៤វិធីជំរុញល្បឿន នៃការអានសៀវភៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការអានសៀវភៅយឺតៗ មិនមែនជាបទពិសោធន៍មិនល្អទេ ព្រោះអ្នកអានមានពេលគ្រប់គ្រាន់ក្នុងការសញ្ជឹងគិតអំពីប្រយោគនីមួយៗ និងការផ្ចង់ស្មារតីទៅកាន់រាល់ទំព័រសៀវភៅបានគ្រប់ជ្រុងជ្រោយ បន្ថែមពីនោះ គឺជាឱកាសបង្កើនព័ត៌មានដែលមានភាពប្រទាក់ក្រឡាគ្នាទៅក្នុងសាច់រឿង ឬអត្ថន័យបន្ទាប់។ តែយ៉ាងណា កាលដែលស្វែងរកយុទ្ធសាស្រ្តអានសៀវភៅបានលឿន ក៏មានគុណសម្បត្តិមួយផ្នែក ក្នុងការចាប់ផ្តើមទំព័រថ្មីៗ។

ជាមធ្យម ល្បឿននៃការអានក្នុងមួយនាទី គឺគិតចាប់ពី ២០០ពាក្យ ទៅ៣០០ពាក្យ ឬក៏មានភាពប្រែប្រួលបន្តិចបន្តួចទៅតាមស្ថានភាព បរិយាកាស និងបទពិសោធន៍នៃអ្នកអាននីមួយៗ។ ការអានក្នុងល្បឿនលឿន ទៀតសោតតម្រូវឱ្យមានការយល់ដូចពេលដែលអានយឺតៗដែរ។ តាមរយៈគេហទំព័រ Thought បានបង្ហាញរបៀបបែបបទ៤ ចំណុចក្នុងការពន្លឿនល្បឿន នៃការអាន។

១. អានត្រួសៗអំពីភាពសំខាន់ នៃខ្លឹមសារអត្ថបទ ៖ ដើម្បីរក្សាល្បឿននៃការអាន ជាដំបូងត្រូវដឹងរាល់ឯកសារពាក់ព័ន្ធ ដែលមានក្នុងដៃជាមុនសិនថា តើមានឯកសារយោងអ្វីខ្លះដែលសម្រួលក្នុងការអានសៀវភៅទាំងមូល ជៀសវាងការប្រើពេលយូរពេក។ មុនពេលអានសៀវភៅទៀតសោត គួរចាប់ផ្តើមអាននូវគន្លឹះសំខាន់ៗជាមុនសិន ដូចជាបែងចែកលេខរៀង ឬការបែងចែកជំពូកជាដើម ការអានបែបសង្ខេបៗជាមុន គឺដើម្បីឈ្វេងយល់ពីគោលបំណងជារួមរបស់ឯកសារ ឬសៀវភៅជារួម។

២. ប្រមាណល្បឿននៃការអាន ៖ ពន្លឿនល្បឿននៃការអាន មិនមែនមានន័យថា ត្រូវតែអានទាំងមិនយល់នោះទេ ប៉ុន្តែជាការដឹងថា ពេលណាត្រូវបន្ថយ ឬចំនុចណាដែលមិនចាំបាច់ផ្តល់ការយកចិត្តទុកដាក់ទាំងស្រុង។ ជាឧទាហរណ៍ នៅពេលអានអំពីការបំបែកជំពូក ហើយរកឃើញចំណុចដែលមិនពាក់ព័ន្ធនឹងចំណេះដែលចង់បាន គឺជាការប្រមាណឱ្យដឹងថាគួរបន្តអាន ឬបញ្ឈប់។

៣. ប្រើជំនួយពីឧបករណ៍អេឡិចត្រូនិច ៖ ការជ្រើសរើសរបៀបអានបែបទំនើបតាមរយៈកម្មវិធីឌីជីថល ​ដូចជាការប្រើប្រាស់ Kindle ​ឬឧបករណ៍ណាមួយដែលអាចពន្យល់ពាក្យគន្លឹះភ្លាមៗនៅពេលដែលអានមិនយល់អត្ថន័យ ដែលនេះជាកត្តាមួយជួយឱ្យបញ្ចប់សៀវភៅនីមួយៗក្នុងរយៈពេលខ្លី។

៤. ប្រើប្រាស់សម្ភារ ៖ សម្ភារជំនួយការអាន គឺ ប៊ិក ស្នៀតសៀវភៅ បន្ទាត់ និងខូល័រជាដើម។ សម្ភារទាំងនេះដើរតួនាទីសំខាន់ក្នុងការអាន ព្រោះសៀវភៅដែលមានទំព័រច្រើន ដែលពុំអាចអានម្តងឱ្យចប់បាន ត្រូវការគូសវាស ក៏ដូចជាមានរបស់ដាក់ចំណាំសម្រាប់អាននៅពេលក្រោយ បើពុំនោះទេ អាចនាំឱ្យមានការភ្លេចភ្លាំង ឬអានចុះអានឡើងធ្វើឱ្យល្បឿនអានមិនដំណើរការរលូន ដូច្នេះជ្រើសសម្ភារដែលផ្តល់ភាពងាយស្រួលចំពោះខ្លួនឯងជាចម្បង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *