វិធីសាស្ត្រទាំង ៥ កសាងថាមពលផ្លូវចិត្តវិជ្ជមាន​សម្រាប់យុវជន

ដំណើរនៃសុខភាពផ្លូវចិត្តរបស់មនុស្សតែងខុសគ្នាពីម្នាក់ទៅម្នាក់ ហើយអាចប្រែប្រួលទៅតាមស្ថានភាព ឬហេតុការណ៍ដែលបានកើតឡើង ។ សុខភាពផ្លូវចិត្តជាគោលចម្បងនៃជីវិតដែលអាចគ្រប់គ្រង បញ្ជា និងទទួលយកគ្រប់រូបភាពដែលឆ្លងកាត់ញាណរបស់មនុស្ស ។ បើនិយាយពីយុវជនបច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលជួយឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរ និងអាចបំពេញការងារមានប្រសិទ្ធភាពខ្ពស់ ។ ខាងក្រោមនេះ ជាវិធីសាស្ត្រកសាងថាមពលផ្លូវចិត្តសម្រាប់យុវជន ដែលបានចុះផ្សាយដោយគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោក (WeForum) ។

១. ផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តជាចម្បង ៖ នៅពេលសិស្សធ្វើមិនបានល្អក្នុងថ្នាក់ដោយសារបញ្ហាសុខភាពផ្លូវចិត្ត ជួនកាលពួកគេអាចស្វែងរកការព្យាបាលខាងផ្នែកវេជ្ជសាស្រ្ត។ នេះគឺជាវិធីមួយដែលសិស្សគួរពិនិត្យទៅលើសុខភាពផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ដែលនាំឱ្យពួកគេធ្វើកិច្ចការងារអ្វីមិនបានល្អ។ នេះ​បើ​តាម​លោក Nicholas Joyce អ្នក​ចិត្ត​វិទ្យា​នៅ​សាកល​វិទ្យាល័យ South Florida ។ លោក Joyce សរសេរថា តាមបទពិសោធន៍របស់លោក សិស្សជាច្រើនដែលបានទទួលសេវាប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត នៅពេលត្រលប់មកវិញសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពល្អប្រសើរ ។


២. ស្វែងរកបរិវេណដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ៖ នៅពេលជ្រើសរើសមហាវិទ្យាល័យដើម្បីចូលសិក្សា សិស្សគួរតែពិនិត្យមើលថាតើការរចនាបរិវេណសាលាផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់ពួកគេដែរឬទេ។ អ្នកប្រាជ្ញពីរនាក់មកពី North Central College និង Diane Bruce Anstine អ្នកទាំងពីរបាន សរសេរថា ការរចនាបរិវេណសាលាមានឥទ្ធិពលដល់សិស្សនិស្សិតនៅមហាវិទ្យាល័យ ហើយសិស្សអាចជ្រើសរើសបរិវេណសាលា ឬផ្លាស់ប្តូរទម្លាប់ដែលមានស្រាប់របស់ពួកគេ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ អ្នកប្រាជ្ញទាំងពីរ ជឿជាក់ថា ការពិចារណាបែបនេះមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពេលដែលច្បាប់ និងបទដ្ឋានថ្មីបានធ្វើឱ្យសិស្សជាច្រើនមានការថប់បារម្ភ និងធ្លាក់ទឹកចិត្តជាងធម្មតា។

៣. រៀបចំផែនការសុខភាព ៖ មុននឹងសិស្សានុសិស្សចាប់ផ្តើមចូលរៀននៅបរិវេណសាលា ពួកគេគួរតែបង្កើតផែនការសុខភាពដើម្បីជួយពួកគេឱ្យជៀសផុតពីទុក្ខព្រួយ ឬបញ្ហាសុខភាពផ្លូវចិត្ត។ នេះ​បើ​តាម​លោកស្រី Sandra M. Chafouleas សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​អប់រំ​នៅ​សាកលវិទ្យាល័យ Connecticut ដែល​រៀបរាប់​លម្អិត​ពី​អ្វី​ដែល​ផែនការ​សុខភាព​។ លោកស្រីបានសរសេរថា ផែនការសុខភាពផ្ទាល់ខ្លួនត្រូវតែប្ដូរតាមបំណង ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ។ ហេតុនេះការរៀបចំផែនការសម្រាប់របស់សិស្សនិស្សិតដើម្បីជៀសវាងកើតឡើងនៃបញ្ហាផ្សេងៗ

៤. ជៀសវាងការធុញទ្រាន់នឹងការសិក្សា៖ នៅពេលដែលនិស្សិតមហាវិទ្យាល័យទទួលរងនូវការហត់នឿយ វាច្រើនតែនាំឱ្យពួកគេជួបប្រទះនូវអារម្មណ៍ឯកោ ការសម្រេចបានតិចតួច និងការធ្លាក់ទឹកចិត្ត។ Ryan Korstange ជំនួយការសាស្រ្តាចារ្យនៃការសិក្សានៅសាកលវិទ្យាល័យ Middle Tennessee State University បានសរសេរថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការអស់កម្លាំងគឺត្រូវប្រាកដថាអ្នកដឹងពីមូលហេតុ ដែលអ្នកចូលរៀននៅមហាវិទ្យាល័យនោះ។ បង្កើតការលើកទឹកចិត្តដោយកំណត់ជំនាញដែលអ្នកត្រូវការដើម្បីអភិវឌ្ឍ និងបទពិសោធន៍ដែលអ្នកចង់មាន នៅពេលអ្នករៀននៅមហាវិទ្យាល័យ។

៥. ចំណាយពេលជាមួយសុនខ ៖ ការស្រាវជ្រាវបានបង្ហាញថា ការចំណាយពេលត្រឹមតែ ១០នាទីលេង​ជាមួយឆ្កែ អាចកាត់បន្ថយកម្រិតស្ត្រេសរបស់និស្សិតមហាវិទ្យាល័យ។ នោះហើយជាមូលហេតុដែល Christine Kivlen ជំនួយការសាស្រ្តាចារ្យផ្នែកព្យាបាលនៅសាកលវិទ្យាល័យ Wayne State ណែនាំសិស្សឱ្យស្វែងរកកន្លែងដែលមានឆ្កែនៅក្នុងបរិវេណសាលា។ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត សត្វឆ្កែអាចជួយសិស្សឱ្យសម្រេចបាននូវអារម្មណ៍កាន់តែរឹងមាំ និងអាចដោះស្រាយបានល្អប្រសើរជាមួយនឹងបញ្ហា នឹកផ្ទះ និងភាពឯកកោ ព្រមទាំងអាចកាត់បន្ថយការថប់បារម្ភ និងភាពតានតឹងបានផងដែរ។



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង