ទម្លាប់បួន ជួយដោះស្រាយបញ្ហាអារម្មណ៍ជាប់គាំង

ស្មារតីជាប់គាំងងាយនឹងកើតមានចំពោះមនុស្សនាសម័យកាលនេះណាស់ ពេលខ្លះមិនមានអារម្មណ៍ធ្វើអ្វីទាល់តែសោះ ហើយពេលខ្លះទៀតផ្លូវចិត្តមិននឹងន មានការខកចិត្ត តានតឹង និងថប់បារម្ភចាប់បន្តមានពីមួយដំណាក់កាល ទៅមួយដំណាក់កាល ។  ទោះបីជាមានគន្លឹះជាច្រើនអាចតទល់នឹងបញ្ហាទាំងនេះបានក៏ពិតមែន ប៉ុន្តែមិនមែនរាល់ដំណាះស្រាយទាំងនោះសុទ្ធតែអាចយកទៅដោះស្រាយបានឡើយ គឺទាល់តែមានការប្តេជ្ញាចិត្តខ្ពស់ និងការអនុវត្តឱ្យបានទៀងទាត់ជាប្រចាំ។

យ៉ាងណាក៏ដោយ បើតាមគេហទំព័រ Your Tango បានបង្ហាញទម្លាប់ចំនួន៤ ដែលអាច​ជួយ​លោកអ្នក​ ក្នុងការពង្រឹងសុខភាពផ្លូវចិត្ត និង​ដោះស្រាយ​បញ្ហា​អារម្មណ៍ជាប់គាំង ៖

១. សរសរក្ដីមន្ទិលទាំងអស់ចេញមកក្រៅ ៖ ការអង្គុយសរសេររឿងរ៉ាវចេញមកដាក់ក្នុងផ្នែកណាមួយអំពីមន្ទិលដែលខ្លួនកំពុងជួបប្រទះ ការព្រួយបារម្ភ និងរឿងរ៉ាវដែលខ្លួនមិនពេញចិត្ត ហើយប្រើពេលធ្វើវាតែម្នាក់ឯងដើម្បីឱ្យកាន់តែជំរុញចិត្តលោកអ្នកមានអារម្មណ៍ប្រសើរ។ សរសេរបញ្ហាចេញមកក្រៅ យ៉ាងហោចណាស់សរសេរឱ្យបានប្រាំចំណុច អំពីកំហុសដែលបានប្រព្រឹត្តិ ក៏ដូចជាអ្វីដែលខ្លួនឯងមិនអាចទទួលយកបាន ដោយធ្វើយ៉ាងណាផ្តល់ឱកាសឱ្យខ្លួនបានបញ្ចេញទស្សនៈមិនល្អមកក្រៅតាមរយៈទឹកប៊ិក និងក្រដាសមួយសន្លឹកដែលមាននៅក្នុងដៃស្រាប់ ដើម្បីបង្កើនអារម្មណ៍សុវត្ថិភាព និងផាសុកភាព ក៏ដូចជាសន្តិភាពទៅកាន់សុខភាពផ្លូវចិត្ត។

២. សមាធិយ៉ាងហោចណាស់១០នាទី ៖ សមាធិមានច្រើនប្រភេទ ដូច្នេះជ្រើសប្រភេទដែលស្របនឹងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាចំណូចចិត្តនៃខ្លួនឯង យ៉ាងណាអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅត្រង់ចំណុចនេះ ត្រង់ថា យើងគ្រាន់តែស្គាល់អំពីផ្លូវដង្ហើមចេញចូល ប៉ុន្តែមិនមានន័យថាត្រូវទប់ចិត្តមិនឱ្យគិតរឿងរ៉ាវនានានោះទេ គឺគ្រាន់តែសង្កេត លើអារម្មណ៍ដែលកំពុងកើតមាននៅក្នុងខ្លួនប៉ុណ្ណោះ។

៣. ត្រឡប់ទៅមើលអ្វីដែលបានសរសេរទុកកាលពីមុន ៖ ជ្រើសយកបញ្ហាបីចំណុចសំខាន់ៗ ដែលអ្នកបានសរសេរទុក បន្ទាប់មកជ្រើសយកដំណោះស្រាយយ៉ាងតិចពីរភ្ជាប់មកជាមួយ។ តែយ៉ាងណា បើអាចកំណត់បញ្ហានិងដំណោះស្រាយឱ្យបានកាន់តែច្រើនជាងនេះ គឺរឹតតែល្អ បន្ទាប់ពីជ្រើសយកចំណុចសំខាន់ៗរួចហើយ បំបែកវាឱ្យទៅជាជំហានតូចៗក្នុងការដោះស្រាយ។

៤. ដោះបញ្ហាលក្ខណៈសាមញ្ញ ៖ ដំណោះស្រាយ ឬក៏ជំហានខ្លះសាមញ្ញៗទេ ដោយគ្រាន់តែប្រាប់អំពីអ្វីដែលអ្នកគ្រោងនឹងធ្វើឱ្យអ្នកដទៃបានដឹង ដែលវាជាការបណ្តុះស្មារតីឱ្យមានសេចក្តីប្តេជ្ញាចិត្តខ្ពស់ , ការប្រាប់ទៀតសោធន៍ អ្នកអាចជ្រើសយកបណ្តាញសង្គម ឬមនុស្សនៅក្បែរខ្លួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..