចគ្នារស់នៅឯកានោះទេ

ភ្នំពេញ – កុំរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា ពីព្រោះមនុស្សគ្រប់គ្នាត្រូវការសិទ្ធិសេរីភាពនៅក្នុងការរស់នៅ ហើយក៏មិនត្រូវទុកឱ្យនរណាម្នាក់រស់នៅឯកាក្នុងសង្គមមួយនេះទេ។ នេះគឺជាការបញ្ជាក់របស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣ ឆ្នាំ២០២១ ដែលរៀបចំដោយអង្គការសហគមន៍ឥន្ទធនូកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម កែវ រ៉េមី

 “ខ្ញុំចូលរួមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាជាដាច់ខាត! ពូនៅតែគាំទ្រក្មួយៗអ្នកស្រលាញ់ភេទដូចគ្នាជានិច្ច មិនទុកឱ្យក្មួយអ្នកស្រលាញ់ភេទដូចគ្នាឯកា និងកម្សត់បន្តទៀតនោះទេ”

បើតាម​ការ​លើក​ឡើង​របស់ ឯកឧត្តម កែវ រ៉េមី នៅក្នុងច្បាប់បានបង្ហាញថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នា។ ចំពោះអ្នកស្រលាញ់ភេទដូចគ្នាក៏ជាប្រជាពលរដ្ឋ ហើយក៏ត្រូវមានសិទ្ធិ និងសមភាពស្មើគ្នានៅក្នុងការរស់នៅផងដែរ។

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូប​នេះ​បន្ថែម​ថា​ ​នៅពេលដែល​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​សម្ដែង​អារម្មណ៍​នៅ​លើ​វេទ​កា​ធ្វើ​ឱ្យ​លោក​ក៏​យំ​នៅ​ក្នុង​ចិត្ត​អំពី​រឿងរ៉ាវ​ដ៏​ឈឺចាប់​ដែល​ពួកគេ​បាន​ជួប​។​ ​ឯកឧត្តម​បញ្ជាក់​ថា​ ​ការ​លុបបំបាត់​និន្នាការ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ​គឺ​មានន័យ​ថា​ ​ជា​ការ​លុបបំបាត់​នូវ​មនុស្សជាតិ​។

ឯកឧត្តម កែវ រ៉េមី ថ្លែងថា ការផ្សព្វផ្សាយអំពីបញ្ហាអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គម គឺចង់ស្ទាបស្ទង់អំពីការគាំទ្រចំពោះច្បាប់រៀបអាពាហ៍ពិពាហ៍​របស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ហេតុដូចនេះ អ្នកស្រលាញ់ភេទដូចគ្នាត្រូវតែអត់ធ្មត់ តស៊ូ បញ្ចេញសម្លេងឱ្យខ្លាំង និងរង់ចាំពេលវេលា ដើម្បីទុកពេលវេលាឱ្យរាជរដ្ឋាភិបាលធ្វើការទៅលើរឿងច្បាប់នោះ។

ឯកឧត្តម កែវ រ៉េមី

“សូមកុំមានការរើសអើងចំពោះបងប្អូនកូនក្មួយដែលមាននិន្នាការភេទ និងត្រូវផ្តល់ភាពកក់ក្តៅនិងសេចក្តីស្រឡាញ់ដល់ពួកគាត់។ ការគោរពនិងឱ្យ​តម្លៃគ្នាទៅវិញទៅមក គឺនាំមកនូវភាពសុខដុមនៅក្នុងប្រទេសជាតិ”

ជាមួយ​គ្នា​នេះ ឯកឧត្តមក៏​បានបង្ហាញអំពី​​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ចំពោះ​អ្នក​ស្រឡាញ់ភេទដូចគ្នាផងដែរ ដោយឯកឧត្តមមានប្រសាសន៍ថា អ្នកស្រលាញ់ភេទដូចគ្នាសូមកុំមានការព្រួយបារម្មណ៍ នៃការរើសអើង ពីព្រោះនាយករដ្ឋមន្ត្រីរបស់កម្ពុជាមិនមានការរើសអើងនោះទេ ចំណែកឯខាងសាសនាក៏គាំទ្រអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ មនុស្សគ្រប់គ្នាត្រូវការសិទ្ធិសេរីភាពសេចក្ដីសុខផ្លូវចិត្ត និងមាតាបិតាអ្នកស្រលាញ់ភេទដូចគ្នា និងកុំធ្វើបាប ឬធ្វើទារុណកម្មទៅលើកូនដែលស្រលាញ់ភេទដូចគ្នា ដោយសារវាគឺជាសាច់ឈាមនៃគ្រួសារតែមួយត្រូវទទួលស្គាល់ និងត្រូវឱ្យតម្លៃគ្នា លើកទឹកចិត្តគ្នាឱ្យបានច្រើន។

សូមជម្រាបជូនថា ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៣នេះ ក៏មានការ​រៀបចំកិច្ចសន្ទនាតុមូល ក្រោមប្រធានបទ “កិច្ចគាំពារផ្លូវច្បាប់សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា” ដោយ​មានវាគ្មិនចូលរួមពិភាក្សាពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ព្រមទាំងមានសមាសភាពចូលរួមពីតំណាងអង្គទូត តំណាងអង្គការសហប្រជាជាតិនៅកម្ពុជា អាជ្ញាធរ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងសិល្បករផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...