ទម្លាប់៤ជំរុញថាមពលទ្វេដងឱ្យផលិតការងារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការបង្កើនផលិតភាពការងារជាកត្តាសំខាន់សម្រាប់ការរីកចម្រើន និងសម្រេចគោលដៅជីវិត។ ប្រសិន​បើ​អ្នក​យល់ថា ការអនុវត្ត​ទម្លាប់បច្ចុប្បន្នពុំមានឥទ្ធិពលអាចជំរុញថាមពលរបស់អ្នកក្នុងការ​បំពេញភារកិច្ចប្រចាំថ្ងៃទេ សូម​សាក​អនុវត្ត​ទម្លាប់៤ខាងក្រោមនេះ ដើម្បីឱ្យអ្នកអាចមានផលិតភាពការងារបានប្រសើរឡើង ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព។

១. មហិច្ឆតាជាក់លាក់ ៖ មិនអាចប្រកែកបាននោះទេថា ការប្តេជ្ញាចិត្ត ជាកត្តាជំរុញបាននូវថាមពល ក្នុងការរស់នៅ និងបន្តបំពេញភារកិច្ចប្រចាំថ្ងៃ ឬការប្រឹងប្រែងដើម្បីឈានទៅដល់សេចក្ដីប៉ងប្រាថ្នា និងការរំពឹងទុកណាមួយ។ យ៉ាងណាមិញ ដើម្បីរក្សាស្ថិរភាពនៃការប្តេជ្ញាចិត្ត គឺត្រូវមានមហិច្ឆតាជាក់លាក់ វិភាគផែនការសកម្មភាពដែលអាចទៅរួច និងស្មោះត្រង់ចំពោះខ្លួនឯងមុនកំណត់គោលដៅអ្វីមួយ។

២. សរសេរគោលដៅដោយដៃ ៖ អាថ៌កំបាំងមួយ នៃការជំរុញដល់ការសម្រេចឱ្យធ្វើកិច្ចការជាងពេលធម្មតា គឺការសសេរគោលដៅដោយផ្ទាល់ដៃជាប្រចាំ មិនត្រឹមតែប៉ុណ្ណោះ សរសេរគោលដៅទៀងទាត់ជាប្រចាំ ជំរុញទឹកចិត្តផុសផុលក្នុងការបំពេញបេសកម្មការងារ និងមានវត្ថុបំណងនៃការរស់នៅ។

៣. ផ្តល់អាទិភាពទៅកាន់ភារកិច្ចសំខាន់ៗ ៖ ការសម្រេចចិត្តទទួលយកចំណាត់ការណាមួយ ឬការរៀបចំកាលវិភាគចាំបាច់ត្រូវចំណាយពេលវិភាគថ្លឹងថ្លែងថា តើប្រភេទការងារណាខ្លះដែលជាអាទិភាព និងសំខាន់ៗ ក្នុងបេសកកម្មជីវិតរបស់អ្នក ដែលធ្វើយ៉ាងណាមិនមានការផ្លាស់ប្តូរកាលវិភាគដោយគ្មានភាពចាំបាច់។  កាលដែលមិនផ្តល់អាទិភាពចំពោះការចាត់ចែងប្រភេទការងារ ប៉ះពាល់ដល់ភាពថមថយនៃការប្រើប្រាស់ថាមពល ហើយការដែលមិនរក្សាថាមពលបានល្អ ជំរុញឱ្យកើតអាការអស់កម្លាំងមិនធម្មតា និងបាត់បង់សមត្ថភាពផ្តោត។

៤. រិះរកវិធីសាស្រ្តរីករាយជាមួយបច្ចុប្បន្នភាព ៖ វាមិនត្រឹមតែការរក្សាផ្នត់គំនិតវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការបញ្ចៀសសកម្មភាពដែលនាំឱ្យដាក់បន្ទុកទៅលើការគិត និងការបំពេញបេសកម្មការងារ។ ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងការរស់ក្នុងបច្ចុប្បន្នភាព តាមរយៈការទៅកន្លែងថ្មីៗ សរសេរកំណត់ហេតុ ថែទាំខ្លួនឯង និងការបំបែកគោលដៅឱ្យទៅជាសកម្មភាពដែលអាចធ្វើបាននាពេលបច្ចុប្បន្ន ព្រោះវាបានបង្កើតនូវភាពរីករាយ រួមទាំងស្មារតីនឹងធឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *