We Forum ៖ វត្តមាន AI អាច​ពង្រីក និង​ពង្រឹង​លទ្ធភាព​ព្យាបាល​សុខភាព​ផ្លូវចិត្ត

សុខភាព​ផ្លូវចិត្ត គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធំ​របស់​ពិភពលោក។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យដឹង​ថា មាន​មនុស្ស​ប្រមាណ​ជាង ១ពាន់​លាន​នាក់ បាន​រងគ្រោះ​ដោយ​សារ​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​ការ​បំពាន​សារធាតុ​ញៀន នៅ​មុន​ពេល​បញ្ហា​កូវីដ-១៩ ផ្ទុះឡើង ខណៈ​ការ​កើត​មាន​វីរុស​នេះ បាន​បង្កើន​ទំហំ នៃ​បញ្ហា​កាន់​តែធំ។ បើ​តាម​តួលេខ ការ​កើន​ឡើង​នៃ​ការ​ធ្លាក់​ទឹកចិត្ត និង​ការ​ថប់បារម្ភ មាន​រហូត​ដល់​ចន្លោះ​ពី ២៥ ទៅ២៧ភាគរយ បន្ទាប់​ពី​កូវីដ-១៩ ផ្ទុះឡើង។

អ្នក​ស្រាវជ្រាវ​នៃសាលាវេជ្ជសាស្ត្រ Harvard និង​សាកលវិទ្យាល័យ Queensland បាន​រក​ឃើញ​ថា ក្នុង​ពេល​ជាមួយគ្នា​នេះ ប្រហែល​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួបប្រទះ​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។

មូលហេតុ​ដែល​នាំ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​សារ​កង្វះ​អ្នកជំនាញ​មាន​សមត្ថភាព​ខ្ពស់គ្រប់គ្រាន់ ក្នុង​ការ​ព្យាបាល​អ្នកជំងឺ។ នៅ​ទូទាំង​ពិភពលោក មាន​បុគ្គលិក​សុខភាព​ផ្លូវចិត្ត​ចំនួន ១៣នាក់ ក្នុង​ចំណោម​មនុស្ស ១០ម៉ឺននាក់, នេះ​បើ​យោង​តាម WHO’s Mental Health Atlas ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​ គឺ​គម្លាត​នៃ​ចំនួន​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ចំណូល​ទាប​ដល់​ទៅ​៤០ដង។ កង្វះ​កម្លាំង​ពលកម្ម បាន​បង្ក​ឱ្យ​មាន​ដែន​កំណត់​នៃ​ការ​ថែទាំ និង​ព្យាបាល​សុខភាព​ផ្លូវចិត្ត ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ខណៈ​ការ​សិក្សា​បង្ហាញ​ថា នៅ​ប្រទេស​ទាំងនេះ មាន​មនុស្ស​រហូត​ដល់​ទៅ ៨៥ភាគរយ​នៃ​អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ក្នុង​ពិភពលោក ដែល​មិន​ទទួល​បាន​ការព្យាបាល។

គម្លាត​នៃ​ការ​ផ្ដល់​សេវាកម្ម និង​តម្រូវ​ការ​បង្ហាញ​ពី​តម្រូវការ​បន្ទាន់ សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។ ស្រប​នឹង​បញ្ហា​នេះ បញ្ញា​សិប្បនិម្មិត (AI) មាន​សក្ដានុពល​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​នៃ​ការ​ស្វែង​រក​ជំនាញ​ព្យាបាល​ផ្លូវចិត្ត ខណៈ​មាន​មនុស្ស​ជាច្រើន​ចង់​សាកល្បង​ប្រើ​បច្ចេកវិទ្យា​នេះ សម្រាប់​ការ​ព្យាបាល។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​មនុស្ស​ចំនួន ១៦០០០នាក់ នៅ​ក្នុង​ប្រទេស​ចំនួន ១៦។

ការ​អនុវត្ត​ឧបករណ៍​បញ្ញា​សិប្បនិម្មិត (AI) នឹង​ប្រែប្រួល​អាស្រ័យ​លើភាព​ធ្ងន់ធ្ងរ​នៃស្ថានភាព​អ្នកជំងឺ ទាំង​ការ​ធ្វើ​រោគវិនិច្ឆ័យ​មូលដ្ឋាន និង​រោគសញ្ញា ដែល​ពួកគេ​កំពុង​ជួបប្រទះ។ ប៉ុន្តែ​ក្នុង​ករណី​ជាច្រើន បញ្ញា​សិប្បនិម្មិត (AI) អាច​បង្កើន​លទ្ធភាព​ក្នុង​ការ​ថែទាំ​បាន​ច្រើន។ បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​បាន​គេប្រើ​ដើម្បី​វិភាគ​ទិន្នន័យ និង​ជួយ​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​ក្នុង​ពេល​វេលា​ជាក់ស្ដែង។

ការ​កើនឡើង​នៃ​ការព្យាបាល​សុខភាព​ផ្លូវចិត្ត ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត (AI)

មាន​វិធី​ជាច្រើន​ដែល​បញ្ញា​សិប្បនិម្មិត (AI) ត្រូវ​បាន​ប្រើ​ក្នុង​ការ​ព្យាបាល​សុខភាព​ផ្លូវចិត្ត។ បញ្ញា​សិប្បនិម្មិត (AI) អាច​បញ្ចូល​គ្នា និង​ប្រើប្រាស់​ការ​យល់ដឹង​ពី​ប្រភព​ជាច្រើន ដូចជា សៀវភៅ​សិក្សា​វេជ្ជសាស្ត្រ ឯកសារ​ស្រាវជ្រាវ ប្រព័ន្ធ​កំណត់ត្រា​សុខភាព​អេឡិចត្រូនិក និង​ឯកសារ​ព្យាបាល ដើម្បី​ជួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត ណែនាំ​វិធីសាស្ត្រ​ព្យាបាល និង​សិក្សា​ពី​របៀប​ដែល​អ្នក​ជំងឺ​គួរអនុវត្ត ដើម្បី​ព្យាបាល​ខ្លួន។ ទន្ទឹម​នេះ កម្មវិធី​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួន​ឯង (Self-diagnosis), សារ​ស្វ័យប្រវត្តិ​ដោយ​បញ្ញា​សិប្បនិម្មិត (Chatbot) និង​ឧបករណ៍​ព្យាបាល​ដោយ​ការ​សន្ទនា​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ឧបសគ្គ នៃ​ការ​ចូល​ប្រើ​សម្រាប់​អ្នកជំងឺ ដែល​មិន​សូវ​ធ្ងន់ធ្ងរ។

ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​វ័យក្មេង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​របស់ខ្លួន ក្នុង​នោះ​មាន ៣៦ភាគរយ ជា Gen Z និង ២៨ភាគរយ ជា​មនុស្ស​នៅ​ជំនាន់ millenials ។ ខណៈ​អ្នក​ប្រើប្រាស់ ៤នាក់ ក្នុង​ចំណោម ១០​នាក់ និយាយ​ថា ពួកគេ​ចូលចិត្ត​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ព្យាបាល​ផ្លូវចិត្ត ហើយ​ប្រហែល ១៥ភាគរយ និយាយ​ថា ពួកគេ​ជឿ​ថា បញ្ញា​សិប្បនិម្មិត (AI) មាន​ភាព​ឆ្លាតវៃ​ជាង​មនុស្ស។ លទ្ធផល​នេះ ស័ក្ដិសម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​កំពុង​ខ្វះខាត​អ្នកជំនាញ​ផ្នែក​ផ្លូវចិត្ត។

ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) ដោយ​ប្រុង​ប្រយ័ត្ន ជា​ជំនួយ​ក្នុង​ការព្យាបាល

ទោះជា​យ៉ាងណា​ក៏ដោយ បច្ចេកវិទ្យា​នេះ​នៅ​តែ​មាន​ហានិភ័យ​ក្នុង​ការប្រើប្រាស់។ ហេតុនេះ​ទាមទារ​ឱ្យ​មាន​ការ​យល់ដឹង​ទូលំទូលាយ​អំពី​បច្ចេកវិទ្យា​នេះ មុន​ពេល​ដាក់​ពង្រាយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ធានា​ថា​ការ​ថែទាំ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព។

ហេតុនេះ ដើម្បី​ទាញ​យក​ប្រសិទ្ធភាព​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) គួរ​តែ​មាន​ការ​រួមបញ្ចូល​គ្នា​រវាង AI និង​មនុស្ស។ កិច្ច​សហការ​រវាង​បញ្ញា​សិប្បនិម្មិត (AI) និង​មនុស្ស នឹង​អនុញ្ញាតិ​ឱ្យ​អ្នក​ជំនាញ​ផ្លូវចិត្ត អាច​ផ្ដោត​អារម្មណ៍​បាន​កាន់​តែល្អ លើ​ការ​ស្វែងយល់​អំពី​ផ្លូវ​ចិត្ត​អ្នកជំងឺ ការថែទាំ ការ​ពង្រឹង​លទ្ធផល នៃ​ការ​ព្យាបាល និង​ប្រសិទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។