៧គន្លឹះដើម្បីជំរុញការផ្ចង់អារម្មណ៍ និងបង្កើនថាមពលដោយវិធីសាមញ្ញៗ

អារម្មណ៍ប្រែប្រួលឬឡើងចុះជារឿយៗ កើតឡើងនៅពេលដែលយើងទទួលបានព័ត៌មានមិនល្អជាបន្តបន្ទាប់។ ជាធម្មតា យើងក៏ព្យាយាមជម្នះនឹងអារម្មណ៍បែបនេះដោយវិធីសាស្រ្តជាច្រើនផ្សេងៗគ្នា។ ចំពោះរឿងរ៉ាវដែលកើតមាន មិនថាជាបញ្ហាដែលគួរឱ្យភ័យខ្លាច មិនសូវល្អ ឬក៏អាក្រក់ខ្លាំងបែបណានោះទេ ក៏នៅតែមានគន្លឹះក្នុងការទប់ទល់នឹងស្ថានភាពនេះ។ យ៉ាងណាក៏ដោយ បើបន្តឱ្យអារម្មណ៍ល្អក់កក និងការខកចិត្តបន្តកើតមានជារៀងរាល់ថ្ងៃ ជ្រៅទៅៗ កត្តាទាំងនេះក៏មានលទ្ធភាពជះឥទ្ធិពលមិនល្អ ទៅកាន់ការរស់នៅប្រចាំថ្ងៃផងដែរ។ បន្ថែមពីនោះ វាក៏ជំរុញឱ្យអ្នកក្លាយទៅជាបុគ្គលម្នាក់ ងាយនឹងរអ៊ូរទាំ និងបាត់បង់ចំណង់ចំណូលចិត្តចំពោះអ្វីៗដែលលោកអ្នកធ្លាប់មានសេចក្ដីប៉ងប្រាថ្នាកាលពីមុនៗ។

ដូច្នេះអារម្មណ៍មិនល្អបង្កបានទៅជាបញ្ហាប្រឈមជាច្រើន​​ តែយ៉ាងណាក៏ដោយ វិធីដែលអាចទាញរកច្រកចេញបាន គឺមិនចាំបាច់ទាល់តែមានដំណោះស្រាយធំៗនោះទេ ។ តាមរយៈគេហទំព័រ healthline បានបង្ហាញគន្លឹះប្រាំពីរចំណុច ជំរុញឱ្យអារម្មណ៍ល្អ និងបង្កើនថាមពលដោយមិនចំណាយថវិកាកំឡុងពេលអនុវត្តឡើយ ដែលសកម្មភាពទាំងនោះ មានដូចជា ៖

១. ដើរនៅលើសួនសាធារណៈ ៖ ចំណាយពេលបន្តិចបន្តួច ដើរនៅលើសួនសាធារណៈ ឬក៏ទីតាំងដែលមានលម្អដោយធម្មជាតិ គឺជាកត្តាមួយជួយបង្កើនអារម្មណ៍ល្អ និងចូលរួមបញ្ចៀសសភាពទុក្ខសោកទាំងពួងបានមួយផ្នែកដែរ។ ម្យ៉ាងវិញទៀត ការដើរនៅក្នុងបរិយាកាសធម្មជាតិមិនត្រឹមតែញ៉ាំងឱ្យអារម្មណ៍រីករាយប៉ុណ្ណោះទេ ថែមទាំងជួយឱ្យចិត្តមានភាពនឹងធឹងផងដែរ។ បន្ថែមពីនោះ សកម្មភាពដើរអនុញ្ញាតឱ្យរាងកាយ បានប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ ចំនួនចាប់ពី១០ទៅ១៥នាទី ក៏ជាចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យរាងកាយទទួលបានសុខភាពល្អតាមរយៈការស្រូបយកវិតាមីន D ពីពន្លឺព្រះអាទិត្យ។ បន្ថែមពីនោះពន្លឺពីធម្មជាតិ បង្កើតបានជាថាមពល និងពង្រឹងស្មារតីឱ្យមានការរំលឹកដឹង ហើយវាកាន់តែល្អជាពិសេសនោះគឺសម្រាប់អ្នកដែលត្រូវនៅក្នុងបន្ទប់បិទជិតមានរយៈពេលយូរៗ ហើយក៏សម្រាប់អ្នកដែលមិនបានផ្តល់ឱ្យរាងកាយទទួលបានពន្លឺគ្រប់គ្រាន់ជាដើម។

តាមរយៈការសិក្សាក៏បានឱ្យដឹងបន្ថែមដែរថា នៅពេលដែលយើងរួមគ្នា លើកទឹកចិត្តនិងគាំទ្រ ឱ្យមនុស្សចំណាយពេលចេញក្រៅឱ្យបានទៀងទាត់វាបង្កបាននូវអត្ថប្រយោជន៍ជាច្រើន ព្រោះជួយឱ្យពួកគេទទួលបានអារម្មណ៍ល្អជាងមុន ហើយការគិតក៏ប្រសើរជាងមុនដែរ។ សូមចាំដែរថា ធម្មជាតិជាប្រភពដែលជំរុញបាននូវសុភមង្គល និងកាត់បន្ថយស្រ្តេស ហើយវាក៏អាចអភិវឌ្ឍន៍សមត្ថភាព ក្នុងការផ្តោតផងដែរ ដែលវាជាគន្លឹះមួយជួយពង្រឹងសតិរបស់អ្នក ជាពិសេសនៅពេលដែលមានកាតព្វកិច្ចត្រូវសម្រេចអ្វីមួយជាចាំបាច់។ ការចំណាយពេលបន្ថែមនៅក្នុងបរិយាកាស ដែលមានធម្មជាតិ មិនត្រឹមតែជួយកាត់បន្ថយបញ្ហានៃសុខភាពផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលជះជាវិជ្ជមាន ទៅកាន់ការផ្ចង់សតិបញ្ញាស្មារតីបានមួយកម្រិតទៀតដែរ។

២. សើចឱ្យអស់ពីចិត្ត ៖ សើចខ្លាំងៗ គឺជាហេតុផលល្អ សម្រាប់អ្នកនិយាយជាសាធារណៈ និងអ្នកបង្ហាត់បង្រៀន ដោយពួកគាត់បានចាប់ផ្តើមការនិយាយនិងបង្រៀន តាមរយៈការបំផុសរឿងកម្លែងដែលបង្កឱ្យមានសំណើចជាមុនសិន ឬក៏និយាយជាប្រភេទសាច់រឿងដែលកម្សាន្តៗស្រាលៗ។ ការសើចក្អាកក្អាយនៅក្នុងចំណោមមនុស្សជាច្រើន អាចបន្ធូរបន្ថយភាពតានតឹង និងការផ្សព្វផ្សាយអារម្មណ៍ពោរពេញថាមពល ទៅកាន់មនុស្សជុំវិញខ្លួន ថែមទាំងកាត់ស្រ្តេស និងអារម្មណ៍ជាប់គាំងបានមួយចំនួនខ្លះដែរ។ លើសពីនោះទៅទៀត ការសើចឱ្យអស់ពីចិត្តក៏ដើរតួនាទីសំខាន់ ក្នុងការជួយឱ្យបុគ្គលម្នាក់ៗ ទទួលបាននូវអត្ថប្រយោជន៍ជាឯកជនដូចគ្នា។ សូមចាំថា ប្រសិនបើអ្នក កំពុងតែមានអារម្មណ៍មិនល្អ ឬស្រ្តេសពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ ដូចជា ការធ្វើបទបង្ហាញដ៏ធំមួយ កន្លែងការងារមានសម្ពាធ ឬក៏ត្រៀមកិច្ចពិភាក្សាការងារសំខាន់ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក គឺជៀសពុំរួចនោះទេនូវអារម្មណ៍តឹងតែង។ ដូច្នេះការបណ្តោយឱ្យខ្លួនឯងមានឱកាសសើចឮៗ ក៏ជាវិធីសាស្រ្ត កាត់បន្ថយភាពស្មុគស្មាញពីក្នុងចិត្តបានផងដែរ។ បើមិនមានរឿងដែលត្រូវសើចទេ លោកអ្នកអាចបង្កើនបរិយាកាសដោយខ្លួនឯងផ្ទាល់តែម្តង តាមរយៈសកម្មភាពដូចជា មើលវីដេអូកំប្លែងៗ មើលឯកសារសត្វ ឬក៏ចែករំលែករឿងសប្បាយៗ ជាមួយមនុស្សស្និទ្ធស្នាលជាដើម។

៣. ប្រើប្រាស់ក្លិនដែលស្របនឹងចំណូលចិត្ត ៖ ក្លិនក៏ជាផ្នែកមួយ ជួយដល់ការគិតឱ្យមានដំណើរការល្អផងដែរ ព្រោះវាក៏ជាផ្នែកមួយជួយឱ្យអារម្មណ៍មានស្ថានភាពនឹងធឹង ហើយក្លិនក៏ជាចំណែកដែលជួយបង្កើនការចងចាំ  បន្ធូរភាពតានតឹង និងអាការថប់បារម្ភ។ ការជ្រើសរើស ប្រភេទក្លិនដែលអ្នកចូលចិត្ត ក៏ជាការរួមចំណែក ជួយឱ្យអារម្មណ៍ល្អ  និងជំរុញសមត្ថភាពនៃការផ្ចង់ស្មារតី។  

៤. ផ្តល់ឱកាសឱ្យខ្លួនឯងទទួលបានការឱប ៖ យកចិត្តទុកដាក់អំពីការឱប វាជាសកម្មភាពដែលបង្ហាញថា លោកអ្នកបានស្វែងយល់ និងផ្តល់ក្ដីមេត្តា ក្ដីស្រឡាញ់ ការគាំទ្រចំពោះខ្លួនឯង ជាពិសេសនៅពេលអ្នកមានអារម្មណ៍ធ្លាក់ចុះ ឬក៏ពិបាកចុះចូលក្នុងស្ថានភាពណាមួយ។  ជាធម្មជាតិរបស់មនុស្ស គឺត្រូវការគាំទ្រទាំងផ្លូវចិត្ត និងផ្លូវកាយ ហើយសកម្មភាពឱបខ្លួនឯង គឺជាវិធីសាស្រ្តមួយជួយផ្តល់កម្លាំងថាមពលផ្លូវចិត្តទៅកាន់ខ្លួនឯង ជាពិសេសនៅពេលសកម្មភាពផ្ចង់ស្មារតីមានការធ្លាក់ចុះ ឬក៏លោកអ្នកកំពុងតែខកចិត្តដោយសារកត្តាណាមួយពីខាងក្រៅ។ អ្នកប្រហែលជាបានដឹងហើយថា សកម្មភាពឱប ជះឥទ្ធិពលយ៉ាងខ្លាំងទៅកាន់រាងកាយ ដែលជួយឱ្យកាត់បន្ថយស្រ្តេស ហើយក៏បង្កើនភាពស្និទ្ធស្នាលជាមួយខ្លួនឯង។

តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលការផ្ចង់អារម្មណ៍ចាប់ផ្តើមថយចុះ? ភ្លាមៗ លោកអ្នកអាចនឹងមានអារម្មណ៍សៅហ្មង លើសដែនកំណត់នៃការគិត ឬមិនសប្បាយចិត្តជាមួយនឹងការងារ ថែមទាំងពិបាកទប់ទល់ជាមួយនឹងស្ថានភាពពេលមានមនុស្សកុះករច្រើននៅទីប្រជុំជនជាដើម។ ដូច្នេះពេលទទួលបាននូវការគាំទ្រ ក្នុងការបង្កើនថាមពល និងជំរុញការផ្ចង់អារម្មណ៍ វាជាកិច្ចការសំខាន់មួយដែលមនុស្សគួរតែយកចិត្តទុកដាក់ ហើយជាទូទៅ អ្នកដែលផ្តល់សកម្មភាពគាំទ្រដែលសំខាន់បំផុតគឺជាខ្លួនឯង។ ការឱបខ្លួនឯង មើលមួយភ្លែតទៅហាក់ដូចជាសកម្មភាពគួរឱ្យអស់សំណើច ប៉ុន្តែវាជួយឱ្យអ្នកមានអារម្មណ៍សុវត្ថិភាព និងផាសុកភាព។ បន្ថែមពីនោះ ពេលដែលផ្តល់ការឱបចំពោះខ្លួនឯង គឺចម្រាញ់បាននូវអត្ថប្រយោជន៍ដូចជា កាត់បន្ថយស្រ្តេស បន្ធូរភាពតានតឹង យល់ដឹងអំពីគុណតម្លៃនៃជីវិតក្នុងកម្រិតខ្ពស់ជាងមុន(Self-esteem) រួមទាំងពង្រឹងសុខភាពផ្លូវចិត្តផងដែរ។ ហើយការឱបខ្លួនឯង ជាសកម្មភាពសាមញ្ញៗទេ ដោយគ្រាន់តែដាក់ដៃទាំងពីរជុំវិញខ្លួនរបស់អ្នក ត្រឹមតែពីរទៅបីនាទី ឬមួយខណៈខ្លី ដោយឱបខ្លួនឯង ឱ្យដូចកាលដែលឱបអ្នកដទៃដូច្នោះដែរ។

៥. ប្រើប្រាស់តន្រ្តីជាការបន្ធូរអារម្មណ៍ ៖ នៅពេលដែលអ្នកសម្អាតបន្ទប់ រៀបចំឯកសារ ឬក៏ការងារជាច្រើនទៀត ប៉ុន្តែហាក់មិនសូវជាទទួលបាននូបភាពរីករាយពេញលេញនោះទេ។ ដូច្នេះវាដល់វេលាដែលការប្រើប្រាស់វិទ្យុ ឬក៏តន្រ្តី ដើម្បីកម្សាន្ត និងជួយឱ្យអារម្មណ៍ល្អនៅពេលដែលបន្តធ្វើកិច្ចការទាំងនោះ។ ប្រើប្រាស់សម្លេងតូរ្យតន្ត្រី ជាការកម្សាន្តអារម្មណ៍ ផ្តល់អត្ថប្រយោជន៍ដូចជា ជំរុញការផ្ចង់ស្មារតី ជួយឱ្យអារម្មណ៍ស្ថិតស្ថេរ ជួយឱ្យប្រព័ន្ធដំណើរការខួរក្បាលមានសុខភាពល្អ រួមទាំងពង្រឹងការចងចាំចាស់ៗមកវិញផងដែរ។

៦. ប្រព្រឹត្តិសេចក្ដីល្អចំពោះបុគ្គលដទៃ ៖ ពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ជាប់គាំង ឬពិបាកខ្លាំង ជាពិសេសក្នុងករណីមិនអាចធ្វើអ្វីបានដើម្បីផ្លាស់ប្តូរស្ថានការណ៍ណាមួយ។ ការធ្វើសកម្មភាពល្អៗ ទៅកាន់អ្នកដទៃ ដែលជួយឱ្យជីវិតរបស់គេប្រសើរជាងមុន ឬក៏ជួយឱ្យគេបង្កើនស្នាមញញឹមនៅលើផ្ទៃមុខជាដើម។ ដែលកត្តានេះហើយ វាជំរុញឱ្យការផ្ចង់ស្មារតីបានល្អបន្ថែម។ កាលដែលក្លាយជាបំណែកមួយជួយបង្កើនភាពល្អប្រសើរដល់អ្នកដទៃ វាក៏បន្សល់បាននូវអារម្មណ៍វិជ្ជមានទៅកាន់ខ្លួនឯងបានមួយចំណែកដែរ។ ការបំផុសសំណួរមួយចំនួនដែលបញ្ជាក់ថា​ ជាការផ្តល់ផលវិជ្ជមានចំពោះអ្នកដទៃមានដូចជា  សួរសំណួរទៅកាន់មិត្តរួមអាជីពថា តើពួកគេត្រូវការជំនួយពីអ្នកដែរឬទេ? ឬក៏តាមរយៈសកម្មភាពដទៃទៀតដូចជា ផ្តល់សម្ភារៈអ្វីមួយទៅកាន់ក្មេង មិត្តរួមបន្ទប់ ឬក៏គូកនស្និទ្ធស្នាលជាដើម ជារួមមានន័យថា ប្រព្រឹត្តិសេចក្ដីល្អចំពោះបុគ្គលដទៃ ជាវិថីនាំអ្នកឱ្យសប្បាយចិត្តជាងមុន។

៧. ផ្តល់ពេលវេលាជូនទៅកាន់មនុស្សជាទីស្រឡាញ់ ៖ មិនថាអ្នកស្ថិតក្នុងស្ថានភាពមួយដែលពិបាក ឬក៏ស្រ្តេសយ៉ាងណានោះទេ ការទុកពេលខ្លះដើម្បីសេសេរសារបង្ហាញពីការស្រឡាញ់ ឬការគាំទ្រទៅកាន់នរណាម្នាក់ វាក៏ជាការបំពេញបន្ថែមក្នុងការជំរុញដួងព្រលឹងស្មារតីឱ្យទទួលបាននូវសេចក្ដីចម្រើន។ ចំណាយពេលត្រឹមតែ៥នាទី ក្នុងការនិយាយឆ្លើយឆ្លង ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក ឬដៃគូស្នេហា មិត្រសំឡាញ់ ឬក៏បងប្អូនបង្កើតណាម្នាក់ដែលជាទីសំណព្វចិត្តរបស់អ្នក ព្រោះអាចជួយពង្រឹងស្មារតីឱ្យរូបរួមសាមគ្គី ហើយប្រឈមនឹងអារម្មណ៍មិនល្អ។ មនុស្សជាទីស្រឡាញ់របស់យើង អាចនឹងមានសមត្ថភាពស្តាប់រឿងរ៉ាវខកចិត្តរបស់យើង ផ្តល់ឱ្យនូវពាក្យពេចន៍លើកទឹកចិត្ត ជួយអ្នកឱ្យមានសំណើចច្រើនជាងមុន ហើយតែងតែរំឮករឿយៗនិងធ្វើឱ្យអ្នកដឹងថា អ្នកនៅតែមានមនុស្សសំខាន់ដែលទទួលបានការគាំទ្រជានិច្ច។

សរុបន័យជារួមទៅ បើសិនជាអ្នក កំពុងត្រូវការកម្លាំងជំរុញទឹកចិត្ត និងការជំរុញថាមពលបន្ថែម សូមកុំមានការបារម្ភពេកអី វាមិនមែនជារឿងចម្លែកអ្វីនោះទេ គឺជារឿងធម្មតានោះទេ។ យ៉ាងណាមិញ អ្នកនៅតែអាចរកដំណោះស្រាយបាន ឱ្យតែមានការតាំងចិត្តចេញពីខាងក្នុងខ្លួន គ្រាន់តែពេលវេលានៃដំណោះស្រាយ គឺផ្អែកទៅតាមស្ថានភាពនៃមនុស្សម្នាក់ៗ។ ពេលខ្លះបណ្តោយឱ្យ អារម្មណ៍ទទួលបានឱកាស វិវឌ្ឍន៍ទៅតាមធម្មជាតិ ព្រោះសមត្ថភាពនៃការផ្ចង់ស្មារតីពេលខ្លះក៏ឡើង ហើយពេលខ្លះទៀតក៏ចុះ និងបន្តអនុវត្តន៍វិធីសាស្រ្តខាងលើទាំងអម្បាលម៉ាន ដើម្បីពង្រឹងស្មារតី។ ប៉ុន្តែបើក្នុងករណី បន្ទាប់ពីការប្រើប្រាស់វិធីទាំងប្រាំពីរខាងលើរួចរាល់ហើយ គឺនៅតែមិនអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព នោះការទៅចួបអ្នកជំនាញសុខភាពផ្លូវចិត្តគឺជាជំហានបន្ទាប់ដែលលោកអ្នកគួរតែអនុវត្តន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។