គន្លឹះក្នុងការរៀនឱ្យមានប្រសិទ្ធភាព ដោយប្រើការប្រឹងប្រែងតិច តែទទួលបានលទ្ធផលល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ចំនួនម៉ោងនៃការចំណាយពេល ទៅលើការសិក្សានៃសិស្សម្នាក់ៗ ពុំដូចគ្នាទេ! ជាពិសេសនៅពេលកម្រិតនៃការសិក្សាកាន់តែខ្ពស់ ហើយទំនួលខុសត្រូវក្នុងជីវិតកាន់តែមានទំហំធំ។ នេះជាហេតុបង្ហាញថា ការស្វែងរកវិធីសាស្រ្ត ក្នុងការសិក្សាកាន់តែមានសារៈសំខាន់ក្នុងការបន្តដំណើរសិក្សា ព្រោះកាលដែលជ្រើសរើសវីធីក្នុងការអនុវត្តបានត្រឹមត្រូវ គឺជាការជំរុញឱ្យការសិក្សាមានលទ្ធផលល្អប្រសើរ។

តាមរយៈគេហទំព័រ Scholarship Region បានបង្ហាញពីគន្លឹះក្នុងការរៀនឱ្យមានប្រសិទ្ធភាព ប្រើការប្រឹងប្រែងតិច ប៉ុន្តែទទួលបានលទ្ធផលល្អ ដោយមានដូចជា ៖

រៀនពីចំណុចតូចៗ និងប្រើល្បឿនយឺតៗ ៖ ប្រសិទ្ធភាពនៃការសិក្សាមានប្រសិទ្ធភាពទៅបាន មិនមែនជាការចាប់ផ្តើមក្នុងរូបភាពធំៗ ឬក៏ការសម្រេចបាននូវលទ្ធផលធំៗ តែមួយពេលៗនោះទេ ប៉ុន្តែជាការរក្សាទម្លាប់រៀនសូត្របានជាប្រចាំ ហើយការអនុវត្តន៍ទៀងទាត់ទៅបាន លុះត្រាណាតែសកម្មភាពទាំងនោះមិនលើសពីដែនសមត្ថភាព ឬក្នុងទំហំសាមញ្ញៗ និងងាយស្រួលដើម្បីទាក់ទាញចិត្តឱ្យចង់ធ្វើ។

រៀនក្នុងរូបភាពចម្រុះ ៖ មនុស្សមានវិធីនៃការទទួលបានសារ តាមរយៈរូបភាពខុសៗគ្នា ហើយដើម្បីដឹងមួយណាឆ្លើយតបនឹងខ្លួនឯង លុះត្រាតែសាកល្បងជាមួយវិធីសាស្រ្តរៀនឱ្យបានច្រើនប្រភេទដូចជា ការស្តាប់ ការទស្សនា និងការអានជាដើម គឺដើម្បីឱ្យខួរក្បាលមានឱកាសទទួលយកព័ត៌មានចម្រុះ និងការស្វែងរកខ្លួនឯងថា តើវីធីសាស្រ្តមួយណាមានប្រសិទ្ធភាពជាងគេ ហើយនៅពេលដែលរកឃើញថាមួយណាមានប្រសិទ្ធភាពហើយ គួរបន្តអនុវត្តន៍វិធីមួយនោះ ឱ្យបានច្រើនជាងគេ។

រៀនជាមួយគ្នីគ្នា ៖ មិត្តឬមនុស្សដែលរៀនជាមួយ មិនថាតិចក្ដី ច្រើនក្ដី ទោះពួកគេជាមនុស្សដែលរៀនជាមួយគ្នា ឬក៏សាលាជាមួយគ្នាក៏ដោយ ការផ្តល់ឱកាសឱ្យខ្លួនឯងបានរៀនសូត្រជាមួយអ្នកដទៃ បានដើរតួនាទីក្នុងការជំរុញទឹកចិត្តឱ្យបន្តការសិក្សា។

អបអរពេលទទួលបានលទ្ធផលល្អ ៖ ការយកចិត្តទុកដាក់ជាមួយនឹងខ្លួនឯង ជាពិសេសអបអរនៅពេលដែលកត់សម្គាល់ថា ការសិក្សាចាប់ផ្តើមទទួលបាននូវភាពជោគជ័យ ឬក៏លទ្ធផលសមប្រកបណាមួយ គួរតែផ្តល់រង្វាន់ឱ្យខ្លួនឯង និងការអបអរដើម្បីជាសារដាស់តឿនខ្លួនឯងឱ្យខិតខំបន្ត ក៏ដូចជាការរក្សាទម្លាប់សិក្សាឱ្យបានទៀងទាត់ និងបង្កើនភាពជឿជាក់ចំពោះខ្លួនឯង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...