ការសិក្សា ៖ ជាតិសរសៃ ជាអាហារសំខាន់ សម្រាប់ពោះវៀន និងសុខភាពទូទៅ

មានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយរបស់យើងត្រូវការ មូលហេតុនេះហើយ បានជាយើងងាយនឹងខកខានក្នុងការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើន អាហារជាតិសរសៃ គឺជាសារធាតុមួយដែលមានសារៈសំខាន់ ប៉ុន្តែជារឿយៗ ត្រូវបានយើងមើលរំលង។

ហេតុអ្វី​បាន​ជាតិ​សរសៃ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សុខភាព​ទូទៅ ?

វេជ្ជបណ្ឌិត Kellyann Petrucci ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានលើកឡើងថា យើងកំពុងសិក្សាកាន់តែច្រើនថា តើសុខភាពពោះវៀនអាចប៉ះពាល់ដល់ផ្នែកណាខ្លះនៃជីវិត និងការរស់នៅរបស់យើង រួមទាំងសុខភាពខួរក្បាល ប្រព័ន្ធភាពស៊ាំ និងសុខភាពស្បែក ។ អ្នកជំនាញរូបនេះ បន្តថា ពោះវៀន ក៏មានអាហារ ដែលវាចូលចិត្តដែរ ហើយអាហារនោះគឺជាតិសរសៃ។

វេជ្ជបណ្ឌិត Kellyann Petrucci ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ។

ប្រសិនបើអ្នកមិនបានទទួលទានជាតិសរសៃគ្រប់គ្រាន់ នោះសត្វល្អិត ឬអតិសុខុមប្រាណសំខាន់ៗ ដែលជួយសម្រួលប្រព័ន្ធរំលាយអាហារ នឹងមិនទទួលបានអ្វី ដែលពួកគេត្រូវការនោះទេ។ កាលណាដែលពួកគេ មិនទទួលបានសារៈជាតិសំខាន់ ដែលពួកគេត្រូវការ ពួកគេនឹងបំបែកលើស្រទាប់ពោះវៀន។

វេជ្ជបណ្ឌិត Kellyann Petrucci ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ

ដំណើរនេះ គឺនាំទៅរកអ្វី ដែលគេស្គាល់ជាទូទៅថា ការ «ធ្លាយពោះវៀន – Leaky gut» ហើយ ពោះវៀន ដែលធ្លាយនោះ គឺ ជាស្នាមប្រះធំ នៅក្នុងស្រទាប់ពោះវៀនរបស់មនុស្ស ដែលបង្ករគ្រោះថ្នាក់ផ្នែកខាងក្នុងរបស់ពោះវៀនមនុស្ស ដោយសារមានជាតិពុល និងអាហារដែលមិនបានរំលាយបានល្អចូលទៅ ដែលបណ្ដាលឱ្យមានបញ្ហារលាក ។ នេះបើយោងតាមការចេញផ្សាយដោយសាកលវិទ្យាល័យហាវឺត។

វេជ្ជបណ្ឌិត Petrucci បន្តថា ការមានរបបអាហារ ដែលមានជាតិសរសៃខ្ពស់ ក៏ជួយរក្សាកម្រិតអរម៉ូនសម្រាប់ស្ត្រីផងដែរ។ ជាតិសរសៃត្រូវបានគេរកឃើញថា អាចកាត់បន្ថយជាតិស្ករក្នុងឈាម និងកម្រិតអឺស្ត្រូសែន ដែលអាចកាត់បន្ថយហានិភ័យ ក្នុងការវិវត្តទៅរកជំងឺមហារីកសុដន់តិចជាងមុន ៨ភាគរយ។

រូបតំណាង អាហារជាតិសរសៃ

តើអ្នកគួរទទួលទានអាហារមានជាតិសរសៃជាប្រចាំថ្ងៃដោយរបៀបណា?

អ្នកជំនាញខាងលើ បានណែនាំឱ្យជម្រើសរើសអាហារនេះ ជាមួយផ្នែកមួយនៃ របបអាហារប្រចាំថ្ងៃ ព្រោះវាផ្ដល់នូវសារធាតុចិញ្ចឹមជាច្រើន​ដល់រាងកាយ។ ក្នុងនោះ អាហារ ដែលសម្បូរជាតិសរសៃរ ដែលងាយស្រួលរក មានដូចជា ផ្លែបឺរ បន្លែបៃតង គ្រាប់អាល់ម៉ុន ផ្លែប៊ីរី ផ្លែប៉ោម និងគ្រាប់ធញ្ញជាតិ។ វេជ្ជបណ្ឌិតរូបនេះ បន្តថា មនុស្សភាគច្រើន គួរតែទទួលទានអាហារដែលមានជាតិសរសៃ ប្រហែល ១០ ក្រាមក្នុងមួយថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...