អង្គការសុខភាពពិភលលោក លើកទឹកចិត្តរដ្ឋភាគីជំរុញការផ្លាស់ប្តូរពីដំណាំថ្នាំជក់មកដាំដំណាំផ្ដល់ជាអាហារវិញ

ភ្នំពេញ – ដោយសារថ្នាំជក់ជាដំណាំបង្កផលប៉ះពាល់ចាប់តាំងពីការដាំដុះរហូតដល់ប្រើប្រាស់ អង្គការសុខភាពពិភលលោក លើកទឹកចិត្តដល់​រដ្ឋភាគីឱ្យជំរុញការផ្លាស់ប្តូរពីដំណាំថ្នាំជក់មកដាំដំណាំផ្ដល់ជាអាហារវិញ។ នេះបើតាមការលើកឡើងរបស់ លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ “យើងត្រូវការអាហារ មិនមែនថ្នាំជក់” កាលពីពេលថ្មីៗនេះ។

លោកស្រីបណ្ឌិត ឈា ឆដាភា មានប្រសាសន៍ថា ការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបង្ហាញថា កសិករដែលដាំដុះ និងប្រមូលផលថ្នាំជក់អាចស្រូបយកជាតិនីកូទីនស្មើនឹងបារី ៥០ដើមជារៀងរាល់ថ្ងៃ។ លើសពីនេះ កសិករថ្នាំជក់តែងតែនាំយកសារធាតុគ្រោះថ្នាក់ដែលជាប់នៅលើខ្លួនប្រាណ សម្លៀកបំពាក់ ឬស្បែកជើង មកផ្ទះដែល​នាំឱ្យមានគ្រោះថ្នាក់សម្រាប់គ្រួសាររបស់គាត់ថែមទៀត ជាពិសេសកុមារ។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បន្ថែមថា ការដាំដុះថ្នាំជក់ទាមទារការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតខ្លាំង និងជីយ៉ាងច្រើន ដែលរួមចំណែកដល់ការរិចរិលដី សារធាតុគីមីចូលទៅក្នុងបរិយាកាស ក្នុងទឹក បំពុលបឹង ទន្លេ និងទឹកផឹក។ ដីដែលប្រើសម្រាប់ដាំថ្នាំជក់មានជីជាតិថយចុះដែលធ្វើឱ្យការដាំដំណាំអាហារផ្សេងទៀតមានផលទាប។

ជាមួយគ្នានេះ ផលិតផលថ្នាំជក់មានផ្ទុកសារធាតុគីមីជាង ៧០០០ប្រភេទ ដែលក្នុងនោះមានយ៉ាងតិច ៧០ ប្រភេទបង្កឱ្យមានជំងឺមហារីក។ ទន្ទឹមនោះ សន្លឹកថ្នាំជក់ស្រស់ក៏មានសារជាតិនីកូទីន និងជាតិជ័រដែលអាចប៉ះពាល់សុខភាពកសិករដូចជា ការកើតជំងឺថ្នាំជក់ស្រស់ដែលមានរោគសញ្ញាដូចជា ចង្អោរ វិលមុខ ឈឺក្បាល ឈឺពោះ រាគ អស់កម្លាំង ពិបាកដកដង្ហើម និងរោគសញ្ញាជាច្រើនទៀត។

លោកស្រីបណ្ឌិត ឈា ឆដាភា បញ្ជាក់បន្ថែមទៀតថា ក្រសួងសុខាភិបាល និងគណៈកម្មាធិកាត្រួតពិនិត្យថ្នាំជក់ ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងរៀបចំត្រួតពិនិត្យផលិតផលថ្នាំជក់ទទួលបានជោគជ័យដូចជា ពង្រឹងការអនុវត្តច្បាប់ដោយអនុវត្តដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់បាន ៨២% និងបានដាក់ចេញគំរូសារព្រមានសុខភាពជារូបភាព និងជាភាសារខ្មែរជុំទី៤ក្នុងឆ្នាំ២០២៣, ពង្រឹងការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា វិទ្យុ ទូរទស្សន៍ ផ្ទាំងប៉ាណូ ផ្ទាំងបដា ផ្ទាំងគំនូរ ជាដើម បានអនុវត្តពេញលេញ, ការអនុវត្តអនុក្រឹត្យស្តីពី វិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬទីសាធារណៈ ៨៤% មានបិទស្លាកហាមជក់បារី, ម្ចាស់អង្គភាពនៅទីកន្លែងធ្វើការឬកន្លែងសាធារណៈ ៩៧% គាំទ្រវិធានការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។

លើសពីនេះ យុទ្ធនាការកីឡាគ្មានផ្សែងបារី ក្នុងព្រឹត្តការណ៍កីឡា Sea Game ដោយក្រសួងទេសចរណ៍ជំរុញការអនុវត្តអនុក្រឹតស្ដីពីវិធានការហាមការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈដែលហាមការប្រើប្រាស់ថ្នាំជក់គ្រប់ទម្រង់នៅទីលាននិងបរិវេណជុំវិញទីលានប្រកួតកីឡា, បានចាត់វិធានការច្បាប់ចុះបង្ក្រាបនិងចាត់វិធានការតុលាការចំនួន ២ លើក និងអប់រំផ្សព្វផ្សាយដល់ប្រជាជន និងពង្រឹងការផ្តល់សេវាសុខាភិបាល ប្រឹក្សាលះបង់ទម្លាប់ជក់បារី និងការបង្កើតឱ្យដំណើរការសេវាផ្តល់ប្រឹក្សានៅមណ្ឌលសុខភាព និងជំរុញការបង្កើតនិងអនុវត្តបណ្តាញទីក្រុងគ្មានផ្សែងបារីបានចំនួន ១៨ ខេត្ត-ក្រុង រួមមាន ធានីភ្នំពេញ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កោះកុង ប៉ៃលិន មណ្ឌលគីរី រតនគីរី ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពត ព្រះសីហនុ តាកែវ បន្ទាយមានជ័យ និងខេត្តកណ្តាល។

បើតាមលោកស្រីបណ្ឌិត ឈា ឆដាភា ជំហានបន្ទាប់ ក្រសួងសុខាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នឹងធ្វើ ទី១. ពង្រឹងការអនុវត្តច្បាប់ អនុក្រឹត និងប្រកាស ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ដូចជា ប្រកាសស្តីពី វិធានការចំពោះការដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់។ ទី២. អប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ ជំរុញការការពារប្រជាជនពីផ្សែងផលិតផលថ្នាំជក់ ដោយពង្រីកបណ្តាញទីក្រុងគ្មានផ្សេងបារី និងទី៣. សហការជាមួយដៃគូពាក់ព័ន្ធតំឡើងពន្ធផលិតថ្នាំជក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...