៧វិធីសាស្រ្តជំរុញឱ្យក្រោកពីដំណេកព្រឹកព្រលឹម

ក្រោកពីដំណេកនៅពេលព្រលឹមជាសកម្មភាពមួយជួយឱ្យអ្នកមានឱកាសបានបន្ថែមពេលវេលាជាច្រើនក្នុងការបំពេញភារកិច្ចក្នុងមួយថ្ងៃពេញ ។ ជាងនេះទៅទៀតអាចធ្វើការងារដែលអ្នកស្រឡាញ់បានច្រើនជាងមុនផងដែរ។ ជារឿងពិតមួយ ការក្រោកពីដំណេកនៅពេលព្រឹកព្រលឹមជាការប្រព្រឹត្តមួយដែលមនុស្សមួយចំនួនយល់ថាវាជារឿងលំបាក ដោយមានពេលខ្លះ ទោះបីជាគេងបានគ្រប់ម៉ោងហើយក៏នៅតែមិនងាយក្នុងការក្រោកដែរ ដោយមានការពន្យារពេល បិទម៉ោងរោទ៍ ឬក៏ពេលខ្លះទៀតងើបដែរ តែក្រោកមកទាំងត្រដាបត្រដួស ខណៈពេលព្រឹកព្រលឹមត្រូវការភាពស្រស់ស្រាយសប្បាយចិត្ត។

ទោះបីក្រោកពីគេងពេលព្រឹកព្រលឹម វាជាបញ្ហាដែលពិបាក តែក៏មិនមែនមានន័យថាមិនអាចរកដំណោះស្រាយបាននោះដែរ យោងតាមគេហទំព័រ Best Life កាលដែលចាប់ផ្តើមពង្រឹងវិន័យរៀនក្រោកពីព្រលឹមបានជោគជ័យ ជួយឱ្យលោកអ្នកបង្កើនអារម្មណ៍ស្រស់ស្រាយ រីករាយ បង្កើនផលិតភាពការងារការសិក្សា និងជំរុញឱ្យពេលព្រឹកកាន់តែមានន័យសម្រាប់ការចាប់ផ្តើមថ្ងៃថ្មី ។ ខាងក្រោមជាគន្លឹះប្រាំពីរចំណុចដើម្បីជំរុញឱ្យទម្លាប់ក្រោកពីដំណេកនាព្រឹកព្រលឹម ឱ្យមានភាពទៀងទាត់៖

១. កំណត់ដឹងរាល់ចេតនាដែលអ្នកត្រូវក្រោកពីព្រលឹម ៖ បំផុសសំណួរទៅកាន់ខ្លួនឯងថា តើហេតុអ្វីបានជាអ្នកត្រូវក្រោកពីព្រលឹម? ជាកិច្ចដំបូងគឺចំណាយពេលខ្លះ ដើម្បីសរសេរគំនិតឆ្លុះបញ្ចាំង ឬហេតុផលដែលអ្នកចាំបាច់ត្រូវក្រោកពីព្រលឹម។ នៅពេលដែលរកឃើញហើយ មិនថាក្នុងហេតុផលអ្វីក៏ដោយ ត្រូវរកឱ្យឃើញទៀតថា ហេតុអ្វីអ្នកត្រូវតែសម្រេចបេសកកម្មមួយនេះឱ្យបាន? ដោយហេតុថា កាលដែលមានគោលដៅច្បាស់លាស់ នោះនឹងបានដឹងអំពីដើមទងក្នុងការសម្រេច ថែមទាំងជំរុញឱ្យការដាក់ក្ដីរំពឹងទទួលបានលទ្ធផលល្អ។

២. ក្រោកពីគេងត្រូវពេលដែលកំណត់ឱ្យបានទៀងទាត់ ៖ ការក្រោកពីគេងដូចគ្នា ប៉ុន្តែមិនមែនសុទ្ធតែទទួលបាននូវអារម្មណ៍ល្អដូចគ្នាទេ ដោយពេលខ្លះក្រោកទាំងសភាពទុយមុយ ចំណែកមួយផ្នែកទៀតក្រោកជាមួយអារម្មណ៍ល្អៗ ឬភាពស្វាហាប់។ ប្រសិនបើលោកអ្នកចង់ឱ្យការក្រោកពីគេងជាមួយភាពស្រស់ស្រាយ អ្នកត្រូវរៀបទម្លាប់មួយដែលអាចក្រោកបានត្រឹមត្រូវ ឬក្រោកឱ្យបានមុនម៉ោងរោទ៍រឹតតែល្អ ដែលនេះត្រូវការទម្លាប់មួយជាមុនគឺក្រោកឱ្យត្រូវតាមកាលកំណត់ជាមុនសិន។  គន្លឹះពិសេសមួយជួយជំរុញអ្នកឱ្យក្រោកពីព្រលឹមគឺ ការកំណត់ម៉ោងចូលគេងបានល្អ និងមានភាពទៀងទាត់ជារៀងរាល់ថ្ងៃដូចកាលដែលកំណត់ពេលភ្ញាក់ពីគេងដូច្នោះដែរ។ ឧទាហរណ៍ថា បើអ្នកទម្លាប់គេងម៉ោង១០យប់ និងក្រោកម៉ោង៦ព្រឹក គួរគប្បីប្រព្រឹត្តិបែបនេះឱ្យបានជាប្រចាំ។ នៅពេលដែលអ្នកកាន់តែឆាប់ទទួលទានដំណេក លោកអ្នកក៏នឹងទទួលបានអារម្មណ៍ល្អនៅពេលក្រោកពីដំណេកផងដែរ។ ត្រង់ចំណុចនេះ មុនពេលចូលគេងអ្នកចាំបាច់ត្រូវតែរក្សាគម្លាតពីពន្លឺពណ៌ខៀវ ឬក៏អេក្រង់ទូរស័ព្ទ យ៉ាងហោចណាស់ឱ្យបាន៣០នាទី។

៣. បង្វឹកខ្លួនឯងកុំឱ្យចុចបិទម៉ោងរោទ៍ ៖ នៅពេលអ្នកបានក្រោកពីព្រលឹម វាគឺជាសកម្មភាពមួយដែលលើកទឹកចិត្តអ្នកឱ្យធ្វើបន្តទៀតនៅថ្ងៃបន្ទាប់ ដូច្នេះនៅពេលបានឮម៉ោងរោទ៍ត្រូវប្តេជ្ញាចិត្តថាងើបភ្លាម។ ការចុចបិទម៉ោងរោទ៍គឺធ្វើឱ្យសប្បាយចិត្តតែមួយខណៈប៉ុណ្ណោះ ប៉ុន្តែវាជាសកម្មភាពមួយដែលទាញថាមពលរបស់អ្នកទៅវិញទេ ការបិទម៉ោងរោទ៍សម្រាកថែមចុះឡើងៗ អាចបណ្តាលឱ្យអ្នកមានអារម្មណ៍ហាក់មិនបានសម្រាកជាយូរម៉ោង ឬដូចជាមិនបានគេងអញ្ចឹង។

៤. ប្រើម៉ោងរោទ៍ដែលអ្នកចូលចិត្ត ៖ ដើម្បីជំរុញចិត្តឱ្យក្រោកពីព្រលឹម ត្រូវដាក់សំឡេងស្រដៀងនឹងចំណាប់អារម្មណ៍ ឬស្របនឹងចំណូលចិត្តរបស់អ្នក។ តាមរយៈប្រើប្រាស់នាឡិការោទ៍ដែលអ្នកស្រឡាញ់ ឬសំឡេងរោទ៍ដែលអ្នកចូលចិត្ត វាអាចជួយឱ្យអ្នកបណ្តុះទម្លាប់កាន់តែល្អ និងជួយដល់ការភ្ញាក់ពីព្រលឹមបានរឿយៗ។

៥. បង្កើតកាតព្វកិច្ចពេលព្រឹក ៖ វិធីមួយដែលបន្តឱ្យក្រោកពីព្រលឹមគឺការទៅធ្វើសកម្មភាពសំខាន់ៗ។ ឧទាហរណ៍ដូចជា មានណាត់អាហារពេលព្រឹកជាមួយមិត្ត ដើរហាត់ប្រាណជាមួយអ្នកជិតខាង ធ្វើសកម្មភាពកម្សាន្ត រីករាយនឹងការងូតទឹកពេលព្រឹក ស្ដាប់ព័ត៌មាន និងសកម្មភាពកម្សាន្តៗ ឬចាំបាច់ដទៃទៀតដែលតម្រូវការ ឬលើកទឹកចិត្តលោកអ្នកឱ្យក្រោកពីព្រលឹម។ មួយវិញទៀតអាចបង្កើតសកម្មភាពមួយចំនួនដែលអាចធ្វើឱ្យលំនឹងផ្លូវចិត្ត និងរាងកាយរបស់អ្នកបានល្អប្រសើរ ដើម្បីប្រមូលកម្លាំងក្នុងការចាប់ផ្តើមថ្ងៃថ្មី ដូចជាឆុងកាហ្វេ ឬតែ សមាធិ និងសកម្មភាពនានា ដែលអាចនាំឱ្យចិត្តស្រឡះ និងរាងកាយស្វាហាប់។

៦. គេងបានគ្រប់គ្រាន់ ៖ ប្រសិនបើអ្នកបានទទួលទានដំណេកបានគ្រប់ចំនួនម៉ោងទៅតាមតម្រូវការនៃរាងកាយរបស់អ្នក នោះការក្រោកពីព្រលឹមហាក់មិនមែនជាផលរំខានពេកនោះទេ ហើយជាទូទៅរាងកាយត្រូវការគេងចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុងមួយយប់។ ព្រោះការគេងបានគ្រប់គ្រាន់ក៏នឹងជួយឱ្យរាងកាយមានសភាព ឬកម្លាំងធម្មតានៅពេលក្រោកពីដំណេក។

៧. សុំជំនួយពីអ្នកដទៃ ៖ ប្រសិនបើអ្នកបានស្គាល់នរណាម្នាក់ដែលមានទម្លាប់ក្រោកពីព្រលឹមជាធម្មតា នោះអាចយកគាត់ជាកត្តាជំរុញ និងជួយដាស់តឿនអ្នកឱ្យប្រកាន់ទម្លាប់ក្រោកពីព្រលឹមបានទៀងទាត់។ មួយវិញទៀតគឺអាចស្វែងរកមនុស្សម្នាក់ដែលអាចបង្កើតទំនាក់ទំនងរៀងរាល់ព្រឹក ដើម្បីបង្កើតជាកាតព្វកិច្ចមួយ ដោយនិយាយអរុណសួស្ដីទៅកាន់គេជារៀងរាល់ព្រឹក ហើយមិនរំពឹងការឆ្លើយតប ដែលចំណុចសាមញ្ញទាំងនេះ ក៏អាចរក្សាទម្លាប់ឱ្យក្រោកពីព្រលឹមបានដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...