ទម្លាប់អវិជ្ជមានដែលធ្វើឱ្យសុខភាពហិរញ្ញវត្ថុធ្លាក់ចុះ និងវិធីកែលម្អ

សុខភាពហិរញ្ញវត្ថុគឺជាផ្នែកសំខាន់ នៃជីវិតប្រចាំថ្ងៃ ប៉ុន្តែជាញឹកញាប់ យើងមិនសូវដឹងទេថា ទម្លាប់តូចៗ ឬការសម្រេចចិត្តដោយ​មិន​បាន​គិតគូរវែងឆ្ងាយ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់យើងក្នុងរយៈពេលវែង។

តាមរយៈគេហទំព័រ Power of Positivity បានបង្ហាញអំពីទម្លាប់អវិជ្ជមាន​មួយ​ចំនួន​ដែល​លោកអ្នក​គួរចៀសវាង និងវិធីកែលម្អឡើងវិញ ៖

១. មិនធ្វើផែនការហិរញ្ញវត្ថុ ៖ ការធ្វើផែនការចំណាយចំណូលគឺជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពហិរញ្ញវត្ថុ ដែលមិនគួរមើលរំលងសម្រាប់មនុស្សទូទៅ ជារឿយៗ សកម្មភាពមួយនេះបានអនុវត្តន៍ទៀងទាត់តែអ្នកធ្វើអាជីវកម្ម ការលក់ដូរ ឬការរកស៊ីទូរទៅតែប៉ុណ្ណោះ ខណៈសកម្មភាពបែបនេះ គឺឆ្លើយតបនឹងទម្លាប់ចាយវាយរបស់មនុស្សជាទូទៅ។ ផែនការ ឬការកត់ត្រាអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រៀបដូចទៅនឹងផែនទីដែរ ព្រោះកាលណាយើងបានកំណត់ទិសដៅ ហើយស្គាល់ពីផែនទីច្បាស់ វាក៏នឹងផ្តល់ភាពងាយស្រួលក្នុងការបញ្ចៀសពីការវង្វេង ​ឬការភ័យខ្លាច ជំនួសមកវិញនូវការបង្កើនភាពជឿជាក់ចំពោះខ្លួនឯងបានរឹងមាំជាងមុន។

២. ទិញសម្ភារទាំងមិនបានទុកចន្លោះគិតពិចារណា ៖ ការទិញដោយមិនបានពិចារណា ជារឿយៗកើតមាននៅពេលទិញអ្វីមួយ ដោយផ្អែកលើអារម្មណ៍ចង់បាន ជាជាងតម្រូវការជាក់ស្តែងពិតប្រាកដ ដើម្បីមានពេលក្នុងការពិចារណាលើការទិញអ្វីមួយ គួរកុំទិញពេលឃ្លានខ្លាំង កុំទិញពេលកំពុងមានការបញ្ចុះតម្លៃប្រកបដោយភាពទាក់ទាញពេក! គួរទិញនៅពេលដែលដឹងថា សម្ភារទាំងនោះ លោកអ្នកពិតជាត្រូវការដោយអត់ពុំបាន។

៣. មិនផ្តល់អាទិភាពលើការសន្សំ ៖ ភាពអាសន្នតែងតែកើតមានគ្រប់ពេល គ្រប់វេលា ដោយឡែក ការត្រៀមទុកមុន ទោះពុំអាចដោះស្រាយបញ្ហាបានទាំងស្រុងក៏ពិតមែន! ប៉ុន្តែក៏បានចូលរួមចំណែកសម្រាលបន្ទុក និងការជៀសវាងពីកម្ចីដែលពុំចាំបាច់នានា។ អ្នកដែលពុំបានសន្សំ នៅពេលមានហានិភ័យកើតមានម្តងៗ ពួកគេងាយនឹងរងគ្រោះដោយសារប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ ឬការលក់សម្ភារល្អៗក្នុងតម្លៃមួយដែលទាបខ្លាំង។ ការសន្សំពុំមែនមានន័យថា ការដកប្រាក់ចំណូលដែលរកបានទៅក្នុងការសន្សំក្នុងចំនួនដ៏ច្រើនទេ ប៉ុន្តែជាការមានទម្លាប់ដកហូតប្រាក់ដែលរកបានក្នុងចំនួនមួយដែលមិនប៉ះពាល់ដល់តម្រូវការចាំបាច់ ​ទៅក្នុងកញ្ចប់សន្សំទោះតិចក្ដីច្រើនក្ដី ប៉ុន្តែអ្វីដែលសំខាន់ គឺការអនុវត្តន៍បានជាប្រចាំ។

៤. ការបន្ថែមបំណុលដែលពុំចាំបាច់ ៖​ បំណុលពុំមែនជារឿងមិនល្អនោះទេ ប៉ុន្តែប្រសិនបើ ប្រើប្រាស់បំណុលមិនឆ្លើយតបជាមួយលទ្ធភាពខ្លួនឯង ឬក៏ការធ្វើឱ្យខ្លួនឯងមានបំណុលដែលមិចាំបាច់កើតមានជាហូរហែ វាបង្ហាញឱ្យឃើញអំពីហានិភ័យ នៃការថែទាំសុខភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនបានល្អ។

គួរជម្រាបជូនថា បំណុលល្អ អាចជាការវិនិយោគដែលបង្កើនទ្រព្យសម្បត្តិ បង្កើនផាសុកភាពតែមិនមែនជាភាពហ៊ឺហា ឬកម្ចីដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ពង្រឹងសុវត្ថិភាព និងការវិនិយោគទៅក្នុងរយៈវែង។ ឧទាហរណ៍ការវិនិយោគលើកម្ចីនៃការបង្កើនជំនាញ ឬការសិក្សាមហាវិទ្យាល័យ ឬក៏ការទិញសម្ភារដាក់ជួល ដើម្បីរកចំណូលបន្ថែម។ យ៉ាងណាមិញ បំណុលដែលរាប់ថាមិនល្អ ដូចជាកម្ចីដែលមានការប្រាក់ខ្ពស់ ការបង់រំលោះទ្រព្យដែលគ្រាន់តែលម្អភ្នែកញាតិ ឬសម្ភារមិនចាំបាច់ណាមួយ គឺបង្កឱ្យស្ត្រេសនឹងហិរញ្ញវត្ថុខ្លួនឯងកាន់តែច្រើនឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *