ទស្សនវិជ្ជា ៦ ដែលជនជាតិជប៉ុនអនុវត្ត ដើម្បីសុខភាពល្អ និងអាយុវែង

ប្រទេសជប៉ុនត្រូវគេស្គាល់ថា ជាប្រទេសដែលសម្បូរមនុស្សមានអាយុវែង និងសុខភាពល្អ ជាមួយនឹងអាយុសង្ឃឹមរស់ខ្ពស់បំផុតមួយលើពិភពលោក។ អាថ៌កំបាំងទាំងនេះ គឺស្ថិតនៅក្នុងទស្សនវិជ្ជា និងវប្បធម៌ដ៏ចំណាស់នៃជនជាតិនេះ។ មានទស្សនវិជ្ជា ៦ ដែលអ្នកអាចរៀនសូត្រពីជនជាតិជប៉ុន សម្រាប់អនុវត្តក្នុងទម្លាប់ប្រចាំថ្ងៃ ដើម្បីរស់នៅប្រកបដោយសុភមង្គល និងមានសុខភាពល្អ។

១. គិនស៊ូជិ (Kintsugi) ៖ ស្វែងរកសម្រស់នៅក្នុងភាពមិនល្អឥតខ្ចោះ

Kintsugi ឬ «គ្រឿងស្មូនមាស» គឺជាសិល្បៈប្រពៃណីរបស់ជប៉ុន ក្នុងការជួសជុលគ្រឿងក្អម ឆ្នាំង ពាង ឬកុម្ភការភណ្ឌ ដែលបែកបាក់ជាមួយនឹងម្ស៉ៅថ្នាំលាបឱ្យរលោង ឬលាយជាមួយម្សៅមាស។ ការអនុវត្តនេះ គឺលើសពីវិធីសាស្ត្រនៃការជួសជុលសម្ភារប្រើប្រាស់ ប៉ុន្តែវាជាទស្សនវិជ្ជាដែលសង្កត់ធ្ងន់លើការទទួលស្គាល់នូវកំហុស និងភាពមិនល្អឥតខ្ចោះ, បង្ហាញសុទិដ្ឋិនិយមចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នក ហើយរៀនសូត្រពីកំហុសក្នុងអតីតកាល។ ផ្នត់គំនិតវិជ្ជមាននេះ ឱ្យសុខភាពផ្លូវចិត្តអ្នកល្អប្រសើរ។

២. កៃហ្សិន (Kaizen) ៖ បន្តពង្រឹងសមត្ថភាពជាប្រចាំ

កៃហ្សិន (Kaizen) ប្រែមកថា «ការបន្តពង្រឹងសមត្ថភាពជាប្រចាំ» និងជាគោលការណ៍ស្នូលនៅក្នុងវប្បធម៌ និងអាជីវកម្មរបស់ជប៉ុន។ វាពាក់ព័ន្ធនឹងការធ្វើឱ្យមានការផ្លាស់ប្ដូរបន្តិចម្ដងៗនៅក្នុងជីវិតរបស់មនុស្សម្នាក់ ដើម្បីពង្រឹងការរស់នៅ និងសុខុមាលភាព។ ទស្សនវិជ្ជា កៃហ្សិន (Kaizen) មិនផ្ដោតលើ ការផ្លាស់ប្ដូរ ដែលមានលក្ខណៈពេក ឬលំបាកពេកនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរម្ដងបន្តិចៗ ជារៀងរាល់ថ្ងៃ ហើយផ្ដោតលើលទ្ធផលរយៈពេលវែង។

៣. អ៊ីគិកៃ (Ikigai) ៖ ស្វែងរកគោលបំណង

អ៊ីគិកៃ (Ikigai) សំដៅទៅលើការស្វែងរកសកម្មភាព ដែលនាំមកនូវភាពរីករាយ និងអត្ថន័យសម្រាប់ជីវិត។ វាជាគោលគំនិត ដែលលើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យស្វែងរកតុល្យភាពរវាង អ្វីដែលពួកគេស្រឡាញ់, ពូកែ, ពិភពលោកត្រូវការ និងអាចទទួលបានប្រាក់កម្រៃសមរម្យ។ តុល្យភាពនេះនឹងនាំអ្នកទៅរកជីវិត ដែលមានលក្ខណៈពេញលេញ និងគោលបំណងច្បាស់លាស់។ ការយល់ដឹងអំពីគោលបំណងក៏ផ្សារភ្ជាប់ទៅនឹងលទ្ធផលសុខភាពកាន់តែប្រសើរ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺ និងអាយុវែង។

៤. ហ្ស៊ិកាតា ហ្គានា (Shikata Ga Nai) ៖ ទទួលយកអ្វីដែលមិនអាចផ្លាស់ប្ដូរបាន

ហ្ស៊ិកាតា ហ្គា (Shikata ga nai) មានន័យថា «មិនអាចជួយបាន ឬគ្មានអ្វីអាចការប្រែបានឡើយ»។ ទស្សនវិជ្ជានេះលើកទឹកចិត្តឱ្យមនុស្សបើកចិត្តទទួលយកអ្វី ដែលគេមិនអាចគ្រប់គ្រងបាន។ នេះគឺជាទម្រង់នៃការយល់ដឹង ដែលជួយឱ្យមនុស្សអាចរក្សាសន្តិភាពផ្លូវចិត្ត បើទោះបីជាមានបញ្ហាប្រឈមពីខាងក្រៅក៏ដោយ។ ផ្នត់គំនិតនេះអាចបន្ថយកម្រិតស្ត្រេស និងលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។

៥. អ៊ូបាអ៊ីតូរិ (Oubaitori) ៖ ជីវិតគឺជាដំណើរដែលមិនអាចប្រៀបធៀបគ្នាបាន

អ៊ូបាអ៊ីតូរិ (Oubaitori) ជាពាក្យ ដែលមានន័យថា កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ, ទស្សនៈនេះកើតចេញពីការសង្កេតទៅលើលក្ខណៈនៃដើមឈើបួនប្រភេទ ដែលរីកនៅពេលផ្សេងៗគ្នា (ដើមឆឺរី, ដើមព្រូន, ដើមប៉ែស និងដើមអេបព្រីខត)។ គោលគំនិតបង្ហាញពីសារៈសំខាន់នៃការទទួលស្គាល់ និងគោរពដំណើរជីវិតរបស់ខ្លួនឯង ដោយមិនខ្វល់ពីការប្រៀបធៀប។ ផ្ទុយទៅវិញ ងាកមកផ្ដោតលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន, សកម្មភាពនេះ អាចកាត់បន្ថយភាពតានតឹង និងធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។

៦. ហ្គាម៉ាន (Gaman) ៖ បណ្ដុះការអត់ធ្មត់ និងការស៊ូទ្រាំ

ហ្គាម៉ាន (Gaman) មានន័យថា ការអត់ធ្មត់ ការតស៊ូ ឬស៊ូទ្រាំ គឺជាគោលគំនិតចម្បងមួយក្នុងវប្បធម៌ជប៉ុន។ ទស្សនវិជ្ជាហ្គាម៉ាន (Gaman) ជំរុញ​ឱ្យមនុស្សចេះស៊ូទ្រាំនឹងស្ថានភាពលំបាក ដោយសេចក្ដីថ្លៃថ្នូរ និងគ្មានការត្អូញត្អែរ។ គំនិតនេះបង្កើតកម្លាំងផ្លូវចិត្តដ៏សំខាន់ សម្រាប់ទប់ទល់នឹងបញ្ហាប្រឈមផ្សេងៗក្នុងជីវិត។ ការសិក្សាផ្នែកចិត្តវិទ្យាបង្ហាញថា ការបណ្ដុះភាពអត់ធ្មត់អាចនាំ អ្នកទៅរកសុខភាពរាងកាយកាន់តែប្រសើរ និងបង្កើនការពេញចិត្តក្នុងជីវិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។