យុវតី កៅ ម៉េងហ័ង ៖ ហ៊ានសាកល្បង ជាចំណុចចាប់ផ្ដើមនៃការបង្កើនសក្តានុពលសិស្ស-និស្សិត

រឿងអ្វីក៏ដោយ តែងតែចាប់ផ្ដើមពីជំហានដំបូង ប្រសិនបើអ្នកមិនចាប់ផ្ដើមជំហានដំបូង អ្នកច្បាស់ជាមិនដឹងទេថា ជីវិតរបស់អ្នក នៅដំណាក់កាលបន្ទាប់នឹងមានរឿងអ្វីកើតឡើង ហើយអាចនឹងធ្វើដំណើរទៅរកគោលដៅ ដែលអ្នកចង់ទៅដោយរបៀបណា។ នេះជាការលើកឡើងរបស់យុវតី កៅ ម៉េងហ័ង សហស្ថាបនិក នៃគម្រោងស្ទែមយូនីធី និងគម្រោង Ladies in Tech ហើយក៏ជានិស្សិតកំពុងសិក្សា​ជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត នៅ​ក្នុងវេទិកា នៃពិព័រណ៌សាកលវិទ្យាល័យ និងអាជីព ២០២៤ កាលពីពេលថ្មីៗនេះ។

ដើម្បីបំផុសស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ឱ្យហ៊ានសាកល្បង ពង្រឹងសមត្ថភាពខ្លួនឯង ម៉េងហ័ង បានចែករំលែកថា វិធីសាស្ត្រចំនួន៤ ដែលសិស្សានុសិស្សថ្នាក់វិទ្យាល័យ ឬនិស្សិត អាចពង្រឹងសក្តានុពល និងបង្កើតឱកាសសម្រាប់ខ្លួនឯងបាន ៖

១.ការចូលរួមកម្មវិធីស្ម័គ្រចិត្ត ៖ ម៉េងហ័ង សង្កត់ធ្ងន់ថា ការចូលរួមក្នុងការងារស្ម័គ្រចិត្ត ពិតជាសំខាន់សម្រាប់សិស្ស និងនិស្សិត ដែលត្រូវការបទពិសោធន៍ ព្រោះតាមរយៈការចូលរួមក្នុងកម្មវិធី យុវជននឹងរៀនសូត្របានច្រើន អំពីការងារ។ ម៉េងហ័ង បន្តថា ពេលខ្លះ ទោះយើងមិនចូលចិត្តធ្វើកិច្ចការ ឬរឿងទាំងនោះក៏ដោយ ប៉ុន្តែយើងត្រូវតែហ៊ានសាកល្បង ហ៊ានធ្វើ ព្រោះក្នុងជីវិតយើងមិនអាចធ្វើរឿង ដែលយើងចូលចិត្តរហូតនោះទេ។

២.ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ ៖ យុវតីរូបនេះ លើកឡើងថា បើតាមបទពិសោធន៍ផ្ទាល់ខ្លួន ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗ បានធ្វើឱ្យសមត្ថភាព និងការយល់ដឹង ក្នុងវិស័យដែលខ្លួនកំពុងសិក្សារីកចម្រើនបានឆាប់រហ័ស ហើយនេះ ក៏ជាផ្នែកមួយ នៃការពង្រឹងកេឌ្រីតខ្លួនឯងផងដែរ។

៣.ផ្លាស់ប្ដូរការសិក្សា (Exchange program) ៖ ការចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា នឹងផ្ដល់មេរៀន និងបទពិសោធន៍ថ្មីៗជាច្រើន។ បើតាមបទពិសោធន៍ជាក់ស្តែងរបស់ ម៉េងហ័ង ផ្ទាល់ ការចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សា បានធ្វើឱ្យនាងផ្លាស់ប្ដូរខ្លួនឯងក្នុងរូបភាពវិជ្ជមានយ៉ាងច្រើន ជាពិសេស គឺការគិត អាកប្បកិរិយា និងការនិយាយស្ដី។

៤.បង្កើតគម្រោងសម្រាប់សង្គម ៖ ជាក់ស្តែង ក្នុងការសិក្សានៅថ្នាក់ទី១១ ម៉េងហ័ង បានបង្កើតគម្រោងមួយ ដែលមានឈ្មោះថា Lady in tech ដែលត្រូវបានគាំទ្រដោយ Unicef Cambodia និងធ្វើឡើងដើម្បីបង្កើតវគ្គសិក្សាឱ្យក្មេងស្រី ចូលរួមរៀនសរសេរកូដ។ តាមរយៈការបង្កើត និងដឹកនាំគម្រោងនេះ ម៉េងហ័ង បានជួយដល់សិស្សស្រីប្រមាណ ៥០នាក់ឱ្យរៀនសរសេរកូដ ព្រមទាំងរៀនសូត្រ និងទទួលបានបទពិសោធន៍ជាច្រើនពីការងារ។

យ៉ាងណាក៏ដោយ បើតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួន ម៉េងហ័ង បានបញ្ជាក់ថា ការបង្កើតឱកាសឱ្យ​ខ្លួនឯងធ្វើរឿងថ្មីជាប្រចាំ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ ការសាកល្បងនេះ នឹងធ្វើឱ្យយុវជនមានអារម្មណ៍ភ័យខ្លាច ខ្លាចធ្លាក់ ខ្លាចគេស្ដីឱ្យ ខ្លាចគេប្រៀបធៀប ឬមាក់ងាយ និងយល់ថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ជាដើម។ ប៉ុន្តែទោះជាមានអារម្មណ៍បែបណាក៏ដោយ ដើម្បីភាពរីកចម្រើន យុវជនត្រូវតែហ៊ានសាកល្បង និងផ្ដល់ឱកាសឱ្យខ្លួនឯងរៀនពីបទពិសោធន៍ទាំងនោះ ទោះជោគជ័យ ឬបរាជ័យក៏ដោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...