សកម្មភាព៥ ដើម្បីជំរុញទឹកចិត្តក្នុងការដើរហាត់ប្រាណឱ្យទៀងទាត់

ដើរជាលំហាត់ប្រមាណដ៏ល្អមួយ​ក្នុង​ចំណោមចលនាផ្សេងទៀត។ ដើរហាត់ប្រាណ បានជួយ​ពង្រឹងសុខភាពរាងកាយ ដោយប្រឆាំងជំងឺ, ជំនួយការចងចាំ, កាត់បន្ថយភាពតានតឹង និងជួយឱ្យគេង​លក់ស្រួល។ បើទោះបីជាការ​ដើរហាត់ប្រាណបានផ្តល់អត្ថប្រយោជន៍​ដល់សុខភាពយ៉ាងណាក៏ដោយ ប៉ុន្តែមានមនុស្ស​មួយ​ចំនួនតូចប៉ុណ្ណោះដែលអាចអនុវត្តបានជាប្រចាំ ហើយ​មួយ​ចំនួនធំមិនអាចអនុវត្តបានជាទៀងទាត់នោះឡើយ។ យ៉ាងណាក៏ដោយ បើតាមគេហទំព័រ BestLife បានបង្ហាញគន្លឹះចំនួន ៥ ដែលអាចជួយជំរុញទឹកចិត្ត​ក្នុងការធ្វើលំហាត់ប្រាណដោយការដើរបានរាល់ថ្ងៃ។

១. ប្រើប្រាស់សម្លៀកបំពាក់កីឡាថ្មី ៖  ស្ថិតនៅក្នុងបរិយាកាសហាត់ប្រាណ ការប្រើប្រាស់ឧបករណ៍ ឬសម្លៀកបំពាក់ចាស់ឬថ្មី មិនមែនជាបញ្ហាឡើយ តែយ៉ាងណាបើអាចគួរសាកល្បងជាមួយរបស់ថ្មីៗ ក៏ជាកត្តាជំរុញឱ្យអ្នកអាចរកឃើញការផ្លាស់ប្តូរ ឬការបង្កើនកម្លាំងថាមពលដើម្បីជំរុញឱ្យចាប់ផ្តើមបន្តការដើរហាត់ប្រាណក្នុងថ្ងៃបន្ទាប់។ ការប្រើប្រាស់ស្បែកជើងដែលល្អ និងសម្លៀកបំពាក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាទទួលបានភាពរីករាយ និងផាសុកភាព ជួយឱ្យអ្នកចាប់អារម្មណ៍បន្តការដើរនៅថ្ងៃបន្ទាប់មួយកម្រិតទៀត។

២. ដើរជាមួយមិត្តសម្លាញ់ ឬជាក្រុម ៖ មានមនុស្សជាច្រើនចូលចិត្តដើរហាត់ប្រាណដាច់ដោយឡែក ដោយការដើរតែឯងៗប៉ុណ្ណោះ ព្រោះគេគិតថាវាងាយស្រួល។ ប៉ុន្តែមនុស្សមួយចំនួននឹងទទួលបានការជំរុញទឹកចិត្តបន្ថែម នៅពេលដែលបានដើរជាមួយមនុស្សដែលជិតស្និត ឬបានដើរជាក្រុម។ ការណាត់មិត្ត ឬនរណាម្នាក់ក្នុងការដើរវាមិនត្រឹមតែជំរុញទម្លាប់ប៉ុណ្ណោះទេ ទន្ទឹមគ្នានោះវាក៏បានពង្រឹងនូវទំនួលខុសត្រូវ ការប្ដេជ្ញាចិត្តភ្ជាប់មកជាមួយគ្នាដែរ ។

៣. កំណត់គោលដៅ និងតាមដានការវិវឌ្ឍន៍ ៖ ការផ្តោតទៅលើជំហានដែលបានហាត់ និងកំណត់គោលដៅមួយដ៏ជាក់លាក់ ក៏ដូចជាចំនួនជំហានក្នុងមួយថ្ងៃៗ គឺជាវិធីសាស្រ្តនាំឱ្យអ្នកអនុវត្តន៍នៅក្នុងដំណាក់កាលមួយច្បាស់លាល់ និងជំរុញកម្លាំងចិត្តក្នុងការបន្តសកម្មភាព។ មានមនុស្សមួយចំនួនចាប់ផ្តើមក្នុងគោលដៅមួយម៉ឺនជំហានក្នុងមួយថ្ងៃដើម្បីពង្រឹងសុខភាពឱ្យរឹងមាំ តែយ៉ាងណាមិញ វាមិនមែនជាបញ្ហានោះទេដែលចាប់ផ្តើមពីចំណុចតិចជាងនេះ អ្វីដែលសំខាន់គ្រាន់តែកំណត់ជំហានជាក់លាក់ហើយធ្វើវាឱ្យជាប់លាប់រៀងរាល់ថ្ងៃក៏អាចទទួលបានសុខភាពល្អដែរ។

៤. ជ្រើសពេលដើរឱ្យហ្មត់ចត់ ៖  វីធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តជាច្រើន ដែលលើកទឹកចិត្តរបស់លោកអ្នកឱ្យអនុវត្តន៍ការដើរប្រចាំថ្ងៃបានទៀងទាត់នោះគឺ ជ្រើសពេលដែលសាកសម និងត្រឹមត្រូវសម្រាប់ខ្លួនឯង។ អ្នកជំនាញបានផ្តល់ជាយោបល់ថា គួរជ្រើសយកពេលព្រឹក ឬក្រោយបរិភោគអាហារពេលល្ងាច ព្រោះវាត្រជាក់ និងបង្កើតភាពស្រស់ស្រាយ ដោយពេលព្រឹកនិងល្ងាច វាស្ងាត់ជាងពេលឯទៀត។ ខណៈពេលដែលអ្នកអាចលៃលកពេលដើរដែលបង្កលក្ខណៈរីករាយបានរួចរាល់ហើយ អ្នកក៏ត្រូវគិតអំពីពេលវេលាដែលជំរុញការដើរឱ្យក្លាយជាទម្លាប់ផងដែរ ដោយមិនចាំបាច់ស្របទៅនឹងយោបល់ខាងលើទាំងស្រុងនោះទេ។ ឧទាហរណ៍ បើការដើរក្រោយអាហារពេលថ្ងៃត្រង់ធ្វើឱ្យអ្នកមានថាមពល គួរតែរៀបបញ្ចូលវាទៅក្នុងកាលវិភាគ ធ្វើឱ្យយ៉ាងណាឱ្យស្របជាមួយស្ថានភាពបច្ចុប្បន្នរបស់ខ្លួនឯង។

៥. ស្ដាប់ផតខាស ឬសៀវភៅជាសំឡេង និងតន្រ្តី ៖ ប្រសិនបើអ្នកមានគម្រោងក្នុងការដើរម្នាក់ឯង ចូរស្វែងរកសកម្មភាពដែលកម្សាន្តៗ ហើយការស្ដាប់ផតខាស ឬសៀវភៅជាសំឡេង និងតន្រ្តី គឺជាជម្រើសដែលល្អ ហើយជាឱកាសជួយពង្រឹងស្មារតីមួយកម្រិតបន្ថែមទៀត។ ពេលខ្លះ អ្នកប្រហែលជាចូលចិត្តស្ដាប់កម្មវិធីផ្សេងៗទៀតដោយខុសពីអ្វីដែលបានលើកឡើងខាងលើ ប៉ុន្តែទោះជាស្ដាប់ប្រភេទអ្វីក៏ដោយ ឱ្យតែភ្ជាប់ជាមួយសកម្មភាពដើរ នោះនឹងជួយឱ្យអ្នករីករាយ ហើយមានកម្លាំងចិត្តក្នុងការដើរនៅថ្ងៃបន្ទាប់ទៀត ហើយបណ្តុះបានទម្លាប់ដើរហាត់ប្រាណទៀងទាត់ប្រចាំថ្ងៃ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។