អាហារសុខភាព ៥ប្រភេទ ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ (Metabolism)

ប្រតិកម្មមេតាប៉ូលីសដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្លែងថាមពលទ្រទ្រង់រាងកាយ និងសុខុមាលភាពមនុស្ស។ មិនតែប៉ុណ្ណោះ នៅពេលដែល ប្រតិកម្មមេតាប៉ូលីស ដំណើរការបានល្អ ក៏ជាផ្នែកមួយដែលនាំឱ្យមានអាយុវែងទៀតផង។ មានកត្តាជាច្រើន ដែលមានឥទ្ធិពលទៅលើមេតាប៉ូលីស មានដូចជា ប្រវត្តិគ្រួសារ ហ្សែន របៀបរស់នៅ បរិស្ថាន និងរបបអាហារ ហើយអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការមេតាប៉ូលីស។ ហេតុផលនេះ ទើបតម្រូវឱ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើរបបអាហារ ដែលយើងទទួលទានរាល់ថ្ងៃ។ យោងតាមអ្នកជំនាញ មានអាហារ ៥ប្រភេទ ដែលអាចជួយសម្រួលមេតាប៉ូលីសរបស់អ្នកឱ្យមានភាពប្រសើរ៖

. បន្លែបៃតង ៖ យោងតាមវេជ្ជបណ្ឌិត Casey Kelly ប្រធានផ្នែកវេជ្ជសាស្ត្រនៃ Case Integrative Health បានបង្ហាញថា បន្លែបៃតង មានសារៈសំខាន់ចំពោះមេតាប៉ូលីស ។ អាហារប្រភេទនេះ មានផ្ទុកនូវសារធាតុ ម៉ាញ៉េស្យូម និងជាតិដែក ដែលជាសារធាតុរ៉ែដ៏សំខាន់។ ម៉ាញ៉េស្យូម ត្រូវការជាចាំបាច់សម្រាប់ប្រតិកម្មគីមី ផលិតថាមពលក្នុងរាងកាយ។ ដោយឡែកជាតិដែក ជួយដឹកនាំអុកស៊ីហ្សែន ទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយ។ បន្ទាប់មក កោសិកា នឹងប្រើប្រាស់អុកស៊ីហ្សែននេះ ដើម្បីផលិតថាមពល និងទ្រទ្រង់សរីរាង្គផ្សេងៗដូចជាខួរក្បាល និងបេះដូងផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីបន្លែបៃតងកាន់តែច្រើន សូមញ៉ាំជាមួយអាហារសម្បូរវីតាមីន C ដូចជា ប៉េងប៉ោះ ក្រូចឆ្មា ឬដំឡូងជាដើម ហើយពួកវានឹងជួយបង្កើនប្រសិទ្ធភាពស្រូបយកជាតិដែក។

. ផ្លែឈើ (ជាពិសេស ប្រភេទដែលសម្បូរវីតាមីន C) ផ្លែឈើជាអាហារដ៏ល្អបំផុតមួយសម្រាប់ជំនួយដំណើរការមេតាប៉ូលីស ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាម៉ូលេគុលបន្សាបរ៉ាឌីកាល់សេរី ដែលអាចបង្កើនហានិភ័យ នៃជំងឺរ៉ាំរ៉ៃ និងបន្ថយអាយុ ។ ការទទួលទានផ្លែក្រូច ក្រូចថ្លុង គីវី ស្រ្តប៊ីរី ម្នាស់ ស្វាយ ត្របែក ល្ហុង និងផ្លែឈើផ្សេងទៀត ដែលសម្បូរវីតាមីន C ជាជម្រើសដ៏ល្អ ប្រសិនបើអ្នកអ្នកចង់សម្រួលដំណើការមេតាប៉ូលីស។

. តែ ៖ វេជ្ជបណ្ឌិត Kelly លើកឡើងថា ទឹកតែមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានឈ្មោះថា Catechins ។ ក្រៅពីការបំបាត់ស្ត្រេសអុកស៊ីតកម្ម ការខូចខាតកោសិកា និងសម្រួលការរំលាយអាហារ អ្នកជំនាញបន្ថែមថា Catechins ជួយគ្រប់គ្រងគ្រាប់ឈាម ជំរុញការរំលាយអាហារ និងបំបែកខ្លាញ់។ លើសពីនេះ ជាតិកាហ្វេអ៊ីននៅក្នុងតែ នឹងបង្កើនថាមពល ដែលអាចឱ្យអ្នកដុតកាឡូរីបានច្រើនក្នុងមួយថ្ងៃ។

. អាហារមានជាតិសរសៃ ៖ ការទទួលទានជាតិសរសៃរអាចពង្រឹងការដំណើរការមេតាប៉ូលីស ។ អ្នកជំនាញលើកឡើងថា អាហារដែលមានជាតិសរសៃរច្រើនដូចជា ប្រូខូលី ប៉ោម និងគ្រាប់ធញ្ញជាតិ ត្រូវការពេលយូរ ដើម្បីទំពារ ប៉ុន្តែជួយឱ្យឆ្អែតបានយូរ។ អាហារប្រភេទនេះ អាចជួយកាត់បន្ថយការញ៉ាំច្រើន ដែលអាចបណ្ដាលឱ្យរលាក និងពិបាករក្សាទម្ងន់។ លើសពីនេះ រាងកាយមនុស្សត្រូវការវា សម្រាប់ការគ្រប់គ្រងកម្រិតកូឡេស្ដូរ៉ល ជាតិស្ករក្នុងឈាម និងសុខភាពពោះវៀន ដែលទាំងអស់នេះអាចជួយដល់ការរំលាយអាហារ។

. ទឹក ៖ រាងកាយរបស់មនុស្សផ្សំឡើងដោយទឹកប្រមាណ ៦០ភាគរយ ហើយ H20 មានតួនាទីចាំបាច់ខ្លាំង សម្រាប់ទ្រទ្រង់រាងកាយ ព្រមទាំងមានមុខងារជាច្រើន រួមទាំងការបញ្ជូនអុកស៊ីសែនទៅកាន់កោសិកា ការយកកាកសំណល់ចេញ និងគ្រប់គ្រងស៊ីតុណ្ហភាពរាងកាយជាដើម។ ដូច្នេះ រាងកាយត្រូវការជាតិទឹកក្នុងបរិមាណជាក់លាក់ជារៀងរាល់ថ្ងៃ ដើម្បីដំណើរការរាងកាយ និងជួយដល់ការរំលាយអាហារ។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Casey Kelly ប្រធានផ្នែកវេជ្ជសាស្ត្រ នៃ Case Integrative Health បានបញ្ជាក់ថា ប្រសិនបើបុគ្គលម្នាក់មានមេតាប៉ូលីសល្អ មានន័យថា រាងកាយរបស់គេអាចរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ ។ វាអាចជួយឱ្យគេជៀសផុតពីជំងឺកាចសាហាវដូចជា ទឹកនោមផ្អែម ដាច់សរសៃរឈាមខួរក្បាល និងបេះដូងផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)