ផ្លែឈើពិតជាមានសារៈសំខាន់ណាស់ក្នុងរបបអាហារប្រចាំថ្ងៃ ដោយគេដឹងថា នៅក្នុងផ្លែឈើមានសារធាតុចិញ្ចឹមដែលជួយទៅដល់សុខភាពរាងកាយ ក៏ដូចជាសម្រស់។ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលបានបរិភោគផ្លែឈើជាប្រចាំថ្ងៃ, តែយ៉ាងណាក៏ដោយ បើតាមអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ យើងគួរតែបរិភោគផ្លែឈើឱ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានសុខភាពល្អ។
បើតាមអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ ផ្លែឈើភាគច្រើនមានវីតាមីន និងសារធាតុរ៉ែខ្ពស់ច្រើន ដែលលោកអ្នកគួរហូបផ្លែឈើយ៉ាងតិចណាស់ ម្តងក្នុងមួយសប្តាហ៍។ ផ្លែឈើមានជាតិសរសៃ ឬហ្វាយប័រ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាការរំលាយអាហារបានល្អ ។ ការទទួលទានផ្លែឈើដែលមានជាតិហ្វាយប័រនេះ ក៏អាចជួយកាត់បន្ថយកូឡេស្តេរ៉ុល ធ្វើឱ្យមានអារម្មណ៍ឆ្អែត និងរួមចំណែកដល់ការសម្រកទម្ងន់ផងដែរ។

លើសពីនេះ ផ្លែឈើដែលផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ជួយប្រឆាំងរ៉ាឌីកាល់សេរី ដែលអាចជួយពន្យារភាពចាស់ និងកាត់បន្ថយហានិភ័យ នៃជំងឺណាមួយ។
សម្រាប់អ្នកដែលចង់សម្រក ឬ រក្សាទម្ងន់ គួរតែទទួលទានអាហារពេលព្រឹក និងអាហារពេលល្ងាចដែលមានផ្លែឈើច្រើន ព្រោះវាមានកាឡូរីទាប និងជីវជាតិខ្ពស់ ដោយសារផ្លែឈើមានជាតិទឹក និងហ្វាយប័រខ្ពស់ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត។ របបអាហារដែលសំបូរទៅដោយបន្លែ និងផ្លែឈើអាចជួយទប់ទល់ជំងឺជាច្រើន រួមទាំងជំងឺកាចៗដូចជាមហារីក និងបញ្ហាបេះដូងជាដើម។

របាយការណ៍សុខភាពដែលចេញផ្សាយដោយ Healthline បង្ហាញថា ការទទួលទានផ្លែឈើបន្ថែមរៀងរាល់ថ្ងៃ បានកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ៧ ភាគរយ។ ការសិក្សាមួយផ្សេងទៀតក៏បានបង្ហាញដែរថា ការទទួលទានផ្លែឈើដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ោម និងផ្លែស្ត្របឺរី គឺអាចធ្វើឱ្យថយចុះហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ការទទួលទានផ្លែឈើក៏អាចជួយកាត់បន្ថយសម្ពាធឈាម និងកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មផងដែរ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2025
សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញអប់រំភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/07/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2023
ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។



































































