អ្នកជំនាញបង្ហាញតិចនិច ២ ដើម្បីទាក់ទាញអ្នកដទៃឱ្យចង់ស្ដាប់អ្នកនិយាយ

អ្នកត្រូវតែមានភាពឈ្លាសវៃ ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃយកចិត្តទុកដាក់ស្ដាប់ នៅពេលអ្នកនិយាយ។ នេះគឺជាការលើកឡើងរបស់ លោក Matt Abraham ជាអ្នកជំនាញ និងជាអ្នកប្រឹក្សាផ្នែកទំនាក់ទំនង និងជាសាស្ត្រាចារ្យបង្រៀនអំពីអកប្បកិរិយាមនុស្ស នៅសាកលវិទ្យាល័យ Stanford ។ អ្នកជំនាញរូបនេះ បានបង្ហាញពីវិធីសាស្ត្រ ២ យ៉ាង ដែលអ្នកអាចអនុវត្ត ដើម្បីទាក់ទាញអ្នកដទៃ ឱ្យចាប់អារម្មណ៍មកលើអ្នក នៅអំឡុងពេលដែលអ្នកនិយាយ។

១. កុំនិយាយអ្វីទាំងអស់

បើតាមអ្នកជំនាញរូបនេះ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃ គឺមិននិយាយអ្វីទាំងអស់។ ប៉ុន្តែអ្នកត្រូវប្រាកដថា នៅពេលដែលអ្នកចូលទៅក្នុងចំណោមនុស្សច្រើន ឬស្ថិតក្នុងកិច្ចប្រជុំ អ្នកដទៃពិតជាបានឃើញអ្នក។ នៅពេលដែលអ្នកដទៃបានឃើញអ្នក ប៉ុន្តែមិនបានស្ដាប់ ឬឮសំឡេងអ្នកនិយាយ វានឹងធ្វើឱ្យគេចង់ស្ដាប់នៅពេលដែលអ្នកចាប់ផ្ដើមនិយាយ។

២. និយាយតែក្នុងករណីចាំបាច់

លោក Abraham លើកឡើងថា ការនិយាយតែអ្វីដែលសំខាន់ មានឥទ្ធិពល និងបំផុសគំនិត ក៏ជាផ្នែកមួយ ដែលទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃឱ្យស្ដាប់យើងផងដែរ។

ម្យ៉ាងទៀត ការនិយាយរបស់អ្នក ត្រូវតែមានលក្ខណៈសាមញ្ញ ងាយយល់ និងផ្ដល់គំនិត។ ឬក៏អាចសាកល្បងវិធីសាស្ត្រផ្សេងទៀតគឺ នៅពេលដែលអ្នកចាប់ផ្ដើម ធ្វើបទបង្ហាញធំអ្វីមួយ សូមភ្ជាប់ជាមួយនឹងការសួរសំណួរ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃ​ និងបង្កើតបរិយាកាសមួយ ដែលទាញពួកគេឱ្យចូលរួមគិតអំពីអ្វី ដែលអ្នកកំពុងនិយាយ។

ចំណុចដែលសំខាន់មួយទៀតនោះគឺ ប្រយោគដែលអ្នកនិយាយ គឺតែឃ្លាដែលមានន័យគ្រប់គ្រាន់ បង្ហាញនូវភាពប្រាកដនិយម ឬលក្ខណៈជាក់ស្ដែង មានភ្ជាប់ជាមួយការពន្យល់ច្បាស់លាស់ និងផ្ដល់នូវព័ត៌មាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...