ការបង្កើតក្រុមសិក្សា នៅមហាវិទ្យាល័យ ជួយនិស្សិតកាត់បន្ថយភាពតានតឹង និងពន្លឿនការអភិវឌ្ឍសមត្ថភាព

ការចងសម្ព័ន្ធភាពរៀនជាក្រុមនៅមហាវិទ្យាល័យដោយមិនចាំបាច់មានការផ្តួចផ្តើមពីសំណាក់សាស្រ្តាចារ្យ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់និស្សិត ដោយវានឹងជួយឱ្យការសិក្សាកាន់តែប្រសើរ ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ព្រមទាំងបង្កើនទំនាក់ទំនងល្អថែមទៀតផង។ ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍របស់និស្សិតមកពីមហាវិទ្យាល័យនានា ពីអត្ថប្រយោជន៍ដែលពួកគេទទួលបានពីការរៀនជាក្រុម។

កញ្ញា គង់ ស្រីរត្ន័ និស្សិតសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ និយាយថា ការសហការណ៍គ្នារៀនជាក្រុមនៅសាលាធ្វើឱ្យមនុស្សមានផ្នត់គំនិត ឬឥរិយាបថចេះជួយជ្រោមជ្រែងគ្នា និងសាមគ្គីជាក្រុម ទោះបីជាចង្កោមមនុស្សនៅក្នុងក្រុមមិនទាន់មានសមត្ថភាពស្មើគ្នាក៏ដោយ ប៉ុន្តែបើក្នុងក្រុមមានការចងក្រងសមាជិកដែលមានឆន្ទៈរួម នោះភាពរីកចម្រើននឹងនៅតែបន្តមាន ។ ការសិក្សាជាក្រុមៗនៅមហាវិទ្យាល័យវាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ជាពិសេសនៅពេលដែលប្រឡូកក្នុងក្រុមនិស្សិតដែលមានសក្កានុពលពីធម្មជាតិ ឬមនុស្សដែលមានវីធីសាស្រ្តចម្រុះក្នុងការសម្រេចគោលដៅអ្វីមួយ ប៉ុន្តែបញ្ហាត្រង់ចំណុចនេះវាប្រៀបដូចជាវិញ្ញាសាក្នុងថ្នាក់ដូច្នោះដែរ គឺតែងតែបង្កប់នូវដំណោះស្រាយ និងផ្លែផ្កាក្រោយការសាកល្បងកម្រិតសមត្ថភាពនៃបុគ្គលម្នាក់ៗប៉ុណ្ណោះ។

ស្រីរ័ត្ន បន្ថែមថា ទោះបីជាការចងក្រងការរៀនជាក្រុមមានភាពស៉ាំញ៉ាំបន្តិច និងរងនូវការប៉ះទង្គិចពាក្យសម្ដី ឬការបញ្ចេញមតិយ៉ាងណាក្ដី តែវាជាការឆ្លុះបញ្ចាំងគ្នា និងចេះទទួលយកនូវភាពខុសគ្នានៃបុគ្គលិក្ខណៈមនុស្សម្នាក់ៗ ដែលនាំឱ្យមានការសាមគ្គីរួម ។ បើតាមការសង្កេតរបស់ ស្រីរ័ត្ន ពេលដែលជួបមនុស្សមានការយល់ឃើញនៅជ្រុងផ្សេងគ្នា ទស្សនៈខុសគ្នា វាជាឱកាសបង្កើតជាបរិយាកាសជជែកដេញដោលមតិខុសប្លែកគ្នាជាច្រើនផុសឡើង, កត្តាទាំងនេះគឺជាដើមចមនាំឱ្យបរិយាកាសសិក្សាកាន់តែមានភាពចម្រុះ និងបន្ថែមនូវសេចក្ដីមោះមុត ដែលអាចជួយអភិវឌ្ឍសមត្ថភាព និងគំរូភាពទៅកាន់អ្នកសិក្សាជុំវិញខ្លួន។

កាលដែលមានទម្លាប់ចងសម្ព័ន្ធភាពរៀនជាក្រុមបែបនេះហើយ ដែលជាហេតុផលមួយដ៏សំខាន់ធ្វើឱ្យខ្ញុំមិនសូវពិបាកក្នុងការសម្របខ្លួនជាមួយមនុស្សដែលមានលក្ខណៈផ្ទុយគ្នា

-កញ្ញា គង់ ស្រីរត្ន័

សម្រាប់កញ្ញា ជូ សៀកម៉ី និស្សិតផ្នែកវេជ្ជបណ្ឌិតទូទៅវិញ បានឱ្យដឹងថា នាងពិតជាពេញចិត្តចំពោះការរៀនជាក្រុម ទោះបីជាការរៀនជំនាញបែបវិទ្យាសាស្រ្តក៏ដោយ។ កញ្ញាបញ្ជាក់ថា ការរៀនជាក្រុមធ្វើឱ្យនាងមានការត្រៀមលក្ខណៈបានច្រើន ព្រោះរាល់ពេលមានការពិភាក្សាក្រុមម្តងៗ គឺតម្រូវឱ្យមានការចូលរួម ឬមានការឆ្លើយបតនូវសំណួរបំផុសនានា ដូច្នេះហើយ សៀកម៉ី តែងស្រាវជ្រាវបន្ថែមជាប្រចាំមុនពេលទៅជួបប្រជុំក្រុម ហើយការត្រៀមខ្លួនពីមួយពេលទៅមួយពេលជាកត្តាធ្វើឱ្យនាងកាន់តែពង្រឹងសមត្ថភាពខ្លួនឯងបានប្រសើរជាងមុន។

ខ្ញុំសង្កេតឃើញថា ការសិក្សាជាក្រុមកាន់តែជំរុញខ្ញុំនិងធ្វើឱ្យខ្ញុំមានចំណង់ក្នុងការអភិវឌ្ឍសមត្ថភាពទ្វេឡើង ជាងកាលដែលខ្ញុំរៀនតែម្នាក់ឯង

កញ្ញា ជូ សៀកម៉ី និស្សិតផ្នែកវេជ្ជបណ្ឌិតទូទៅ

យុវជន ឆាយ វិនឡុង ជានិស្សិតផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ក៏បានលើកឡើងដែរថា ខ្លួនគឺជាមនុស្សម្នាក់ដែលចូលចិត្តសិក្សាបែបជាលក្ខណៈក្រុមព្រោះនៅពេលដែលមានចំណុចខ្វះខាតណាមួយ គឺអាចសុំជំនួយពីគ្នាបានលឿន និងកាត់បន្ថយភាពក្រែងចិត្ត ព្រោះពេលចងជាក្រុមធ្វើឱ្យមនុស្សមានភាពស្និតស្នាលគ្នាច្រើនជាងមុន។

ខ្ញុំយល់ថា ការចងសម្ព័ន្ធភាពរៀនជាក្រុមបានផ្តល់លទ្ធផលល្អ ហើយអាចកាត់បន្ថយនូវភាពតាងតឹង និងជំនួសមកវិញនូវភាពសប្បាយរីករាយជាងមុន

លោក ឆាយ វិនឡុង ជានិស្សិតផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ 

វិនឡុង បន្តថា ក្នុងរយៈពេល និងស្ថានភាពតែមួយ ប្រសិនបើយើងធ្វើកិច្ចការអ្វីមួយ ឬទៅរៀនតែម្នាក់ឯង នោះលទ្ធផលដែលទទួលបាន គឺអាចមានត្រឹមតែ១០ទេ។ ប៉ុន្តែបើស្ថិតនៅក្នុងស្ថានភាពនោះដូចគ្នា បើមានមនុស្សជាក្រុមចូលរួម នោះលទ្ធផលដែលទទួលបានអាចឈានរហូតទៅដល់១០០ឯណោះ។ ទាំងនេះហើយដែលជាហេតុផលនាំឱ្យ វិនឡុង ជ្រើសរើសការសិក្សាជាក្រុមនៅមហាវិទ្យាល័យ ជាជាងសិក្សាតែឯង ព្រោះវាមិនត្រឹមតែផ្តល់នូវប្រសិទ្ធភាពប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយនូវសភាពឯកោអំឡុងពេលជាយុវវ័យបានមួយផ្នែកទៀតផង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...