វិធីសាស្រ្ត៤ ដើម្បីដោះ​ស្រាយនៅ​​ពេលមានអារម្មណ៍អវិជ្ជមាន

អារម្មណ៍អវិជ្ជមាន (Negative emotion) គេ​អាច​សម្គាល់​បាន​តាមរយៈ​អាការៈ​មួយ​ចំនួន​ដូចជា ឆាប់ខឹងសម្បារ, ថប់បារម្ភ ឬភ័យ​ខ្លាច, ស្មារតី​មិន​លះ, គ្មាន​ផាសុខភាព, សោកស្តាយ, ក្រៀម​ក្រំ, ទុក្ខព្រួយ, មានអារម្មណ៍​អាម៉ាស់ និង​ឯកោជាដើម។ អារម្មណ៍​អវិជ្ជមានទាំង​នេះ ចាំបាច់​ត្រូវ​តែយកចិត្ត​ទុកដាក់ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ដែល​អាច​កើត​មានទៅថ្ងៃអនាគត។

យ៉ាងណាក៏ដោយ មាន​វិធីសាស្រ្ត​ចំនួន៤ ដែល​ត្រូវ​បានចែក​រំលែក​ដោយ​គេហទំព័រ Verywell Mind ដើម្បី​ដោះ​ស្រាយ ឬកាត់បន្ថយអារម្មណ៍​អវិជ្ជមាន​នេះបាន៖

១.ស្ទាបស្ទង់ចិត្ត ៖ ចំណាយពេលឆ្លុះបញ្ចាំង និងស្វែងយល់ពីស្ថានភាព ដែលកើតមាននៅក្នុងចិត្ត ហើយបើក្នុងករណីបានរកឃើញថា បច្ចុប្បន្នមានអ្វីមិនប្រក្រតី គឺត្រូវរកឱ្យ​ឃើញពីមូលហេតុដែលបណ្តាលឱ្យ​កើតវាឡើង។

២.ផ្លាស់ប្តូរទៅតាមលទ្ធភាព៖ ក្រោយរកឃើញប្រភេទអារម្មណ៍ដែលជួបប្រទះរួចហើយ វាក៏ល្មមនឹងអាចទាញរកគន្លឹះទៅដោះស្រាយដោយខ្លួនឯងបានតាមរយៈការសម្រាលបន្ទុកនូវកិច្ចការដែលមិនចាំបាច់ ឬលើសពីសមត្ថភាពដែលអាចគ្រប់គ្រងបាន។ ដោយចាប់ផ្តើមបង្រួម ឬបំបែកវាឱ្យ​តូចៗជាងមុន ទន្ទឹមគ្នានោះ គួរតែទៅរកអ្នកប្រឹក្សាដែលមានជំនាញផងដែរ។

៣.ស្វែងរកច្រកចេញ ៖ ការកាត់ចោលអារម្មណ៍អវិជ្ជមានទាំងឡាយ វាប្រៀបបាននឹងការផ្លាស់ប្តូរជីវិត ប៉ុន្តែការកាត់សកម្មភាពអវិជ្ជមាន គឺមិនអាចធ្វើវាបានទាំងស្រុងនោះទេ ព្រោះវាក៏ជាផ្នែកមួយ នៃអារម្មណ៍ធម្មជាតិមនុស្ស។ ដូច្នេះហើយក្រៅតែពីទៅប្រឹក្សាជាមួយអ្នកជំនាញ គឺត្រូវតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់, ធ្វើសមាធិ និងស្វែងរកឱកាសដើម្បីង្កើតភាពក្លៀវក្លាឱ្យ​បានច្រើន។ សូមជ្រើសរើសបច្ចេកទេសមួយក្នុងចំណោមចំណុចជាច្រើនទាំងនោះ ហើយថ្លឹងថ្លែងថា ចំណុចមួយណាដែលសាកសមសម្រាប់អ្នក។ ធ្វើដូច្នេះអ្នកអាចកាត់បន្ថយអារម្មណ៍ដែលមិនល្អ និងទាញខ្លួនឯងឱ្យ​ក្រោកចេញបាន។

៤.ហ៊ានទទួលយក ៖ ការទទួលស្គាល់ថា មនុស្ស​តែងតែមានអារម្មណ៍ភ័យខ្លាច, ខឹង, កើតទុក្ខ និងការខកចិត្តគឺជារឿងធម្មតា ។ ការធ្វើបែបនេះ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពផងដែរ។ ជំនួសឱ្យ​ការព្យាយាមបង្ក្រាបនូវអារម្មណ៍ទាំងនេះ គឺអនុញ្ញាតឱ្យ​វាបាត់ទៅតាមដំណើរ ព្រោះវាជាគ្រាន់តែជាអារម្មណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ ទោះបីជាអ្នកជាបុគ្គលដែលមានទំនោរបែបវិជ្ជមានយ៉ាងណាក្ដី ម្តងម្កាលវាគង់តែកើតមាននៅពេលណាមួយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ