ផលវិជ្ជមានទាំង ៥នៃការលេងកីឡាចំពោះសុខភាពផ្លូវចិត្ត

ការលេងកីឡាត្រូវបានគេដឹងជាទូទៅថា នាំមកនូវមិត្តភាព សាមគ្គីភាព សន្តិភាព និងសុខភាពល្អ ។ តាមរយៈការហាត់កីឡា ជំរុញឱ្យមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ធន់នឹងជំងឺ និងក្មេងជាងវ័យជាដើម។ ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីផលវិជ្ជមានទាំង៥ នៃការចូលរួមក្នុងសកម្មភាពកីឡា ចំពោះសុខភាពផ្លូវចិត្តផងដែរ។

. ធ្វើឱ្យអារម្មណ៍ប្រសើរឡើង ៖ សកម្មភាពនៃការលេងកីឡា នឹងជំរុញឱ្យអ្នកមានការផ្ដោតអារម្មណ៍ខ្ពស់​ខណៈពេលកំពុងលេង និងបាត់អស់ក្ដីព្រួយបារម្ភផ្សេងៗ។ ជាមួយគ្នានេះ នៅពេលរាងកាយមានសកម្មភាព វានឹងជំរុញឱ្យសារធាតុគីមីក្នុងខួរក្បាលកើនឡើង ដែលធ្វើឱ្យអ្នកមានភាពរីករាយ និងទទួលអារម្មណ៍ធូរស្រាលក្នុងខ្លួន។

. ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ៖ ឥទ្ធិពលសំខាន់បំផុតនៃការហាត់កីឡាចំពោះផ្លូវចិត្ត គឺអាចព្យាបាលជំងឺបាក់ទឹកចិត្តបាន។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា ការហាត់កីឡា និងការហាត់ប្រាណ អាចប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការពារមិនឱ្យកើតឡើងវិញផងដែរ។

. ជួយឱ្យគេងលក់ស្កប់ស្កល់៖ ការលេងកីឡាក៏ចូលរួមពង្រឹងគុណភាពនៃការគេងផងដែរ។ ការហាត់ប្រាណជាប្រចាំ ជួយឱ្យអ្នកគេងឆាប់លក់ និងគេងដោយស្កប់ស្កល់។ យោងតាមការស្រាវជ្រាវរបស់ JOHNS HOPKINS MEDECINE បង្ហាញថា បុគ្គលដែលហាត់ប្រាណ ៣០នាទីជារៀងរាល់ថ្ងៃ អាចទទួលគេងលក់ស្កប់ស្កល់ជាងបុគ្គលដែលមិនហាត់ប្រាណទាល់តែសោះ។

. បង្កើនទំនុកចិត្ត៖ ការលេងកីឡា ឬចូលរួមសកម្មភាពកីឡាជាទៀងទាត់ អាចជួយបង្កើនទំនុកចិត្តលើខ្លួន​ឯង។ ព្រោះពេលដែលអ្នកចូលរួមហ្វឹកហាត់ ឬប្រកួតកីឡាណាមួយ កម្លាំង និងជំនាញរបស់អ្នកហ្វឹកហាត់នឹងកើនឡើង។ ម្ល៉ោះហើយ វាក៏ជួយឱ្យគេមានទំនុកចិត្តលើខ្លួន​ឯងខ្លាំងជាងមុនផងដែរ។

. កាត់បន្ថយភាពតានតឹង៖ ខណៈបច្ចុប្បន្ន មនុស្សជាច្រើនកំពុងមានបញ្ហាតានតឹង ដោយមានករណីខ្លះត្រូវទៅជួបអ្នកជំនាញដើម្បីដោះស្រាយផងនោះ តួនាទីកីឡាក៏រឹងតែសំខាន់ផងដែរ ។ ឥទ្ធិពលវិជ្ជមាននៃការលេងកីឡា អាចជួយបន្ធូរភាពតានតឹងរបស់បុគ្គលម្នាក់បានច្រើន។ តាមរយៈការធ្វើសកម្មភាពផ្សេងៗ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូហ្វីន។ ដោយអរម៉ូនេះ គឺជាសារធាតុគីមីក្នុងខួរក្បាល ដែលជួយកាត់បន្ថយភាពតានតឹង និងការឈឺចាប់។ លើសពីនេះ ការលេងកីឡា ក៏ជួយកាត់បន្ថយអរម៉ូនស្ដ្រេស កូលេស្ដូរ៉ល និងអាដ្រេណាលីនផងដែរ។ ការសិក្សាជាច្រើនបង្ហាញថា ការធ្វើលំហាត់ប្រាណ ២០ ទៅ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យចិត្តអ្នកស្ងប់ ព្រមទាំងអាចផ្ដោតអារម្មណ៍បានល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...