អ្នកជំនាញសុខភាពផ្លូវចិត្តបានបញ្ជាក់ថា ជាទូទៅមនុស្សគ្រប់រូបអាចជួបបញ្ហាធ្លាក់ទឹកចិត្តនៅពេលណាមួយក្នុងជីវិត។ ស្របគ្នានេះ ជំងឺធ្លាក់ទឹកចិត្តនៅក្នុងស្ថានភាពធ្ងន់ធ្ងរ នឹងប៉ះពាល់ដល់របៀបគិតរបស់មនុស្សម្នាក់ៗ ប៉ះពាល់ដល់អារម្មណ៍ និងបង្កើតជាទង្វើផ្សេងៗ។ ជាទូទៅអ្នកជំនាញកត់សម្គាល់ថា ជំងឺធ្លាក់ទឹកចិត្តបុរសភាគច្រើនមិនងាយនឹងស្វែងរកជំនួយឡើយ ដោយយល់ថា ពួកគេជាមនុស្សរឹងមាំ ជឿជាក់លើខ្លួនឯង អាចគ្រប់គ្រងការឈឺចាប់ និងគ្រប់គ្រងស្ថានការណ៍បានល្អ។ នេះអាចមូលហេតុធ្វើឱ្យបុរសពិបាកទទួលស្គាល់ថាខ្លួនមានបញ្ហាសុខភាពផ្លូវចិត្ត។ នេះបើតាមការចុះផ្សាយរបស់គេទំព័រព័ត៌មាន Healthline ស្តីពីបញ្ហាសុខភាពផ្លូវចិត្ត ។

១. រោគសញ្ញារាងកាយនៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស៖ ជំងឺធ្លាក់ទឹកចិត្តរបស់បុរសបណ្តាលមកពីកត្តាជីវសាស្រ្ត កត្តាសង្គម ដែលពិបាកក្នុងការកត់សម្គាល់ និងវិនិច្ឆ័យជំងឺធ្លាក់ទឹកចិត្តចំពោះបុរស។ សញ្ញាទូទៅមួយចំនួននៃការធ្លាក់ទឹកចិត្តចំពោះបុរស រួមមាន តឹងដើមទ្រូង បញ្ហារំលាយអាហារ រាគ និងទល់លាមក បាត់បង់ចំណង់ផ្លូវភេទ ឈឺក្បាល បញ្ហាអ័រម៉ូនតេស្តូស្តេរ៉ូចុះទាប (Testosterone) និងបេះដូងលោតញាប់ជាដើម ។
២. រោគសញ្ញាផ្លូវចិត្តនៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស៖ រោគសញ្ញាផ្លូវចិត្តនៃជំងឺធ្លាក់ទឹកចិត្តអាចបង្ហាញភាពខុសប្លែកគ្នាពីម្នាក់ទៅម្នាក់។ រោគសញ្ញាទាំងនេះអាចរំខានដល់របៀប គិត អាកប្បកិរិយា និងអារម្មណ៍របស់មនុស្ស។ រោគសញ្ញាផ្លូវចិត្តទូទៅមួយចំនួននៃការធ្លាក់ទឹកចិត្តចំពោះបុរសរួមមាន អសមត្ថភាពផ្តោតអារម្មណ៍ បញ្ហាការចងចាំធ្លាក់ចុញ គំរូនៃការគិតដែលបង្ខំចិត្ត បញ្ហាគេងពិបាក និងមានគំនិតធ្វើអត្តឃាត ។ បញ្ហាធ្លាក់ទឹកចិត្តនេះ នឹងបង្កទៅជាបញ្ហាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ឬកើតមានវិបត្តិផ្លូវចិត្តរ៉ាំរៃ ។
៣. សញ្ញាអារម្មណ៍នៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស៖ នៅពេលដែលមនុស្សភាគច្រើនឮពាក្យថា “ជំងឺធ្លាក់ទឹកចិត្ត” ពួកគេគិតពីមនុស្សម្នាក់ដែលហាក់ដូចជាសោកសៅខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ភាពសោកសៅគ្រាន់តែជាអារម្មណ៍មួយក្នុងចំណោមអារម្មណ៍ជាច្រើន ដែលអាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត ។ បន្ថែមពីលើភាពសោកសៅ បុរសអាចជួបប្រទះរោគសញ្ញាផ្លូវចិត្តផ្សេងៗ រួមមាន ការរំជើបរំជួល ឆាប់ខឹងកំហឹង ការដកខ្លួនចេញពីមិត្តភ័ក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារ ភាពអស់សង្ឃឹម ខ្វះចំណាប់អារម្មណ៍លើគ្រួសារ សហគមន៍ ចំណូលចិត្តនិងការងារ និងកង្វះចំណង់ផ្លូវភេទ។

៤. សញ្ញានៃអាកប្បកិរិយានៃជំងឺធ្លាក់ទឹកចិត្តចំពោះបុរស៖ រោគសញ្ញាផ្លូវចិត្ត ផ្លូវកាយ និងអារម្មណ៍នៃការធ្លាក់ទឹកចិត្តចំពោះបុរសក៏អាចប៉ះពាល់ដល់អាកប្បកិរិយាផងដែរ។ ចំពោះបុរសរោគសញ្ញានៃអាកប្បកិរិយានៃជំងឺធ្លាក់ទឹកចិត្តជាទូទៅ រួមមាន ពិបាកជួបមនុស្សកន្លែងការងារ គ្រួសារ និងទំនួលខុសត្រូវផ្ទាល់ខ្លួនផ្សេងទៀត ។ ការប្រើប្រាស់គ្រឿងញៀនខុស ផឹកគ្រឿងស្រវឹងលើស ចូលរួមក្នុងសកម្មភាពប្រថុយប្រថាន ដូចជាការបើកបរដោយមិនប្រុងប្រយ័ត្ន ឬការរួមភេទដោយមិនបានការពារ និងការប៉ុនប៉ងធ្វើអត្តឃាត។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០១៨ បានឱ្យដឹងថា នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ មានបុរសច្រើនជាងស្ត្រីចំនួន ៣ ដងបានស្លាប់ដោយសារការធ្វើអត្តឃាតបណ្តាលមកពីជំងឺធ្លាក់ទឹកចិត្ត។ ហេតុដូចនេះ ការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវចិត្ត ការស្វែងរកសេវាថែទាំ ឬជំនួយពីអ្នកជំនាញ និងទទួលបានការព្យាបាលត្រឹមត្រូវជាជម្រើសល្អបំផុតនៅពេលមានសញ្ញាដូចបានរៀបរាប់ខាងលើ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ ២០កន្លែង នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2026
នៅក្នុងឆ្នាំសិក្សា២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតសរុបចំនួន ៨០រូប សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ជំនាន់ទី១៥

អាហារូបករណ៍ពីធនាគារពិភពលោក សម្រាប់ការសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ចំនួន ២៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2026
ក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ ដែលជាកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ធនាគារពិភពលោក...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2026
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































