៣យ៉ាងដែលគួរយកចិត្តទុកដាក់សម្រាប់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ ក្រោយ​វិ​បត្តិកូវីដ១៩

បរទេស – ថ្មីៗនេះ អង្គការសុខភាពពិភពលោក បានប្រកាសអំពីទីបញ្ចប់នៃជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះ​ការងារដែលធ្វើនៅផ្ទះ ឬ ពីចម្ងាយ ក៏ទំនងជានឹងមកដល់ទីបញ្ចប់សម្រាប់មនុស្សមួយចំនួនដូចគ្នា។​​ តែជាមួយគ្នានេះដែរ ក្រុមហ៊ុនជាច្រើនក៏​បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការពេញម៉ោងពីផ្ទះ ពីការិយាល័យ ឬ ការរួមបញ្ចូលគ្នារវាងទាំងពីរផងដែរ។ ការងារបែបកូនកាត់ ឬ ការធ្វើការចល័ត ធ្វើឱ្យ​បុគ្គលិកអាចរីករាយនឹងស្វ័យភាពខ្លះៗលើជីវិតការងាររបស់ពួកគេ ហើយនិយោជកក៏​អាចឃើញបុគ្គលិករបស់ខ្លួនមកការិយាល័យ​យ៉ាងហោចណាស់ពីរ ឬ បីថ្ងៃក្នុងមួយសប្តាហ៍។​ ទន្ទឹមនេះ និយោជកក៏​ត្រូវចាត់វិធានការដើម្បីការពារសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់បុគ្គលិកក្នុងកំឡុងពេលធ្វើការផងដែរ ដោយត្រូវ​ផ្តោតទៅ​លើរឿង ៣ យ៉ាង៖

១.​ការរៀបចំពេលវេលាឡើងវិញ ៖ ការរាតត្បាតពីជំងឺកូវីដ-១៩ បានបង្ខំនិយោជកឱ្យកែប្រែលក្ខខណ្ឌការងារ ម៉ោងចូល និងម៉ោងចេញដែលធ្លាប់មានពីមុនមក។ ការកែប្រែនេះ បានធ្វើ​ឱ្យ​បុគ្គលិក​មួយ​ចំនួន​មាន​បញ្ហាផ្នែក​អារម្មណ៍ ដូច្នេះ​នៅពេលដែលនិយោជកដាក់ឱ្យដំណើរការកម្មវិធីត្រឡប់ទៅធ្វើការវិញ ចាំបាច់​ត្រូវរៀបចំប្រព័ន្ធមួយ ដោយ​ត្រូវ​គិតគូរ​ដល់​សុខមាលភាព​ផ្លូវចិត្ត ផ្លូវ​កាយ និង​អារម្មណ៍​របស់និយោជិត ដើម្បី​ឱ្យ​ផលិតភាពការងារ​របស់ពួកគេត្រឡប់​ដូចមុនវិញ។

២. ការថែទាំការពារ និង ផ្តោតលើសុខភាពផ្លូវចិត្ត ៖ គេបានរកឃើញថា ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ប្រហែល ១ ទ្រីលានដុល្លារជារៀងរាល់ឆ្នាំដោយបាត់បង់ផលិតភាព ។ អ្នក​ឯកទេសបានណែនាំថា ជំនួយសុខភាពផ្លូវចិត្តគឺចាំបាច់បំផុត ដោយនិយោជកត្រូវផ្តោតលើការយល់ដឹងផ្នែកសុខភាពផ្លូវចិត្ត, ផ្តល់ការគាំទ្រតាមរយៈមធ្យោបាយរូបវន្ត និងឌីជីថល ទៅ​ដល់បុគ្គលិកជាចាំបាច់។

៣. ការផ្តោតលើសុខុមាលភាពនៅកន្លែងធ្វើការ ៖ និយោជកត្រូវប្រកាន់យកនូវវិធីសាស្រ្ត ដែលអាចជួយបុគ្គលិកកាត់បន្ថយភាពតានតឹង និងកាន់តែមានផលិតភាព។ នេះនឹងតម្រូវឱ្យអ្នកគ្រប់គ្រងត្រូវឆ្លើយតបឱ្យបានឆាប់រហ័ស និងគ្រប់គ្រាន់ចំពោះបុគ្គលិកដែលមានទុក្ខព្រួយ និងបង្កើតបរិយាកាសដែលអាចឱ្យពួកគេស្វែងរកជំនួយដោយមិនខ្មាស់អៀន។ និយោជកក៏អាចផ្តល់ឱកាសដល់បុគ្គលិក​ក្នុងការទទួលបាននូវជំនាញគ្រប់គ្រងភាពតានតឹង រួមទាំងការគិតពិចារណាដោយខ្លួនឯង និងការដោះស្រាយបញ្ហាផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....