គន្លឹះ៥​ក្នុង​ការ​រក្សា​ទឹកចិត្ត​ឱ្យ​រីករាយ​ក្នុង​រយៈពេល​វែង

ភាព​រីករាយ ឬ​សុភមង្គល​អាច​កើតមាន​នៅ​ពេល​ទទួល​បាន​ការ​សរសើរ ការទិញ​របស់របរ​ប្រើប្រាស់​ថ្មីៗ ទទួល​បាន​ការ​គាំទ្រ​ក្នុង​បណ្ដាញ​សង្គម​តាមរយៈ​ការ​ចុច​រូបមេដៃ ឬ​ក៏​បេះដូង ក៏​អាច​ផ្តល់​នូវ​ភាព​រីករាយ​បាន​ដែរ ប៉ុន្តែ​ភាពរីករាយ​ទាំងនេះ បែរ​ជាកើត​មាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ សំណួរ​សួរ​ថា តើអ្វីទៅ​ជា​ភាព​រីករាយ​ក្នុង​រយៈពេល​វែង? តាម​រយៈ​គេហទំព័រ Graziamagazine បាន​បង្ហាញ​គន្លឹះ​ប្រាំ​ចំណុច​ដែល​អាច​រក្សាទឹកចិត្ត ឱ្យ​រីករាយ​ក្នុង​រយៈពេល​វែង។

១. ផ្តោត​លើ​សាច់​រឿង​ខ្លួន​ឯង ៖ ប៉ុន្មាន​ដង​ហើយ​ដែល​អ្នក​យក​សាច់រឿង​របស់​ខ្លួន​ឯង ទៅ​ប្រៀបធៀប​ជាមួយ​នឹង​មិត្តភ័ក្ដិ អ្នក​រួម​អាជីព និង​មនុស្ស​ក្នុង​បណ្តាញ​សង្គម​ដែល​ពុំធ្លាប់​សូម្បី​បាន​ស្គាល់ និង​និយាយ​គ្នាម្តង​សោះឡើយ? ភាព​សោកសៅ​មួយ អាច​នឹង​កើត​មាន​នៅ​ពេល​ចាប់ផ្តើម​ប្រៀបធៀប​ខ្សែ​ជីវិត​ខ្លួនឯង​ទៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​ការ​ប្រៀបធៀប​យូរ​ទៅ នឹង​ជំរុញ​ឱ្យ​ខ្លួនឯង​បាត់បង់ ការ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​មាន​នៅ​ក្នុង​បច្ចុប្បន្នភាព។ ដូច្នេះ​ដំណើរ​សុភមង្គល​ជា កិច្ចការ​បុគ្គល​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង។

២. កំណត់​គោល​ដៅ​ផ្តល់​នូវ​ភាព​រីករាយ ៖ ការសិក្សា​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ការ​កំណត់​គោលដៅ​ជាក់លាក់​ជាហេតុ​នាំឱ្យ​សុខភាព​ផ្លូវចិត្ត មាន​ភាព​រីកចម្រើន។ ការ​ចាប់ផ្តើម​ពីអ្វី​ដែលខ្លួន​ពិត​ជាចង់​បាន ការគូស​វិភាគ​អំពី​លទ្ធផល​វិជ្ជមាន កំណត់​សម្គាល់​អំពី​បញ្ហា​លំបាកៗ និង​ធ្វើផែនការ​លម្អិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ។ ការ​កំណត់​គោលដៅ​ផ្ទាល់ខ្លួន ដែល​អាច​ឆ្លុះបញ្ចាំង​អំពី​គុណ​តម្លៃ​នៃ​ខ្លួនឯង និង​អបអរសាទរ​រាល់​សមិទ្ធផល​ដែល​ទទួល​បាន ទោះបីជា វានៅ​ក្នុង​កម្រិត​មួយ​ដែល​តូចតាច​ក្ដី។

៣. វិនិយោគ​លើ​បទពិសោធន៍​ជំនួស​ឱ្យសម្ភារៈ ៖ គួរ​កាត់​បន្ថយ​លើការ​ចំណាយ​ចំពោះ​សម្ភារៈ​ដែល​មិន​ចាំបាច់​ខ្លាំង ជំនួស​មក​វិញ​គួរ​វិនិយោគ​លើ​បទពិសោធន៍​ឱ្យ​បាន​ច្រើន។ ការ​សិក្សា​បាន​បង្ហាញ​ថា រវាង​សម្ភារៈ និង​បទពិសោធន៍ គឺ​បទ​ពិសោធន៍ បាន​ជំរុញ​នូវ​ភាព​រីករាយ​ទៅ​កាន់​មនុស្ស​ក្នុង​រយៈ​ពេល​វែង។ ការ​ទៅ​ក្រៅ​ជា​មួយ​មិត្ត ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ចុង​សប្តាហ៍ និង​សកម្មភាព​ដែល​បង្ក​ការ​ចងចាំ​ដទៃ​ទៀត​ជំនួស​ឱ្យ​ការ​ទិញ​សម្ភារៈ​ថ្មីៗ​បន្ថែម។

៤. រឭក​សេចក្ដី​ដឹងគុណ ៖ ការ​ដឹង​គុណ គឺ​ជា​ឥទ្ធិពល​មួយ ដែល​ជួយ​ឱ្យ​ស្មារតី​មាន​ភាព​ពំនឹង និង​រីករាយ​ក្នុង​រយៈពេល​យូរ មិន​តែ​ប៉ុណ្ណោះ​ការ​មាន​ទម្លាប់​ដឹងគុណ​ជាប្រចាំ អាច​ធ្វើ​ឱ្យ​សុខុមាលភាព​ប្រសើរ​ឡើង​ក្នុង​រយៈពេល​ពីរ ទៅ​បី​សប្តាហ៍។ គួរ​ចំណាយ​ពេលខ្លះ​ដើម្បី​កត់សម្គាល់​ថា តើ​មាន​រឿងល្អៗ​អ្វីខ្លះ ដែល​កើត​មាន​ក្នុង​ដំណើរ​ជីវិត? តាម​រយៈការ​អនុវត្តន៍​បែប​នេះ​បាន​ជួយ​ឱ្យ​អ្នក​មាន​ការ​ពេញចិត្ត​ចំពោះ​ការ​ប្រើប្រាស់​ជីវិត​ប្រចាំថ្ងៃ​ច្រើន​ជាង​មុន។

៥. គិតគូរ​កែ​លម្អ​ទម្លាប់​មិនល្អ ៖ មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន បាន​ជះឥទ្ធិពល​មក​កាន់​ខ្លួនឯង​ដូចគ្នា​ដែរ ដូច្នេះ​ត្រូវ​នៅ​ក្បែរ​បរិយាកាស​មួយ​ដែល​ផ្ដល់​ការ​គាំទ្រ ការ​ជំរុញ​ទឹកចិត្ត និង​ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ជា​ចំណែក​មួយ​ជួយ​ជំរុញ​ដល់​ការ​បង្កើត​ទម្លាប់​វិជ្ជមាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *